សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី បន្ដ​ដំណើរការ​ជួសជុល​និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​១៦​ខ្សែ​នៅ​ខណ្ឌ​ដូន ពេញ​ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​

​រដ្ឋបាល​រាជធានី បន្ដ​ដំណើរការ​ជួសជុល​និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​១៦​ខ្សែ​នៅ​ខណ្ឌ​ដូន ពេញ​ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​

​ភ្នំពេញ​៖ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម​ ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ មន្ទីរ ជំនាញ​ពាក់ព័ន្ធ បាន​និង​កំពុង​បន្ដ​ជួសជុល និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​១៦​ខ្សែ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូន ពេញ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក ដើម្បី​សំរួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ដើម្បី​ជា​ការលើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​មាន​សម្រស់​មួយកម្រិត​ថែមទៀត​ផង​ដែរ​។​

​ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០២០​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​ពិនិត្យ​ដំណើរការ​នៃ​ការជួសជុល​កែលំអរ​នៅ​ផ្លូវ​លេខ​៥១ ចាប់​ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថី ព្រះសីហនុ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ខណៈ​ក្រុម​ការងារ​កំពុងតែ​អ៊ុត​កៅស៊ូ​AC​លើ​បណ្តោយ​ផ្លូវ​នេះ ។​

​ក្នុងឱកាស​នោះ​លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​មានប្រសាសន៍​លើកឡើងថា​៖ សកម្មភាព​ជួលជុល​ផ្លូវ​លេខ​៥១ ដោយ​ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថី ព្រះសីហនុ​នេះ​ជា​ផ្លូវ​មួយ ក្នុង​ចំ ណោម​ផ្លូវ​ទាំង​១៦ ខ្សែ​ក្នុង​ខណ្ឌ ដែល​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សំរេច​ឲ្យធ្វើ ការជួសជុល​កែលំអរ​ឡើងវិញ​ជា​បន្ទាន់ ក្រោយ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ដើម្បី​សំរួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុងនោះ​លោក​សុខ ពេញវុ​ធ ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ដូនពេញ​បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី ដែល​បាន​អនុវត្ត​តាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ណែ​នាំឲ្យ​មាន​ការជួសជុ​ល និង​ស្តារឡើងវិញ រាល់​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ដែល​ខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​តាម​បណ្តា​ខណ្ឌ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏​បាន​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អម​សងខាង​ផ្លូវ​ដែល​កំពុងតែ​ដំណើរការ ជួសជុល​នេះ​សូម​ចូលរួម​សហការ ដើម្បី​ឱ្យ​ការដ្ឋាន​ប្រព្រឹត្ដទៅ​ដោយ​រលូន​និង​បានរួច​រាល់តាម​ការគ្រោងទុក​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការណែនាំ​ដល់​ក្រុមការងារ​ជួសជុល​និង​ចាក់អុាត​កៅស៊ូ​ផ្លូវត្រូវ​ធ្វើឱ្យមាន​គុណភាព​ល្អ​និង​ស្តង់ដា​តាម​លក្ខណះ​បច្ចេកទេស​ត្រូវ​ហើយ​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់នៅ តាម​បណ្ដោយ​ផ្លូវ​ដែល​កំពុង​ជួសជុល​ទាំងអស់​សូម​មេត្តា​យោគយល់​និង​អព្យាស្រ័យ​ក្នុងការ បិទ​ផ្លូវ​ក្នុង​រយះពេល​ខ្លី​ដែល​រំខាន​ដោយ​ការ ដ្ឋា​ន​ជួសជុល​ផ្លូវ​ខាងលើនេះ​។​

​បើ​តាម​ការបញ្ជាក់​ឱ្យដឹង​ពី​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​៖ គម្រោង​ជួសជុល​ផ្លូវ​ខូចខាត​ឡើង​វិញ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ មាន​ចំនួន​១៦​ខ្សែ នៅក្នុង​នោះ រួមមាន​៖ ទី​១ ផ្លូវ​លេខ​២១៤ ដោយ​ចាប់ពី មហាវិថី​ព្រះមុនីវង្ស​រហូត​ដល់​ផ្លូវ​លេខ​១៩​។ ទី​២ មហាវិថី​ព្រះ​នរោត្តម ចាប់​ពី​រង្វង់​មូល​វត្តភ្នំ​រហូតដល់​វិមានឯករាជ្យ ។ ទី​៣ ផ្លូវ​លេខ ១៣០ ចាប់​ពី​ផ្សារ​ធំថ្មី​រហូត​ដល់​មហាវិថី​ព្រះ​នរោត្តម​។ ទី​៤​ផ្លូវ​លេខ ៥៣ ចាប់​ពី​ផ្លូវ​លេខ ១០៨ ដល់​ផ្លូវ​លេខ​១១០ ។ ទី​៥ ផ្លូវ​លេខ​១០៨ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូត​ដល់​ម​ហា​វិថី​ព្រះស៊ីសុវត្ថិ​។ ទី​៦ ផ្លូវ​លេខ ១១៨ ចាប់ពី មហាវិថី​ព្រះមុនីវង្ស ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ ។​ទី​៧ ផ្លូវ​លេខ​១២០ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ផ្លូវ​លេខ ១១៨ ។​ទី​៨ ផ្លូវ​លេខ​១៣ ចាប់ពី​មហាវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ ១៧៨ ។​ទី​៩​ផ្លូវ​លេខ​៩០​ចាប់​ពី​ផ្លូវ​លេខ​៤៧ រហូត​ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ ។

​ទី​១០ ផ្លូវ​លេខ​១៨៤ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​ផ្លូវ​លេខ​១៩ ។​ទី​១១ រង្វង់​មូល​កួច​កាណុង​។​ទី​១២ ផ្លូវ​លេខ​៧២ ចាប់​ពី​រង្វង់​មូល​កួច​កាណុង ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។​ទី​១៣ ផ្លូវ​លេខ​៧៤ ចាប់​ពី​រង្វង់​មូល​កួច​កាណុង ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។​ទី​១៤​ផ្លូវ​លេខ​៧៦ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូត ផ្លូវ​លេខ​៤៧ ។​ទី​១៥ ផ្លូវ​លេខ​៤៧ ចាប់​ពី​រង្វង់​មូល​កួច​កាណុង​ដល់​រង្វង់​មូល​វត្តភ្នំ​។​ទី​១៦ ផ្លូវ​លេខ​៥១​ចាប់​ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថី ព្រះសីហនុ ៕

Filed in: ព័ត៌មានជាតិ