សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រាក់​ធានារ៉ាប់រង​សង្គម និង​ប្រាក់​បូជាសព ជូន​គ្រួសារ​អតីតយុទ្ធជន​៣០​គ្រួសារ ត្រូវបាន មន្ទីរ​សង្គមកិច្ច បើក​ជូន​. ដើម្បី​រំលែក​ទុក្ខលំបាក​បាន​មួយគ្រា

ប្រាក់​ធានារ៉ាប់រង​សង្គម និង​ប្រាក់​បូជាសព ជូន​គ្រួសារ​អតីតយុទ្ធជន​៣០​គ្រួសារ ត្រូវបាន មន្ទីរ​សង្គមកិច្ច បើក​ជូន​. ដើម្បី​រំលែក​ទុក្ខលំបាក​បាន​មួយគ្រា

​ភ្នំពេញ​៖ នៅ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​បេឡា​ជាតិ​អតីតយុទ្ធជន​ថ្នាក់កណ្ដាល និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​ប្រគល់​ប្រាក់​ធានារ៉ាប់រង​សង្គម និង​ប្រាក់​បូជាសព​មួយ​លើកដំបូង ជូន​គ្រួសារ​សព​អតីតយុទ្ធជន ជា​និវត្តន៍​ជន និង​ជនពិការ ចំនួន​៣០​គ្រួសារ ក្រោម​អធិបតីភាព លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ សង្គមកិច្ច រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ប​.​ជ​.​អ​,​តំណាង សមាគម​អតីត និង​ក្រុមគ្រួសារ​នៃ​យុទ្ធជន​ដែល បាន​ទទួលមរណៈភាព ។ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០២០ ។

​លោកស្រី មុំ ចាន់​ដា​នី បានឲ្យដឹងថា អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ថ្ងៃនេះ មន្ទីរ​សង្គមកិច្ច​រាជ​ធា​នី បាន​រៀន​បំពិ​ធី​ជួបជុំ​សំណេះសំណាល​ជាមួយ​គ្រួសារ អតីត​យុទ្ឋជន និង​នាំយក​ថវិកា ផ្តល់ជូន​ដល់​គ្រួសារ​អតីត​យុទ្ឋជន ចំនួន​៣០​គ្រួសារ មកពី​តាម​ខណ្ឌ​ចំនួន​១១​ខណ្ឌ ក្នុង​រាជធានី ។​

​លោកស្រី​ប្រធាន បានបញ្ជាក់​ថា នេះ​គឺជា​លើក​ទី​១៧​ហើយ កាល​មុនៗ​ក្រុម​ការងារ​បាន​ចុះ​ផ្ទាល់​ដល់​លំនៅឋាន​បងប្អូន ដើម្បី​បាន​ដឹង​សុខទុក្ខ​ផ្ទាល់​អំពី​ជីវភាព​រស់នៅ​របស់​គ្រួសារ​អតីត​យុទ្ឋជន និវត្តន៍​ជន​ផងដែរ ។ ដោយឡែក​លើក​ទី​១៦​នេះ យោង​តាម​ការ ណែនាំ​របស់ ឯកឧត្ដម រដ្ឋមន្ត្រី វង្ស​សូត បាន​ណែនាំ​អោយ​មន្ទីរ​សង្គមកិច្ច​ខេត្ត រាជធានី ធ្វើ​យ៉ាង​អោយ​មន្ទីរ​ផ្តល់​សេវា​តម្រូវការ ព្រមទាំង​ខិតខំ​ធ្វើ​របប​គោលនយោបាយ​ផ្តល់​អោយ​ដល់​គ្រួសារ​អតីត​យុទ្ឋជន ។ ពាក់ព័ន្ឋ​នឹង​អនុសាសន៍​របស់​ថ្នាក់​ដឹកនាំ គឺ​ធ្វើ​យ៉ាងណា ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ដល់​បងប្អូន ពោល​រាជរដ្ឋាភិបាល​មិន​បោះបង​ប្អូន​គ្រួសារ​អតីត​យុទ្ឋជន ដែល លោក មានគុណ​បំណាច់​ចំពោះ​ជាតិ ចឹង​ទេ តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ឋជន ដោយ​បាន​ដោះស្រាយ​របប​គោល​ន​យោ បាយ​ប្រចាំខែ របប​គោ​លន​យ​បាយ​សំរាប់​សមាជិក​អតីត​យុទ្ឋជន​ដែល​បាន​ចូលនិវត្តន៍ រហូតដល់​ពេល​សមាជិក​អតីត​យុទ្ឋជន​ម្នាក់ៗ​មាន ពិសេស​ដល់​សមាជិក​អតីត​យុទ្ឋជន​ទទួលមរណភា​ព គឺ​មាន​ការរៀបចំ​គោល ការណ៍​របប​សំរាប់​ឧបត្ថម្ភ​ដល់​គ្រួសារ ។

​ជាក់ស្តែង​ដូច​ថ្ងៃនេះ មន្ទីរ​បាន​រៀបចំ​គោល នយោបាយ​ជូន​ទៅ​តាម​ឋាន្ត​រ​ស័ក្ត​កំ​រឹត តាម​អនុក្រឹត និង​ប្រកាស​ណែនាំ ។ ពិសេស​តាម​ការណែនាំ​របស់​លោក​រដ្ឋមន្ត្រី គឺ​ធ្វើអោយ​លឿន រហ័ស ប្រកប​ដោយ​ប្រសិទ្ឋិភាព ។​

​ជំនួស​មុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​, លោកស្រី មុំ ចាន់​ដា​នី បាន​សម្ដែង​នូវ​ការចូលរួម​រំលែក​នូវ​មរណៈទុក្ខ ដ៏​ក្រៀមក្រំ​ចំពោះ​ការបាត់បង់​សមាជិកគ្រួសារ ដែល​បាន​ទទួលមរណភាព ដែល​ជា​អតីត​យុទ្ធជន​យើង ធ្លាប់បាន​ចូលរួម​ចំណែក​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​រំដោះ ការពារ​បូរណភាព​ទឹកដី រហូត​ទទួលបាន​ជោគជ័យ​កន្លងមក​។​

​លោកស្រី មុំ ចាន់​ដា​នី បានបញ្ជាក់​ថា គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​អតីតយុទ្ធជន​កម្ពុជា ពិតជា​បាន​ចារ​នៅក្នុង​ប្រវត្តិសាស្ត្រ កូន​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​ជា​ការដឹងគុណ ដល់​អ្នក​ជំនាន់​មុន​។ ជាមួយគ្នា​នោះ លោកស្រី​ប្រធាន បាន​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​ពលី​កម្ម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លាងឃ្លៀត​ឡើយ​៕

Filed in: ព័ត៌មានជាតិ