សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ដ្រីជាន់ខ្ពស់​រាជធានី ប្រាប់​អង្គភាព​ច្រកចេញចូល​តែ​មួយ រាជធានី ត្រូវ ពង្រឹង​ការងារ​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ មាន​ប្រសិទ្ធ​ ​ភាព តម្លាភាព មាន​គុណភាព និង​ទាន់​ពេលវេលា​

មន្ដ្រីជាន់ខ្ពស់​រាជធានី ប្រាប់​អង្គភាព​ច្រកចេញចូល​តែ​មួយ រាជធានី ត្រូវ ពង្រឹង​ការងារ​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ មាន​ប្រសិទ្ធ​ ​ភាព តម្លាភាព មាន​គុណភាព និង​ទាន់​ពេលវេលា​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​ស្តី​ពី​វឌ្ឍនភាព​ការងារ នៃ​ការផ្តល់​សេវា​សាធារណៈ​ទាំង​១២ វិស័យ ជូន​ប្រជាពលរដ្ឋ តាមរយៈ​អង្គភាព​ច្រកចេញចូល​តែ​មួយ រាជធានី​ភ្នំពេញ ដើម្បី​ដំណោះស្រាយ​បញ្ហា​ប្រឈម និង​ទិសដៅ​បន្ត​។​

​ពិធី​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ក្រោម​វត្តមាន ឯកឧត្ដម ហួត ហៃ អភិបាលរង​រដ្ឋបាល ភ្នំពេញ​តំណាង​ឲ្យ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្ដម ហួត ហៃ ដែល​បាន​ដឹកនាំ​ប្រជុំ​នេះ​បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ចង់​ដឹង​ពី​វឌ្ឍនភាព​ការងារ​នៃ​ការផ្តល់សេវា​សាធារណៈ​ទាំង ១២​វិស័យ ជូន​ប្រជាពលរដ្ឋ តាមរយៈ​អង្គភាព​ច្រក ចេញចូល​តែ​មួយ រាជធានី​ភ្នំពេញ​នោះ​គឺ បញ្ហា​ប្រឈម ដំណោះស្រាយ និង​ទិសដៅ​បន្ត ធ្វើ​យ៉ាង ណា​អោយ​ការផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ កាន់តែ​ល្អប្រសើរ មាន​ប្រសិទ្ធភាព តម្លាភាព និង​មាន​គុណភាព ទាន់​ពេលវេលា​ដែល​ច្បាប់​បាន​កំណត់​។​

​សូមបញ្ជាក់​ថា​៖ ចាប់ពី​សប្តាហ៍​ទី​៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨​មក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ ស្រប​តាម​តារាង​ឧបសម្ព័ន្ធ​ទី​២ នៃ​អនុក្រឹត្យ​លេខ​១៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧​រួមមាន ការងារ​នីត្យានុកូលកម្ម ការបញ្ជាក់​ឯកសា​រថ​ត​ចម្លង ការងាររដ្ឋបាល វិស័យ​សុខាភិបាល វិស័យ​ទេសចរណ៍​វិស័យ​ព័ត៌មាន វិស័យ​សាធារណការ នឹង​ដឹកជញ្ជូន វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ វិស័យ​បរិស្ថាន វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម វិស័យ​រ៉ែ និង​ថាមពល វិស័យ​ពាណិជ្ជកម្ម វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វិស័យ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ វិស័យ​រៀបចំ​ដែនដី​នគ​រូប នីយកម្ម និង​សំណង់​៕

Filed in: ព័ត៌មានជាតិ