សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ ២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រឡប់មិ​ពី​ប្រទេស​ថៃ ទៅ​ធ្វើ​ចត្តា​ឡីស័​ក​ក្រោយពី​គេចវេស​មិន​អនុវត្ត​តាម​ការ ណែនាំ​របស់​ក្រសួង​សុខាភិបាល​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ ២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រឡប់មិ​ពី​ប្រទេស​ថៃ ទៅ​ធ្វើ​ចត្តា​ឡីស័​ក​ក្រោយពី​គេចវេស​មិន​អនុវត្ត​តាម​ការ ណែនាំ​របស់​ក្រសួង​សុខាភិបាល​

ភ្នំពេញ​៖ អនុវត្ត​តាម​ការណែនាំ ផ្ទាល់​ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​អញ្ជើញ​បុរស​និង​ស្ត្រី​ម្នាក់ ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ទៅ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​មណ្ឌល​ចាក់អង្រែ ដើម្បី​រក​មេ​រោគកូ​វីត​-១៩ ជៀសវាង​ការចម្លង​មក​ក្នុង​សហគមន៍​ក្រោយពី​២​នាក់​ប្តី​ប្រពន្ធ​១​គូរ​នេះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​សំពៅ​លូន​ខេត្ត​បាត់ដំបង ដោយ​មិន​បាន​ធ្វើតេស្ត៏​រក​វីរុស​កូវី​ដ​-១៩ និង​មិន​អនុវត្ត​ចត្តា​ឡី​ស័ក​ត្រឹមត្រូវ បង្ក​ការ ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​។​

​ក្រុម​ការងារ​បាន​ចុះ​អនុវត្ត​ការងារ​នេះ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០២០ នៅ​ភូមិ​ថ្មគោល​២ ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ ពោធិ៍​សែន​ជ័យ​។​

​ក្នុងឱកាស​នោះ​តំណាង​ឲ្យ​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ លោក ប៉ាង លីដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានប្រសាសន៍​ឲ្យដឹងថា​៖ ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា មាន​បុរស​ខាងលើនេះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ផ្ទះ​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ ពោធិ៍​សែន​ជ័យ ដោយ​មិន​បាន​អនុវត្ត​តាម​ការណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​តេស្តរ​កវី​រុស​កូវី​ដ​-១៩ និង​អនុវត្ត​ចត្តា​ឡីស័​ក​ឱ្យ​បាន​ត្រឹមត្រូវ​នោះ ព្រមទាំង​ទទួលបាន ការណែនាំ​ផ្ទាល់​ពី​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​ចុះ​មក​អញ្ជើញ លោក​គង់ រ៉ៃ​យ៉ា និង​ភរិយា​ទៅ​ធ្វើ​ច​ត្តា ឡី​ស័ក នៅ​មណ្ឌល​ចាក់អង្រែ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​រក​មេ​រោគកូ​វីត​-១៩ ជៀសវាង​ការចម្លង​មក​ក្នុង​សហគមន៍​។

​ឯកឧត្ដម​អភិបាលរង​បាន​បន្តទៀតថា​៖ មិនមែន​តែ​ពេលនេះ​ទេ ជាទូទៅ​ឲ្យតែ​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ ដែល​ត្រឡប់​មកពី ក្រៅប្រទេស ដោយ​មិន​បាន​ធ្វើ ចត្តា​ឡី​ស័ក​ត្រឹមត្រូវ​នោះ អាជ្ញាធរ និង មន្ត្រី​ជំនាញ​របស់​យើង​តែងតែ​មក​អញ្ជើញ​គាត់ ឲ្យទៅ​ធ្វើ​ចត្តា​ឡី​ស័ក ជាច្រើនលើក តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស ក្រសួង​សុខាភិបាល និង អភិបាល​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នា​នោះ​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងមូល​ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ មេត្តា​ផ្តល់​ព័ត៌មាន​ទៅ​អាជ្ញាធរ សង្កាត់ ភូមិ បើ​ឃើញ​អ្នក​ទើប​ត្រឡប់មក​ពី​បរទេស​ហើយ​មិន​បាន​អនុវត្ត​ចត្តា​ឡី​ស័ក​ត្រឹមត្រូវ មក ស្នាក់​នៅ​ក្នុងភូមិ​របស់​យើង ឬ ហៅ​ទៅ​កាន់​លេខ​១១៥ ។ ធ្វើ​យ៉ាងនេះ យើង​អាច​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការទប់ស្កាត់​ការចម្លង​វីរុស ដ៏​កាច​សាហាវ​នេះ​មក​ក្នុង​សហគមន៍​របស់​យើង​តទៅទៀត​។​

​សូមបញ្ជាក់​ថា លោក គង់ រ៉ៃ​យ៉ា អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម ចៅ​២ ខណ្ឌ​ពោធិ៏​សែនជ័យ រាជធានី​ភ្នំពេញ ទើបតែ​ត្រឡប់មក​ពី​ប្រទេស​ថៃ តាម​ច្រក​សំពៅ​លូន​ខេត្ត​បាត់ដំបង ហើយ​បាន​មក​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ដោយ​មិន​បាន​ធ្វើតេស្តរ​ក​វីរុស្ត​កូវី​ដ​-១៩ និង​មិន​បាន​ធ្វើ​ចត្តា​ឡី​ស័ក​ត្រឹមត្រូវ ទើប​ក្រុមការងារ អញ្ជើញ​ពួកគាត់​ទៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូវី​ដ​-១៩ និង​អនុវត្ត​ចត្តា​ឡីស័​កអោយ​បាន​ត្រឹមត្រូវ ហើយ​ក្រុម​ការងារ​សុខាភិបាល និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ក៏​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ខ្នង​ផ្ទះ ដល់​ផ្ទះ​ដែល​នៅ​ជំវិញ ផ្ទះ​លោក​រ៉ៃ​យ៉ានេះ​ផងដែរ ។​

​ក្នុងឱកាស​នោះ​ដែរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់ នៅ​ភូមិ​ថ្មគោល​២ ក្នុង​សង្កាត់ ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្ដែង​នូវ​ក្តី​ត្រេកអរ​ឥតឧបមា ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​អភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ដែល​បាន​ការយកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​និង​សុវត្ថិភាព​របស់​ពួកគាត់ លើ​ការការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ស្របពេល ដែល​ជំងឺ​នេះ​កំពុងតែ​រាតត្បាត​លើ​ពិ ភព​លោក ក៏​ដូចជា​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ