សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ ជា​ផ្លូវការ​ដែល​អាច​ទទួល​ម​នុស្ស​ចំនួន​៥០៤ គ្រែ

លោក ឃួ​ង ស្រេង​៖ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ ជា​ផ្លូវការ​ដែល​អាច​ទទួល​ម​នុស្ស​ចំនួន​៥០៤ គ្រែ

ភ្នំពេញ​៖ មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង ស្ថិតនៅ​ភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ស្ថាបនា​រួច​ជា​ស្ថាពរ​ហើយ និង​បាន​ដាក់​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​០៦​ខែ​មករា​ឆ្នាំ ២០២១​នេះ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​ភ្នំពេញ​និង​លោកស្រី​ជា ស៊ីណា​ឃួង ស្រេង រួមជាមួយ​នឹង​អភិបាលរង​រាជធានី​អភិបាលខណ្ឌ​និង​មន្ត្រីរាជការ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​ទៀត​។​

​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ​មានចំនួន​៤​អគារ ដែល​ក្នុង​មួយ​អគារ​ដាក់​មនុស្ស​បាន​១២៦​នាក់​ដូច្នេះ​៤ អ គារ​ស្មើនឹង​៥០៤​នាក់​ចែកចេញជា​៥០៤​បន្ទប់ ស្មើ​និង​៥០៤​គ្រែ ជាមួយនឹង​ការបំពាក់​កង្ហារ បន្ទប់ទឹក បង្គន់​អា​នាម័យ​និង​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​បងប្អូន​ដែល​ត្រូវធ្វើ​ចត្តា​ឡី​ស័កបាន​ភាពងាយស្រួល​។​

​លោក ឃួ​ង ស្រេង​. បាន​មានប្រសាសន៍​លើកឡើងថា មណ្ឌល​ចត្តា​ឡីស័​កនេះ ធ្វើឡើង​ដើម្បី​ដាក់​អ្នកដំណើរ​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​អ្នកដំណើរ​ទាំងអស់​នោះ ត្រូវបាន​ចែក​ជា​ពីរ​ប្រភេទ ពោល​គឺ បើ​អ្នកដំណើរ​មាន​លទ្ធភាព​គ្រប់គ្រាន់ មាន​លុយកាក់​ច្រើន ពួក​គាត់​អាច​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ ។ តែបើ​អ្នកដំណើរ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ ពួក​គាត់​អាច​ធ្វើ​ចត្តា​ឡីស័​កនៅ​មជ្ឈមណ្ឌល​ចត្តា​ឡីស័​ក​រាជធានីបាន ដោយ​មណ្ឌល​នេះ មិន​តម្រូវអោយ​មាន​ការបង់​ថ្លៃ​សេវា​នោះទេ ព្រមទាំង​ផ្ដល់​នូវ​អាហារ​ហូប​ចុក​ក្នុង​មួយ​ថ្ងៃ​៣​ពេល ជាមួយនឹង​ការ​ធ្វើ​តេស្ត​សំណាក​ដោយ​មិន​អស់​ប្រាក់​ថែម​ទៀត​។​

​លោក​ក៏​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​១១​ខែ​មករា​ខាងមុខ​នេះ នៅតាម​បណ្ដា សាលារៀន​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​បើ​កវេស​ន​កាល ចូលរៀន​វិញ​។ ដូច្នេះ​សាលា​ដែល​ធ្លាប់​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡីស័​ក​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សាលា​វិញ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​ចូល​រៀន​បាន ។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​សាលារៀន​ទាំងនោះ នឹង​ត្រូវ​ប្ដូរ​មក​នៅ​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ​នេះ ។​

​បើ​តាម​របាយការណ៍រ​បស់​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​អគារ​ចត្តា​ឡីស័​កនេះ មាន​ចំនួន​៤​អាគារ ដែល​១​អគារ​មាន​ទទឹង ២០​ម៉ែត្រ និង​បណ្តោយ ៤០​ម៉ែត្រ មាន​បន្ទប់ទឹក និង​បន្ទប់​អនាម័យ ទំហំ ៧​ម៉ែត្រ x ២២​ម៉ែត្រ ជាមួយ​នឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ផ្លូវ​លូ ទឹក ភ្លើង ។​ក្នុង​១​អគារ​មាន​ចំនួន ២១​គ្រែ x ៦​បន្ទប់ x ៤​អគារ ស្មើ ៥០៤​គ្រែ បង្អួច ១​អគារ ទ្វារ​ធំ ១​អគារ ទ្វារ​តូច ១​អគារ​ចំនួន ៣២​បង្អួច x ៤​អគារ = ១២៨​បង្អួច ចំនួន ០២ x ៤​អគារ = ០៨​ទ្វារ ចំនួន ០៣ x ៤​អគារ = ១២​ទ្វារ ។ កង្ហារ ១​អគារ ចំនួន ៦០​កង្ហារ x ៤​អគារ = ២៤០​កង្ខា​រ ។ កង្ហារ​បឺត​ខ្យល់ ១​អគារ​ចំនួន ៤​កង្ហារ x ៤​អគារ = ១៦​កង្ខា​រ បន្ទប់ទឹក​អនាម័យ​១​អគារ ចំនួន ១៥ x ៤​អគារ = ៦០​បន្ទប់ បន្ទប់ទឹក ១​អគារ ចំនួន ១៥ x ៤​អគារ = ៦០​បន្ទប់ កញ្ចក់​ឆ្លុះ​មុខ ១​អគារ ចំនួន ១៤ x ៤​អគារ = ៥៦​កញ្ចក់ ឡា​វ៉ា​បូ​លាងដៃ ចំនួន ១៤ x ៤​អគារ = ៥៦​ឡា​វ៉ា​បូ ក្រាល​កៅស៊ូ​បាត​អគារ និង​ក្រាល​បាត​អគារ​សុខាភិបាល​ទំហំ ៣,៨៥០​ម៉ែត្រ អំពូល​ភ្លើង 1.2​ម៉ែត្រ ចំនួន ៥០​អំពូល x ៤​អគារ = ២០០​អំពូល ។​

​អគារ​សុខាភិបាល ១ ទំហំ ៣៦៥​ម៉ែត្រការ៉េ​បន្ទប់ទឹក​អគារ​សុខាភិបាល ចំនួន ០២​បន្ទប់​បន្ទប់​សម្រាប់​យក​សំណាក ចំនួន ០៤​បន្ទប់​បន្ទប់​បុគ្គលិក​ពេទ្យ​ផ្នែក​ខាងលើ ចំនួន ០៥​បន្ទប់ អគារ​សន្តិសុខ​១ ៕

Filed in: ព័ត៌មានជាតិ