សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្ដេច​ក្រឡាហោម ខ ខេង ប្រកាស​ចូល​កាន់តំណែង អភិបាលខេត្ដបៃ​លិន លោក ស្រី បាន​ស្រី មុំ ជំនួ​លោកផាន់ ចាន់​ធុល ទទួល​តំណែង​ថ្មី

​សម្ដេច​ក្រឡាហោម ខ ខេង ប្រកាស​ចូល​កាន់តំណែង អភិបាលខេត្ដបៃ​លិន លោក ស្រី បាន​ស្រី មុំ ជំនួ​លោកផាន់ ចាន់​ធុល ទទួល​តំណែង​ថ្មី

ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលខេត្ត​ប៉ៃលិន​ប្រារព្ធ​នៅ​សាលាខេត្ត​ប៉ៃលិន ។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលខេត្ត​ប៉ៃលិន​នា​ឱកាស​នេះ បាន​ប្រព្រឹត្តិ​ទៅដោយ មាន​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធាន ការណ៍​សុវត្ថិភាព​ការពារ​ជំងឺ​កូវី​ដ​-១៩ រួម​មាន​ការរក្សា​គម្លាត​សុវត្ថិភាព​, ពាក់​ម៉ាស់​, វាស់​កំដៅ និង​លាងដៃ​ដោយ​ទឹក​អាល់​កុល ។

​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ត្រៀម​អញ្ជើញ​ទៅកាន់​មុខ​តំណែង​នៅ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច ព្រមទាំង​អង្គពិធី​អំពី​វឌ្ឍនភាព​នៃ​ការថែរក្សា​សុខសន្តិភាព ការផ្ដល់សេវា​សាធារណៈ ការថែរក្សា​សុវត្ថិភាព​សង្គម និង​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​នៅក្នុង​ខេត្ត ។​

​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​អញ្ជើញ​ប្ដេជ្ញាចិត្ត​ខិតខំ​បំរើ​ជាតិ និង​ប្រជាជន​ក្នុង​ខេត្ត​ប៉ៃលិន​ឱ្យអស់​ពី​សមត្ថភាព និង​លទ្ធភាព ពិ​សេ​សេស​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឱ្យ​មាន​ការរីកចំរើន​គ្រប់​វិស័យ នៅក្នុង​នឹង​បរិបទ​ថ្មី​នៃ​ការ​ប្រឈម​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ ។​

​ក្នុងឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​រដ្ឋបាល​គ្រប់​ថ្នាក់​នៃ​ខេត្ត​ប៉ៃលិន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​ខិតខំ​រួម​គ្នា​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យសម្រេចបាន​សមិទ្ធផ​ល​លើ​គ្រប់​វិស័យ និង​បាន​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ មិនឱ្យ​មាន​ការចម្លង​ជំងឺ​នេះ​ក្នុង​សហគមន៍ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ។

​សម្ដេច​ក៏​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក ផាន់ ចាន់​ធុល ដែល​បាន​ខិតខំ​សម្របសម្រួល​ដឹកនាំ​អភិវឌ្ឍន៍ ខេត្ត​ប៉ៃលិន ឱ្យ​សម្រេច​បាន​សមិទ្ធផល​នានា​ជាច្រើន និង​បាន​ចូលរួម​ដោះស្រាយ បញ្ហា​ប្រឈម សំណើ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ក្នុងពេល​ដែល​ឯកឧត្តម​កាន់​មុខតំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន នា​ពេលកន្លងមក ។

​ជាមួយគ្នានេះ សម្ដេច​ក៏​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកស្រី បាន ស្រីមុំ ដែល​ត្រូវបាន​តែងតាំង​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន​នាពេលនេះ និង​សង្ឃឹម​ជឿជាក់​ថា​លោក​ជំទាវ​អភិបាលខេត្ត​ថ្មី​នឹង​ប្រើប្រាស់​សមត្ថភាព និង​បទពិសោធន៍​ក្នុង​ការដឹកនាំ ដើម្បី​រួម​គ្នា​បន្ត​អភិវឌ្ឍ​ខេត្ត​ប៉ៃលិន​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត ។

​សម្ដេច​បាន​ស្នើ​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​នានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ផ្តល់​ការគាំទ្រ​ដល់​លោក​ជំទាវ បាន ស្រីមុំ ដើម្បី​បន្ត​រួមគ្នា​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ខិតខំ​រួមគ្នា​ធ្វើ​ការអភិវឌ្ឍ​ខេត្ត​ប៉ៃលិន​ឲ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត ។

​នៅក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម​ក៏បាន​មានប្រសាសន៍​គូសបញ្ជាក់​អំពី​ភាពចាំបាច់​នៃ​ការប្រមូលផ្ដុំ​កម្លាំង​ផ្ដោតលើ​កិច្ចការ​អាទិភាព​មួយចំនួន ដូចជា ការបន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​នយោបាយ​, អំពី​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​, ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​, អំពី​ការផ្តល់​សេវា​សាធារណៈ និង​ការបន្ត​អនុវត្ត​វិធានការ​នានា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង​ការដោះស្រាយ​ផលប៉ះពាល់​នានា បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​រំលឹក​ជូន​អង្គពិធី​អំពី​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩​ក្នុង​កម្រិត​សហគមន៍​នៅ​ខេត្ត​សាមុត​សា​ខន​ប្រទេស​ថៃ​ជាង​៥០០​ករណី​ក្នុង​មួយ​ថ្ងៃ​ដែល​ជា​ករណី​កើនឡើង​ដ៏​គំហុក និង​កំពុង​បន្ត​ឆ្លង​ក្នុង​សហគមន៍​នៅ​ទីក្រុង​បាងកក និង​បាន​មានប្រសាសន៍​ថា​ខេត្ត​ប៉ៃលិន​ដែល​ជាប់​ព្រំដែន​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​តាម​ការណែនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​មុន​នឹង​បញ្ចប់​សម្ដេច​បាន​មានប្រសាសន៍​បន្ថែម​អំពី​ការពង្រឹង​របៀបរបប​ការងារ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ដោយ​សម្ដេច​បាន​ណែនាំ​ឱ្យ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង បង្កើន​ការប្រាស្រ័យ​ទាក់ទង ពង្រឹង​របៀបរបប​ធ្វើ​ការងារ និង​រួម​សហការ​គ្នា​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​ឲ្យបាន​ល្អ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​។​

​សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត បន្ត​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ និង​ខិតខំ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រី នៅតាម​អង្គភាព​នី​មួយៗ និង​បែងចែក​ប្រគល់​ភារកិច្ច​ដល់​មន្ត្រីរាជកា​រ​គ្រប់ៗ​រូប​ឱ្យ​ស្រប​តាម​សមត្ថភាព មុខជំនាញ និង​ស្រប​តាម​តួនាទី ភារកិច្ច​នៃ​អង្គភាព​ដែល​មន្ត្រី​ទាំងនោះ​កំពុង​បំពេញ​ការងារ សំដៅ​រួមគ្នា លើកកម្ពស់​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​នៃ​អង្គភាព​នី​មួយៗ ដោយ​តម្កល់​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ ៕

Filed in: ព័ត៌មានជាតិ