សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង មិន​អនុញ្ញាត​ឲ្យ​កាប់​យក ចេញ ដើមឈើ​ធំៗ ៣​ដើម​នៅ​លើ​សួន ច្បារ កាណាឌីយ៉ា ដែល​គ្រោង​កាប់​នោះឡើយ មានតែ​ដាំ​បន្ថែម

​លោក ឃួ​ង ស្រេង មិន​អនុញ្ញាត​ឲ្យ​កាប់​យក ចេញ ដើមឈើ​ធំៗ ៣​ដើម​នៅ​លើ​សួន ច្បារ កាណាឌីយ៉ា ដែល​គ្រោង​កាប់​នោះឡើយ មានតែ​ដាំ​បន្ថែម

​ភ្នំពេញ​៖ ដើមឈើ​ធំៗ​ចំនួន​៣ ដើម​ក្នុង ចំណោម​ដើមឈើ​ប្រមាណ​៥០​ដើម​នៅ​លើ សួនច្បារ កាណាឌីយ៉ា មុខ​មន្ទីរពេទ្យ​អង្គឌួង​ស្ថិតនៅ​ក្នុង​ខណ្ឌ​ដូនពេញ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការឯកភាព​ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​សំរេច​អោយ​កាប់​យក​ចេញ​ហើយ​ដាំ​ជំនួស​ថ្មី​នោះ មកដល់ពេលនេះ ត្រូវបាន លោក ឃួ​ង ស្រេង អ​ភិ បាល​រាជធានី​ភ្នំពេញ សម្រេច​ថា​មិនឲ្យ​កាប់​យក​ចេញ​នោះ​ទេ មានតែ​ការដាំ​ថ្មី​បន្ថែម​ទៀត ។

​ការសម្រេច​បែប​នេះ​បាន​ធ្វើឡើង ខណៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ដើមឈើ​ទាំង​បី​ដើម នេះ​ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា​ឆ្នាំ​២០២១​នេះ ។​

​ក្នុង​ដំណើរ​នៃ​ការចុះពិនិត្យ​ដើមឈើ​នេះ លោក​ឃួង ស្រេង​. បាន​មានប្រសាសន៍​
បញ្ជាក់ថា ដើមឈើ​ទាំងបី​ដើម​នេះ​មិន​ត្រូវ​បាន​កាប់​ចេញ​នោះទេ ដោយសារ​វា​អាច​នៅ​បន្ត​ឈរ​ទៀត​បាន ។ លោក​បាន បញ្ជា​ឲ្យ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​សហការគ្នា​មើលថែ ដោយ​ធ្វើបាន​ត្រឹមតែ​លះ​មែក​ឬ​កាត់​មែក​ដែល​ស្អុយ​ចេញ​បាន ចំណែក​ដើមឈើ​ទាំងមូល​ត្រូវ​ធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​កុំអោយ​រំលំ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

​លោក​ឃួង ស្រេង​បានបញ្ជាក់​យ៉ាងច្បាស់​ថា នៅ​រាជធានី​ភ្នំពេញ គ្មាន​ការកាប់​ដើមឈើ​យកចេញ​ទេ មានតែ​ការដាំ​ថ្មី​បន្ថែម ដើម្បី​អោយ​ទីក្រុង​ក្លាយជា​ទីក្រុង​មាន​ពណ៏​បៃតង មាន​បរិស្ថាន​ល្អ​។​

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​០៨ មករា​កន្លងមក​នេះ​ហើយ​ថា ដើមឈើ​ធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គ​ឌួង​មាន​ចំនួន​ប្រមាណ​៥០​ដើម ហើយ​ក្នុង​ចំនួន​ដើមឈើ​ធំៗ​ទាំងនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​មាន​ការឯកភាព​ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​សំរេច​កាប់​យក ចេញ និង​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ ដោយសារ​តែ​ដើមឈើ​ទាំង​៣​ដើម​នេះ ពុក​គល់ ប្រហោង​ក្នុង ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជាយថាហេតុ​។ តែ​មក ដល់​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០២១​នេះ ខណៈ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យ មើល​ស្ថានភាព​ដើមឈើ​ទាំងបី​ដើម​នេះ ជាក់ស្តែង​លោក ឃួ​ង ស្រេង បាន​សំរេច​ជា​ថ្មី​ថា មិន​អនុញ្ញាត​ឲ្យ​កាប់​យក​ចេញ ចំពោះ​ដើមឈើ​ទាំង​បី​ដើម​នេះ​ជាដាច់ខាត មានតែ​ការដាំ​ថ្មី​បន្ថែម​ទៀត ៕

Filed in: ព័ត៌មានជាតិ