សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​ការថែរក្សា ទ្រព្យសម្បត្តិ​រដ្ឋ ផ្លូវ ប្រឡាយ លូ ឱ្យបាន គង់វង្ស​

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​ការថែរក្សា ទ្រព្យសម្បត្តិ​រដ្ឋ ផ្លូវ ប្រឡាយ លូ ឱ្យបាន គង់វង្ស​

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​ការថែរក្សា​ទ្រព្យសម្បត្តិ​រដ្ឋ​ពិសេស ផ្លូវ ប្រឡាយ លូ ដើម្បី​ការពារ​ផលប្រយោជន៍​ជា​សាធារណៈ​។

​ក្នុង​កិច្ចប្រជុំ​វិសមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អណត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការទប់ស្កាត់​ករណី​រំលោភ​លើ​ចំណីផ្លូវ​ចំណី​ប្រឡាយ ឬ​ចាក់ដី​រំលោក​យក​ប្រឡាយ​ទាំង​ស្រុង ដែល​បង្ក​ផលប៉ៈពាល់​ធ្ងន់ធ្ងរ​ដល់​ការរំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញ​ទៅ​ក្រៅ​ក្រុង​។

​លោក បានបញ្ជាក់​ថា បច្ចុប្បន្ននេះ ប្រឡាយ​មួយចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​យក​ដោយ​សាងសង់​ផ្ទះ​នៅ​លើ​ប្រឡាយ ហើយ​កន្លែង ខ្លះ​ចាក់ដី​លុប​ប្រឡាយ​តែ​ម្តង​យក​កាន់កាប់​ដោយ​ខុសច្បាប់ ដែល​ធ្វើឱ្យ​អាជ្ញាធរ​ជំនាញ​ពិបាក​ក្នុង​ការស្តារ និង​អភិវឌ្ឍន៍​ប្រឡាយ​ឱ្យ​បាន​ល្អប្រសើរ ដើម្បី​រំដោះ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ​។​ជាទូទៅ​ប្រឡាយ​យើង​នៅ​ភាគ​ខាងលិច​ត្រូវបាន​គេ​រំលោភ បំពាន​ពី​អ្នក​ដែល​រស់នៅ​ជិ​ខាង​ប្រ ឡាយ ហើយ​កន្លែង​ខ្លះ​ទៀត​ក៏​មាន​ចាក់​ដី​លុប​តែម្តង បាត់​ទ្រង់ទ្រាយ​ប្រឡាយ ចឹង​បាន​យើង​ឥលូវនេះ កំពុង​ខិតខំ​ពង្រឹង​កិច្ច​ការងារ​បន្ថែម ជុំវិញ​ការថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​ពិសេស​ប្រឡាយ​លូ​ព និង ផ្លូវ ។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា នៅ​ទូទាំង​រាជ​ធា នី​ភ្នំពេញ​មាន​ប្រឡាយ​មេ​សរុប​ចំនួន ៣៧​ប្រឡាយ ក្នុងនោះ​ប្រឡាយ​មេ​ធំៗ​មាន​ចំនួន​១៧​ខ្សែ និង​ប្រឡាយ​មេ​រង មាន​ចំនួន​២០​ខ្សែ ខណៈ​ដែរ​ប្រឡាយ​មួយចំនួន​រង​ការរំលោភបំពាន​កាន់កាប់ ខុសច្បាប់​។ លោក​បន្ត​៖ ថា នៅ​ឆ្នាំ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្តារ​ប្រលាយ​ចំនួន​១២​ខ្សែ ដែល​បាន​ជួយ រំដោះ​ការ ជន់​លិច​ជំនន់​ទឹកភ្លៀង​បាន​ច្រើន ហើយ​នៅ​ឆ្នាំ​២០២១ ខាង​មុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ផែនការ​ស្តារ ប្រឡាយ​មេ​ជាច្រើន​ទៀត​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងលិច​បន្តទៀត ដើម្បី​ធានា​ការពារ​កុំឱ្យ​ជន់​លិច​រាជធានី​ភ្នំពេញ​នា​រដូវវស្សា​ខាងមុខ​។ យើង​ត្រូវតែ​ស្តារ​ប្រឡាយ​ទាំងនេះ ព្រោះ​វា​ធានា​នូវ​និរន្តរភាព សម្រាប់​ប្រឡាយ​ឱ្យ​មាន​ទឹក​ហូរ ជាប្រចាំ ទប់ស្កាត់​ការរំលោភ​ចាក់ដី រំលោភ​ប្រឡាយ​ផង ហើយ​នឹង​សម្រួល​ផ្លូវទឹក ។​

​សូមបញ្ជាក់​ថា កាលពី​ខែ​តុលា​កន្លងមក​នេះ កម្ពុជា​បាន​ទទួលរង​ឥទ្ធិពល​ព្យុះ​ជាច្រើន បង្កឱ្យមាន ជំនន់​ទឹកភ្លៀង​លិចលង់​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ជាច្រើន​កន្លែង ហើយ​អាជ្ញាធរ​បាន​ដោះស្រាយ ចុះ​អន្តរាគមន៍​ភ្លាមៗ​ក្នុង​ការជីក​ស្តារ​ប្រឡាយ​មេ​មួយចំនួន ដើម្បី​សម្រួល​ឱ្យ​ទឹក​ហូរ​បាន​លឿន​កាត់បន្ថយ​ការលំបាក​ក្នុង​ជីវភាព​រស់នៅ និង​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ