សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កាប់​ដើមឈើ​ធំ​វៃ​ចំណាស់​ចំនួន​៣​ដើម លើ​សួន​កាណាឌីយ៉ា​បង្ការ​ហា​នី​ភ័យ ដោយសារ​ពុកផុយ​គល់

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កាប់​ដើមឈើ​ធំ​វៃ​ចំណាស់​ចំនួន​៣​ដើម លើ​សួន​កាណាឌីយ៉ា​បង្ការ​ហា​នី​ភ័យ ដោយសារ​ពុកផុយ​គល់

ភ្នំពេញ​៖ ដើមឈើ​ធំៗ​ជា​ច្រើន​ដើម​នៅលើ​សួន​កាណាឌីយ៉ា​នៅ​មុខ​មន្ទីរពេទ្យ​អង្គឌួង ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ​មាន​អាយុកាល​ជាង ៣០០​ឆ្នាំ​ហើយ ហើយ​ក្នុង​ចំនួន​នេះ ដើម ឈើ​ចំនួន​៣​ដើម​អាជ្ញាធរ​រាជធានី ដោយ​មាន​ការឯកភាព​ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង នេសាទ គ្រោង​នឹង​កាប់​យក​ចេញ នៅ​សប្តាហ៍​នេះ ដោ​សារ​តែ​ដើមឈើ​ទាំង ៣​ដើម​នេះ​ពុក​គល់ ប្រហោង​ក្នុង ទុក​យូ​ទៅ​នឹង​មាន ហា​នី​ភ័យ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក ដំណើរ ។​

​លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​រាជធានី ភ្នំពេញ បានឱ្យ​ដឹង​នៅ​ព្រឹក​នៅ​ព្រឹក​ថ្ងៃ​០៨ មករា ឆ្នាំ​២០២១​នេះ​ថា ៖ ដើម​ឈឺ​ធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គ​ឌួង​នេះ​មាន​ចំនួន​ប្រមាណ​៥០​ដើម​និង មាន​អាយុកាល ប្រមាណ​ជា​ជាង​៣០០​ឆ្នាំ​មកហើយ ហើយ​ក្នុង​ចំនួន​ដើមឈើ​ធំៗ​ទាំង នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​មាន​ការឯកភាព​ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង នេសាទ គ្រោង​នឹង​កាប់​យក​ចេញ នៅ​សប្តាហ៍​នេះ ដោយសារ​តែ​ដើមឈើ​ទាំង ៣​ដើម​នោះ ពុក​គល់ ប្រហោង​ក្នុង ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជាយថាហេតុ​។​ក្រោយពី​កាប់​យក​ចេញ​ហើយ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ​។ ចំណែក​ដើមឈើ​ដែល​នៅសល់ ក្រៅ​ពី​បី​ដើម​នេះ អង្គភាព​របស់​លោក​នឹង​កាត់គ្រី​(​លះ​មែក​ចេញ​)​ផងដែរ ដើម្បី​កាត់បន្ថយ​ទម្ងន់​ដើមឈើ ហើយក៏​ជា​ការលើក​សោ ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​មាន​សោភ័ណភាព​ស្រស់បំព្រង​ផងដែរ ។​

​លោក​សំ សាមុត ក៏​បាន​បន្ថែមទៀតថា សម្រាប់​ដើម​ឈឺ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​វិញ​គឺ​មាន​ចំនួន​ដើមឈើ​សរុប​ប្រមាណ​ជា ៨០០​ដើម ហើយ​ដើមឈើ​ទាំងនេះ​ភាគច្រើន​គឺ​មាន​អាយុកាល​ប្រមាណ​ជាង​៥០០​ឆ្នាំ​ហើយ ក្រោម​ការ​មើលថែទាំ​ជាប្រចាំ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា​៖ រាជធានី​ភ្នំពេញ ត្រូវបាន​កកើត​ជា​លើកដំបូង​នៅ​ក្នុង​សតវត្សរ៍​ទី​១៥ ក្នុង អំឡុង​រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោព័រ​(​ពញាយ៉ាត​) នៅពេលដែល ព្រះ អង្គ​បាន​បោះបង់ ចោល​រាជធានី​អង្គរ ហើយ​បាន​មក​សាងសង់​រាជធានី​ថ្មី មួយទៀត​នៅ​ទួល​បា​សាន ក្នុង​ខេត្ត​ស្រី​ស​ឈរ ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​គេ ស្គាល់ ថា​ជា​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ។

​ព្រះអង្គ បាន​គង់នៅ​ទីនោះ​បាន តែ​មួយ​ឆ្នាំ​គត់​ដោយ សារ​តែមាន ទឹកជំនន់​រាល់​រដួវវស្សា ព្រះអង្គ​បាន​ផ្លាស់ប្តូរ​រាជធានី ហើយ​បាន​មក​សាងសង់​រាជធានី​ថ្មី​មួយ​ទៀត​តាម​បណ្តោយ​មាត់​ទន្លេចតុមុខ (​ទន្លេ​មុខ​បួន​)​នៅក្នុង​ឆ្នាំ ១៤៣៤ ដែល សព្វថ្ងៃ​ជា​រាជធានី​ភ្នំពេញ​នេះ​ឯង​៕

Filed in: ព័ត៌មានជាតិ