សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង​៖ ផ្ដល់​អំណោយ​មនុស្ស​ធ​ម៏​អង្ករ របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ជូន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ទាំង​១៤​សម្រាប់​ជួយ​ជន​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន​របស់​ខ្លួន

​លោក ឃួ​ង ស្រេង​៖ ផ្ដល់​អំណោយ​មនុស្ស​ធ​ម៏​អង្ករ របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ជូន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ទាំង​១៤​សម្រាប់​ជួយ​ជន​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន​របស់​ខ្លួន

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ នៅ​រសៀល​នៅ​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២១ បាន​ផ្ដល់​អំណោយ មនុស្សធម៌​ជា​អង្ករ​ជូន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ទាំង​១៤ ក្នុង​១​ខណ្ឌ​ទទួលបាន​១០​តោន សម្រាប់​ទុក​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ ក្នុង​រាជធានី​ភ្នំពេញ ពិធី​នេះ បាន​ប្រព្រឹត្ដទៅ នៅ​សាខា​កាកបាទ​ក្រហម​រាជធានី ។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​អំណោយ​មនុស្សធម៌​ជា​អង្ករ ជូន​ដល់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ទាំង​១៤ នេះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ អង្ករ​ទាំងនេះ​គឺជា​អំណោយ​មនុស្សធម៌ ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ប្រគល់ជូន​អនុសាខា​កាកបាទ​ក្រហម កម្ពុជា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​អនុសាខា​ទទួលបាន​អង្ករ​ចំនួន ១០​តោន​។

​ឯកឧត្តម​បន្តថា អង្ករ​ដែល​បាន​ប្រគល់​ជូន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ ទាំង​១៤​ក្នុង​ឱកាស​នេះ គឺ​សម្រាប់​ទុក​ចែក​ជូន​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​មាន ជីវភាព​ខ្វះខាត​រួមមាន ជនពិការ ចាស់ជរា​គ្មាន ទីពឹង ស្ត្រី​មេម៉ាយ​ក្រីក្រ​មាន​កូន​ច្រើន អ្នក​ផ្ទុក មេរោគ​អេដស៍​/​ជំងឺអេដស៍ ទុរគតជន​នៅតាម​សហគមន៍ និង​ជា​ពិសេស​ជូន​ប្រជាពលរដ្ឋ​ដែល ជួប​ផលប៉ះពាល់​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅតាម​បណ្តា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​។

​លោក​បាន​ណែនាំ​ដល់​អនុសាខា​កាក បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ទាំង​១៤ ត្រូវ​ផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ឱ្យ​ដល់ដៃ​ប្រជាពលរដ្ឋ​តាមរយៈ​ការចុះ​សួរសុខទុក្ខ​តាម​ខ្នង​ផ្ទះ ដោយ​ជៀសវាង​ការជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​លោក​បាន​បន្តថា កម្ពុជា ក្រោម​ការចង្អុលបង្ហាញ ជាប្រចាំ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម កម្ពុជា បាន​ប្រើប្រាស់​ធនធាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ការចែករំលែក​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​បំពេញ​នូវ​បេសកកម្ម​មនុស្សធម៌ ជាច្រើន ក្នុង​ការជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ និង​ជន ងាយ​រងគ្រោះ ដែល​បាន​កើតមាន​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ដូចជា គ្រោះ​អគ្គិភ័យ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត បាក់​ច្រាំង​ទន្លេ គ្រោះថ្នាក់​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្លាំង ក្នុងដំណាក់កាល​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ជាដើម​ស្របតាម​ទិស​ស្លោក​ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ