សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ដ្រី​បង្ក្រាប​ទំនិញ​ក្លែងក្លាយ​ថា​៖ ការលក់​ចំណីអាហា​រលាយ​សារធាតុ​គីមី ស្មើ​នឹង​មាន​ចេតនា​ទុច្ចរិត សម្លាប់​ពលរដ្ឋ​ជា​លក្ខណៈ ប្រយោល​

​មន្ដ្រី​បង្ក្រាប​ទំនិញ​ក្លែងក្លាយ​ថា​៖ ការលក់​ចំណីអាហា​រលាយ​សារធាតុ​គីមី ស្មើ​នឹង​មាន​ចេតនា​ទុច្ចរិត សម្លាប់​ពលរដ្ឋ​ជា​លក្ខណៈ ប្រយោល​

ភ្នំពេញ​៖ មន្ដ្រី​បង្រាប់​ទំនិញ​ក្លែងក្លា​យបាន បញ្ជាក់ថា​៖ អ្នករកស៊ី គួរ​បញ្ឈប់​ទៅ ការលក់​ចំណីអាហា​រលាយ​សារធាតុ​គីមី បើ​អ្នក​ប្រព្រឹត្ត ស្មើនឹង​អ្នក​មាន​ចេតនា​ទុច្ចរិត សម្លាប់​ប្រជាពលរដ្ឋ ដែលជា​អ្នក​ជាវ​ទៅ​បរិភោគ ជា​លក្ខណៈ​ប្រយោល ។ ជាក់ស្ដែង​យុទ្ធនា ការពង្រឹង​សុវត្ថិភាព​ចំណីអាហារ​នៅ​ភ្នំពេញ បន្ត​រកឃើញ​សារធាតុ​គីមី​ក្នុង​ចំណីអាហារ​ច្រើន​គីឡូក្រាម ដែល​សុទ្ធតែ​បង្ក​ហានិភ័យ​ខ្ពស់ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ចំនួន​២​គ្រឿង ចុះ​ប្រតិបត្តិការ​ចំនួន​២​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ផ្សារ​អូ​ឬ​ស្សី និង​ផ្សារ​ច្បារអំពៅ ដើម្បី​ពិនិត្យ​ភាព​អនុលោមភាព​លើ​ទំនិញ​ជា​ម្ហូបអាហារ​។ ប្រតិបត្តិការ នេះ​ធ្វើឡើង​ដោយ​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ដោយ មាន​ការចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី លោក ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ដោយ​មាន​កិច្ចសហការ​ពី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី អូឡាំពិក និង​ផ្សារ​ច្បារអំពៅ ដើម្បី​ធានាបាន​នូវ​ទំនិញ​ជា​ម្ហូបអាហារ មាន​អនុលោមភាព​ផ្នែក​ម្ហូបអាហារ ដែល​មិន​មាន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ និង​សំណល់​ថ្នាំ​កសិកម្ម ដែល​បង្ក​ជា​គ្រោះ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​។​

​ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ធ្វើ​ការត្រួតពិនិត្យ និង​យក​សំណាក​គំរូ​មក​វិភាគ​ភ្លាមៗ នៅក្នុង​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ នៅ​ផ្សារ​អូរ​ឬ​ស្សី ចំនួន ៥០​គំរូ និង​ផ្សារ​ច្បារអំពៅ ចំនួន​៥២​គំរូ រួមមាន ពពុះ​សណ្តែក ត្រីងៀត ត្រី​ហើម សាច់ក្រក ប្រហុក ផ្អក​ត្រី គ្រួច មឹក ប្រហិត​ត្រី ប​ង្គា ប្រហិត​សាច់​គោ និង​បន្លែ​ជាច្រើន​មុខ​ទៀត​។ ជា​លទ្ធផល គឺ​មន្ត្រី​ជំនាញ បាន​រកឃើញ​ពពុះសណ្តែក​ចំនួន ៨,៥​គីឡូក្រាម មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​បូរ៉ាក់ រីឯ​គំរូ​ផ្សេង​ទៀត​មិន​បាន​រកឃើញ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ទេ​។ ក្នុងនោះដែរ មន្ត្រី​ជំនាញ​ក៏​បាន​ដកហូត និង​ធ្វើ​ការស្រាវជ្រាវ​រក​ប្រភព​ទីតាំង​ផលិត ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​។​

​ជាមួយគ្នានេះដែរ មន្ត្រី​ជំនាញ​នៃ​អគ្គនាយដ្ឋាន ក​.​ប​.​ប​. ក៏​បាន​ណែនាំ​ដល់​អាជីវករ​ទិញ លក់​ទំនិញ​ជា​ម្ហូបអាហារ​ទាំងអស់ រាល់​ប្រតិបត្តិការ​ទិញ លក់ ត្រូវមាន​វិក្កយបត្រ និង​ត្រូវ​ដឹង​ពី​ប្រភព​ផលិត និង​នាំចូល​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ពេល​មាន​បញ្ហា​កើតឡើង​ជាយ​ថា​ហ​តុ បង្កលក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. កំណត់​អត្តសញ្ញាណ​ប្រភព​ផលិត និង​នាំចូល និង​ស្វែងរក​អ្នក​ទទួលខុសត្រូវ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួង​ពាណិជ្ជកម្ម សូម​អំពាវនាវ ដល់​ផលិតករ និង​អាជីវករ​លក់ដូរ​ទំនិញ​ជា​ម្ហូបអាហារ​ទាំងអស់ កុំ​ដើម្បី​តែ​ប្រាក់​ចំណេញ ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ផលិតផល​ម្ហូបអាហា​រដែ​ល​បណ្តាល​ឱ្យ​ប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់ និង​អាច​ទទួល​ទោសទណ្ឌ​តាម​ច្បាប់​ជា​ធរមាន​។​

​ការលក់​ចំណីអាហារ មាន​សារធាតុ​គីមី នៅតែ​បន្ត​កើតមាន នៅតាម​ទីផ្សារ ក្នុងស្រុក ឃុំ និង​ទីផ្សារ​ធំៗ​ក្នុង​ទី​រួម​ខេត្ត​។ ដូច្នេះ​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​មាន​វិធានការ​រឹតបន្តឹង​ឲ្យបាន​លើស​នេះ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​៕

Filed in: ព័ត៌មានជាតិ