សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ៖ មួយឆ្នាំ​២០២០​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ​

​លោក ឃួ​ង ស្រេង ៖ មួយឆ្នាំ​២០២០​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ​

​ភ្នំពេញ​៖ ពេញ​មួយឆ្នាំ​២០២០​កន្លងទៅនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រក្សា​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការគ្រប់គ្រង​ទប់ស្កាត់​ជំងឺ​កូវី​ដ​–១៩​ជាមួយនឹង​ការ​គ្រប់ គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ រហូត​ទទួលបាន​នូវ​ការគាំទ្រ​និង​ការជឿទុកចិត្ត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ពេញទំហឹង​។​

​នេះ​បើ​តាម​ការលើកឡើង​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោក​ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៣ មករា ឆ្នាំ​២០២១ ។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ លើកឡើងថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សា​ធា រណៈ​ការទប់ស្កាត់​ជំងឺ​កូវី​ដ​–១៩​និង​ការ គ្រប់គ្រង​រដ្ឋបាល​ទូទៅ ឃើញថា​ក្នុង​មួយឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក្សា​បាន​យ៉ាង​ល្អប្រសើរ ។ ប៉ុន្តែ​ក៏​នៅ មាន​ចំណុច​ខ្វះខាត​សេសសល់​មួយចំនួន ដែល​
​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែម​ទៀត​នោះ​ដែរ​។​

​លោក​ប៉ា សុជាតិ​វង្ស បាន​ស្នើ​ឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ​ខិតខំ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​អនុវត្ត​ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​និង​ត្រៀម​បង្ហាញ​ពី​សមិទ្ធ ផល​នានា​ជាមួយនឹង​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​ទាំងនេះ បង្ហាញ​ឲ្យ​សាធារណៈជន បានឃើញ ដើម្បី​យើង​ត្រៀម​ទទួល​យក​ជោគជ័យ​ក្នុងការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​នៅ​ឆ្នាំ​២០២២​ខាងមុខ នេះ ។ លោក​ក៏​បាន​ស្នើសុំ​ឲ្យ​ពង្រឹង​តួនាទី​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់​ពី​របៀបរបប​ធ្វើ​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ កាន់តែ​ទំនើប​ធានា​បាន​ស្ថេរភាព​១០០%​។​

​ក្រុមប្រឹក្សា​រាជធានី​បាន​សម្តែង ការកោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្ត​ទុក ដាក់​ដល់​ការខិតខំ​ពង្រឹង ការបង្ក្រាប​បទល្មើស គ្រឿង ញៀន និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ការដោះស្រាយ​បញ្ចប់ទំនាស់ និង​ពាក្យបណ្តឹង ក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ ដែល​ថ្នាក់​ខណ្ឌ​បាន​ដោះស្រាយ​បញ្ចប់​ចំនួន ១៨៨​ករណី និង​ថ្នាក់​សង្កាត់ ដោះស្រាយ​បញ្ចប់​បាន ២,៤៨​ករណី​។ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​រកឃើញ​សំណង់ ចាស់ៗ​នៅ តាម​វត្ត​ចំនួន​៦៩ លើ​៨៩​វត្ត ក្នុង​ខណ្ឌ​ទាំង ១៤ ព្រមទាំង​រកឃើញ​វត្ថុ​បុរាណ​ដែល​មាន​នៅ តាម​វត្ត​ទាំង​៣៦ លើ​១១០​វត្ត និង​ទួល​បុរាណ​ចំនួន ២​ទៀត (​ទួល​សំរោង និង​ទួល​ចាស់​)​។ កោតសរសើរ​ចំពោះ​សកម្មភាព​ការ បំបែក​សហកម្មសិទ្ធិ តាម​បុរី​មួយចំនួន ៕

Filed in: ព័ត៌មានជាតិ