សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គាំទ្រ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​លក្ខណៈ​ធម្មជាតិ ដែល​អាច​ជួយ​ការពារ​ធនធាន​ធម្មជាតិ និង ងាយ​រក​ទីផ្សារ

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គាំទ្រ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​លក្ខណៈ​ធម្មជាតិ ដែល​អាច​ជួយ​ការពារ​ធនធាន​ធម្មជាតិ និង ងាយ​រក​ទីផ្សារ

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គាំទ្រ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​លក្ខណៈ​ធម្មជាតិ​របស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​វិ​សុទ្ធភូមិ នៅ​ខេត្ត​កំពង់ចាម ដែល​បាន​ផលិត​ទឹកឃ្មុំ មាន​គុណភាព​ល្អ សម្រាប់​លក់​នៅលើ​ទីផ្សារ ។​

​លោក រដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ឱកាស ទទួល​ជួប​ម្ចាស់​កសិដ្ឋាន​វិសុទ្ធ​ភូមិ​ចិញ្ចឹម​ឃ្មុំ ដែលមាន លោក​ឡុង ទី​ហៃ​និង​អ្នក ស្រី​រដ្ឋា​ថាវ​រ៉ាវ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ នៅ​ក្រសួង​ព័ត៏មាន ។

​លោក ខៀវ កាញារីទ្ធ បាន​គាំទ្រ ចំពោះ​អាជីវកម្ម​ចិញ្ចឹម ឃ្មុំ បែប​លក្ខណៈ​ធម្មជាតិ​នេះ ហើយ​សូម​ជូនពរ​ឱ្យ​កសិដ្ឋាន​វិសុទ្ធ​ភូមិ ចិញ្ចឹម​ឃ្មុំ​បាន​កាន់តែ​ច្រើន ហើយ​ទទួលបាន​ទិន្នផល​ទឹកឃ្មុំ​កាន់តែ​ខ្ពស់ មាន​គុណ ភាពល្អ សម្រាប់​លក់​នៅលើ​ទីផ្សារ បាន​ច្រើន​បន្ថែមទៀត​។​

​លោក​បាន​បញ្ជាក់ថា ការចិញ្ចឹម​ឃ្មុំ​នេះ​បាន​ជួយ​ថែរក្សា​ការពារ​ធនធាន​ធម្ម ជាតិ ហើយ​បំពេញ​បាន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោក ឡុង ទី​ហៃ បានឱ្យដឹងថា ទឹកឃ្មុំ​នេះ គឺ​កសិដ្ឋាន​របស់ លោក ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ នៅលើ​កោះត្រែង ទល់មុខ ភ្នំ​ហាន់ជ័យ ខេត្ត​កំពង់ចាម ដែល​នៅ​ជំហាន​ដំបូង​នេះ បាន​ទទួល​ផល​ពី​ការចិញ្ចឹម​ឃ្មុំ​ចំនួន ៤០​ធុង ស្មើ ៣​ពាន់​លីត្រ សម្រាប់​លក់​នៅ​ទីផ្សារ​ក្នុងប្រទេស ។ ជា​ជំហាន​បន្ទាប់​ទៅមុខទៀត កសិដ្ឋាន ចិញ្ចឹម​ឃ្មុំ​នេះ អាច​ផលិត​បាន ចំនួន​ដល់​១០​តោន ក្នុង​១​ឆ្នាំៗ ដោយ​ធានា​គុណភាព​ល្អ ហើយ​គ្រោង​នាំ​ចេញ​យក​ទៅ​លក់ នៅ​ទីផ្សារ​ក្រៅ​ប្រទេស​ថែម​ទៀត ព្រោះ​មាន ការគាំទ្រ​ច្រើន​ពី​អ្នកប្រើប្រាស់ ៕

Filed in: ព័ត៌មានជាតិ