សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​ចូលរួមប​ន្ត​ថែរក្សា សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​បច្ចុប្បន្ន ពិសេស ថ្ងៃ​៧ មករា

លោក ឃួ​ង ស្រេង​៖ អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​ចូលរួមប​ន្ត​ថែរក្សា សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​បច្ចុប្បន្ន ពិសេស ថ្ងៃ​៧ មករា

ភ្នំពេញ​៖ កំណើន​នៃ​សំណង់​អគារ​រីកដុះដាល​គួរឱ្យ​កត់សម្គាល់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល បច្ចុប្បន្ន​រាជធានី​មួយ​នេះ​មាន​អគារ​ខ្ពស់ៗ​ជាង ២.០០០​អគារ​។ សមិទ្ធិផល​ទាំងអស់នេះ អាច​កើតមានឡើង​បាន​ដោយសារ​កត្តា​សន្តិភាព ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​រក្សា​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​នាពេល​បច្ចុប្បន្ន​។ នេះ​ជា​ប្រសាសន៍​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ការអំពាវនាវ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង ក្នុងឱកាស​កម្ពុជា​ប្រារព្ធ​ទិវា​អបអរសាទរ​ខួប​ទី​៤២ ឆ្នាំ នៃ​ជ័យជំនះ ថ្ងៃ​៧​មករា ។ លោក​បាន​អំពាវនាវ​ថា សន្តិភាព​របស់​កម្ពុជា​នៅពេលនេះ​គឺ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ប្រឹងប្រែង​យក​មក​ដោយ​លំបាក កាលពី​ថ្ងៃ​ទី​៧ មករា​១៩៧៩ ហើយ​មក​ដល់​ឆ្នាំ​២០២១​គឺ មាន​អាយុកាល ៤២​ឆ្នាំ​ហើយ​។

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​កូនចៅ​ជំនាន់​ក្រោយ​ទាំងអស់​ត្រូវ​ចងចាំ ព្រោះ​ជា​ថ្ងៃ​ដែល​ថ្នាក់​ដឹកនាំ​កម្ពុជា​បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ការកាប់ សម្លាប់​ដោយ​របប​ប៉ុលពត​។ សម្តេច​តេជោ ហ៊ុន សែន មិន​ត្រឹមតែ​រំដោះ​ប្រទេស​ចេញពី​ការកាប់សម្លាប់​ប៉ុណ្ណោះ​ទេ តែ​សម្ដេច​បាន​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ចេញពី​ចំណុច សូន្យ​ឱ្យ​ប្រទេស​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ថែម​ទៀត ដែល​បាន​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​កើនឡើង​ជា​ប្រចាំ​។

​សូមបញ្ជាក់​ថា រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់ៗ ចាប់ពី​៧​ជាន់​ឡើង​ទៅ​ចំនួន​ជាង ២០០០ អគារ កំពុង​បង្ហាញ​ឱ្យ​ពិភពលោក​មើលឃើញថា កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​។ ដូច្នេះ​យើង​កុំ​រម្លឹក​ពី​ការឈឺចាប់ ដែល​នាំឱ្យ​យើង​ឈឺចាប់​ជា​ថ្មី​ម្ដងទៀត ប៉ុន្តែ​សម្រាប់​ការ​រម្លឹក​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ យើង​ត្រូវតែ​រម្លឹក​ដើម្បី​ឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​បានដឹង​ពី​ការឈឺចាប់ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទទួលរង​ទុក្ខសោក​ដោយ​ការកាប់សម្លាប់​ជាតិ​សាសន៍​ឯង​រហូត​ដល់​ជាង​៣​លាន​នាក់​។

​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់បំផុត​ក្នុង​ការថែរក្សា​សន្តិភាព ជៀសវាង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូលទៅក្នុង​ភ្នក់ ភ្លើងសង្គ្រាម​ជាថ្មី​ម្ដងទៀត​។ នេះ​ជា​ការលើក ឡើង​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជ ធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ