សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យ​អាជ្ញាធរ ត្រូវ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ ដែល​នឹង​ទៅ​ធ្វើ​ពិធី​សាសនា​នៅ​រមណីយដ្ឋាន​វត្តភ្នំ​

អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យ​អាជ្ញាធរ ត្រូវ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ ដែល​នឹង​ទៅ​ធ្វើ​ពិធី​សាសនា​នៅ​រមណីយដ្ឋាន​វត្តភ្នំ​

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ធ្វើ​ការយកចិត្តទុកដាក់​ការពារ និង​រក្សា​សណ្តាប់ធ្នាប់ ពិសេស​ត្រូវ​មាន​គម្លាត​សង្គម ចំពោះ​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ ដែល​នឹង​ទៅ​ទស្សនា​កម្សាន្ត ក៏ដូចជា​ទៅធ្វើ​ពិធី​សាសនា​ផ្សេងៗ​តាម​បែប​ជំនឿ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ខណៈ​ដែល បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ខិតចូល​មកដល់​។

​នេះ​បើ​យោង​តាម​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២១​។

​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ចុះ​អប់រំ​ជាប្រចាំ​ដល់​ភ្ញៀវទេសចរ ពិសេស​ពលរដ្ឋ​ដែល​មាន​ជំនឿ​ផ្នែក​សាសនា ដែល​ទៅ​ធ្វើ​ពិធី​បន់ស្រន់​នៅ​ទីតាំង​រមណីយដ្ឋាន​វត្ត​ភ្នំ ត្រូវ​រក្សា​គម្លាត​សង្គម និង​ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល​ជាប់​ជាប្រចាំ ខណៈ​ដែល​ប្រទេស​កម្ពុជា​នៅតែ​បន្ត​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​ទៅលើ​ពលករ​ដែល​ធ្វើដំណើរ​ត្រឡប់មក​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​។

​ក្រៅពីនេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ជុំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​មើល​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ស៊ើបអង្កេត​ដើម្បី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ថែរក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ