សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ពលរដ្ឋ រួសរាន់ ទៅ​បង់​សេវា​ប្រមូល​សំរាម​គ្រប់គ្នា សម្រាប់​ខែ​ធ្នូ ២០២០

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ពលរដ្ឋ រួសរាន់ ទៅ​បង់​សេវា​ប្រមូល​សំរាម​គ្រប់គ្នា សម្រាប់​ខែ​ធ្នូ ២០២០

​ភ្នំពេញ​៖ នៅក្នុង​សេចក្ដី​ជូន ដំណឹង របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ដំ​ណឺង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ទាំងអស់ ជ្រាបថា បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០២០​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិន​បាន បង់ថ្លៃ​សេវា​ប្រមូល​សំរាម​សម្រាប់​ខែ​វិច្ឆិកា និង​ខែ​មុនៗ កន្លងមក ក្នុង​ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត វិធានការ​ដោយ​កត់ត្រា​ជា​បំណុល​រួចហើយ​។

​ដើម្បី​ចៀសវាង​ការអនុវត្ត​នូវ​វិធានការ​ផ្សេងៗ​បន្តបន្ទាប់​ទៀត​. សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឱ្យបាន ទាន់ពេ ល​វេលា​កំណត់ នៅត្រឹម​ខែមករា ឆ្នាំ​២០២១​នេះ​។​

​ចំពោះ​នីតិវិធី​នៃ​ការបង់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ អតិថិជន​មាន​អាយ​ឌី ID (​មាន​ក្នុង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទ​ដៃ​) ឬ​បញ្ហារ​ទូទាត់​នៅ​ធនាគារ​អេស៊ីលីដា​, ហ​ត្ថា​, កាណាឌីយ៉ា ក​.​អ​, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​ដូចជា eMONEY, True MONEY, លីហួរ​វេ​រលុយ និង​PiPay​។

​សម្រាប់ព័ត៌ មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ទំព័រ​ហ្វេ​សប៊ុក ផ្លូវការ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម លេខ​ទូរ ស័ព្ទ ០៨៧ ២៥៨ ៨៣៥ ៕

Filed in: ព័ត៌មានជាតិ