សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជរដ្ឋាភិបាល​ផ្តល់ ដី​បឹង​តា​មោក​ទំហំ ២០ ហិកតា ដើម្បី​សាងសង់​សាខា​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

រាជរដ្ឋាភិបាល​ផ្តល់ ដី​បឹង​តា​មោក​ទំហំ ២០ ហិកតា ដើម្បី​សាងសង់​សាខា​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល កម្ពុជា​សម្រេច​ផ្តល់ ដី​បឹង តា​មោក​(​បឹង​កប់​ស្រូវ​) ទំហំ​២០​ហិកតា ស្ថិត​នៅ​ទល់​មុខ​ទីតាំង ដី​អគ្គបញ្ជាការដ្ឋាន ក្រសួង​ការពារជាតិ ដើម្បី​រៀបចំ​ទីតាំង សាងសង់​សាខា មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់ បម្រើសេវា ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ។​

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុក ទីស្តីការណៈរដ្ឋមន្ត្រីបា​នម្រា​បជូន ឯកឧត្តម បណ្ឌិត សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង សុខាភិបាល ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម ឯកឧត្តម អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ ក្នុង កម្មវត្ថុ ៖ ករណី​សំណើ​សុំ ផ្ទៃ​ដី​បឹង​តា​មោក ( បឹង កប់ ស្រូវ ) ទំហំ​២០( ម្ភៃ ) ហិកតា ស្ថិតនៅ ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ទីតាំង សាងសង់ សាខា មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់ បម្រើសេវា ពិនិត្យ ព្យាបាល ជំងឺ ជូន​ប្រជាពលរដ្ឋ ។ ដោយយោង ចំណារ ដ៏​ខ្ពង់ខ្ពស់ បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ ។​

​សេចក្តី ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាប​ជូន ឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាល យល់ព្រម ផ្តល់ ថ្ងៃ ដី បឹង តា មោក ( បឹង​កប់ ស្រូវ​) ទំហំ​២០( ម្ភៃ ហិកតា ស្ថិតនៅ ទល់មុខ ទីតាំង ដី អគ្គបញ្ជាការដ្ឋាន ក្រសួង​ការពារជាតិ ក្នុង សង្កាត់ គោក រកា ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ដូច មាន គំនូស ប្លង់ បង្ហាញ ទីតាំង និង តារាង និយាម កា ភ្ជាប់ មកជា មួយ ជូន ក្រសួង​សុខាភិបាល ដើម្បី រៀបចំ សាងសង់ សាខា មន្ទីរពេទ្យ កាល់ម៉ែ​ត ៕

Filed in: ព័ត៌មានជាតិ