សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ខៀវ កាញារីទ្ធ ៖ ការសរសេរ ចង ក្រង ឯកសារជាសៀវភៅស្ដីពីHun Sen -War & Peace in Cambodia and Southeast Asiaរបស់ លោក ឆាយ សុផល គឺជាផ្នែកមួយយ៉ាងធំល្អប្រសើរ

លោក ខៀវ កាញារីទ្ធ ៖ ការសរសេរ ចង ក្រង ឯកសារជាសៀវភៅស្ដីពីHun Sen -War & Peace in Cambodia   and Southeast Asiaរបស់ លោក ឆាយ សុផល គឺជាផ្នែកមួយយ៉ាងធំល្អប្រសើរ

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួង ព័ត៌មានបានចាត់ទុកការសរសេរចង ក្រង ឯកសារជាសៀវភៅស្ដីពីHun Sen -War & Peace in Cambodia and Southeast Asiaរបស់ លោក ឆាយ សុផល គឺជាផ្នែកមួយយ៉ាងធំល្អប្រសើរ ដែល នេះគឺជាស្នាដៃនិពន្ធ របស់ខ្មែរបានសរសេរពីប្រវត្តិសាស្រ្តរបស់ខ្មែរ និងប្រវត្តិរបស់សម្តេចតេជោហ៊ុន សែន ខណៈមានបរទេសក៏បានសរសេរប្រវត្តិ និងសៀវភៅខ្លះៗដែរ តែមិនទាន់ចេញនៅឡើយ។

ចំពោះសៀវ ភៅស្តីពីជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជា ជាភាសាអង់គ្លេសដែលមានចំណង ជើងថា៖ Hun Sen-War & Peace in Cambo dia and Southeast Asia ដែលមានន័យជាភាសាខ្មែរថា ហ៊ុន សែន-សង្គ្រាម និងសន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជាស្នាដៃ និពន្ធដោយ លោក ឆាយ សុផលជាសាស្រ្ដាចារ្យផ្នែកសារព័ត៌មាន និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបាន ធ្វើពិធីប្រគល់ និងទទួលសៀវភៅ នាព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០២១ ជូនដល់ក្រសួងព័ត៌មានដោយមានការអញ្ជើញចូលរួមពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការសរសេរ និងចងក្រងសៀវភៅនេះពិតជាមានសារៈសំខាន់ដែលមានខ្មែរជាអ្នកសរសេរ មិនមែនបរទេស ហើយថ្ងៃក្រោយ បរទេស ចង់ សរសេរ ពីខ្មែរពួកគេនឹងយកឯកសារពីខ្មែរ មិនមែនគេសរសេរប្រវត្តិសាស្រ្តរបស់ខ្មែរ ទៅសួរបរទេសនោះទេ។

លោករដ្ឋមន្រ្តីបានលើកពីប្រវត្តិតស៊ូ ការខិតខំ ប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំប្រទេស តាំងពីនៅគ្រាលំបាក ខ្វះខាតគ្រប់ បែបយ៉ាង និងប្រទេសជាតិកំពុងស្ថិត ក្នុងសង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯង។ ទន្ទឹមនេះ ក្នុងកាលៈទេសៈនោះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានធ្វើការពិចារណាគ្រប់បែបយ៉ាងដោយមិនចង់ បញ្ចប់ សង្គ្រាម ដោយសង្រ្គាមនោះទេ ដោយបានដាក់ចេញនូវផែនការចរចាជាមួយពួកខ្មែរក្រហម ទោះបីមានការជំទាស់ពី ក្នុងជួររដ្ឋាភិបាលខ្លះៗក្តី។ ប៉ុន្តែសម្តេចតេជោបានដាក់ចេញ ជានយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា រហូតទទួលបានជោគជ័យ មកដល់ពេល បច្ចុប្បន្ននេះ ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងនូវមតិមួយចំនួនដែលថា សម្តេចតេជោ ហ៊ុន សែន មិនបានរៀនសូត្រជ្រៅជ្រះ រហូតដល់មហាវិទ្យាល័យអ្វីនោះទេ ប៉ុន្តែនេះ ជាការគិតខុស ទាំងស្រុង អ្វីដែលសំខាន់សម្តេចតេជោមានបទពិសោធន៍ និងការគិតពិចារណាបានល្អ វែង ឆ្ងាយទៅមុខ ហើយទទួលលទ្ធផលជោគជ័យ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ប្រទេស កម្ពុជា ពិតជាមានសំណាង ដែលមានសម្តេចតេជោ ហ៊ុន សែន បើសិនជាគ្មានមនុស្ស ម្នាក់ នេះទេ មិន ដឹងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ទៅជាយ៉ាងណានោះទេ។

បើតាមការបញ្ជាក់របស់ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា អ្នកសរសេរសៀវភៅស្ដីពីHun Sen-War & Peace in Cambodia and Southeast Asia

បានគូសបញ្ជាក់ថា សៀវភៅនេះបានបង្ហាញពីព្រឹត្តិការណ៍ នៅកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៧០ មករហូតដល់ឆ្នាំ២០២០ ដែលប្រទេសកម្ពុជាឆ្លងកាត់គ្រប់រសជាតិ ពិសេស ខណៈ មហាអំណាចបស្ចិម ប្រទេស និងអាស៊ី កំពុងប្រកួតប្រជែងគ្នា ទាំងសព្វាវុធ បច្ចេក វិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនោគមន៍វិទ្យានិងភូមិសាស្ត្រនយោបាយ។

លោកបានបន្ដថា៖ ជាការពិតណាស់ ប្រជាជនកម្ពុជា រួមទាំងបរទេសផងបានស្គាល់ សម្តេចតេជោ ហ៊ុន សែន ជានរណា ប៉ុន្តែពួកគាត់ទំនងជាមិនបានដឹងពីបញ្ហាប្រទាក់ក្រឡាគ្នាជាច្រើនដែលប្រទេស កម្ពុជាបានឆ្លង កាត់កលយុគ្គ បង្ហូរឈាមកាប់សម្លាប់គ្នាក្នុងភ្លើងសង្គ្រាម រួមទាំងប្រល័យ ពូជសាសន៍ឯង រហូត ដល់ប្រទេសមានសន្តិភាព រហូតមកដល់ពេលនេះ។

លោកបានបន្ថែមថា បើទោះ ជាសៀវភៅនេះបានលើកយកសម្តេចតេជោ ហ៊ុន សែន ជាតួអង្គ ដែល ក្នុងសៀវភៅ បាន រៀប រាប់ពីព្រឹត្តិការណ៍នយោបាយយោធា និងសង្គម ផ្ទៃ ក្នុង ប្រទេសកម្ពុជា រួមនឹងកិច្ចការ បរទេស ដែលពាក់ព័ន្ធនឹងកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ បើគិតមកដល់ពេលនេះ លោក ឆាយ សុផល បានសរសេរសៀវភៅជាង ១០ក្បាលហើយ ដោយរួមមានទាំងភាសាខ្មែរ ភាសា អង់ គ្លេស និងភាសាចិន។

សូមបញ្ជាក់ផងដែរថា៖ សៀវភៅHun Sen – War & Peace in Cambodia and Southeast Asia បានបោះពុម្ពចំនួនមួយម៉ឺនច្បាប់ ដែលចំណាយថវិកាជាង៧ ម៉ឺនដុល្លារ អាម៉េរិក និងមានដាក់ លក់នៅតាមបណ្ណាគារធំៗ ក្នុងរាជធានីភ្នំពេញ ពិសេសនៅអាកាសយាន ដ្ឋានអន្តរជាតិ និងចែកជូនមន្ត្រីការទូតខ្មែរ និងបរទេសផងដែរ។

សៀវភៅនេះ ក៏បាន ប្រគល់ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានចំនួន១០០ ច្បាប់ ដោយក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តីក៏បានផ្តល់ជូនទៅគ្រប់អគ្គនាយកដ្ឋានទាំង៥ ដោយក្នុង១អគ្គនាយកដ្ឋាន ទទួលបាន សៀវភៅ៣ ច្បាប់ ជូនដល់បណ្តាមន្ទីរព័ត៌មាន២៥ ខេត្ត ក្រុងក្នុង១ខេត្ត ក្រុងទទួលបាន២ច្បាប់ ហើយនៅសល់ដាក់ក្នុងបណ្ណាល័យក្រសួងព័ត៌មាន៕

Filed in: ព័ត៌មានជាតិ