សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ការជួសជុល​និង​អ៊ុត​ផ្លូវ​ជា​ច្រើន​ខ្សែ​ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ដូនពេញ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ការជួសជុល​និង​អ៊ុត​ផ្លូវ​ជា​ច្រើន​ខ្សែ​ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ដូនពេញ​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​សកម្មភាព​ជួសជុល​និង​អ៊ុត​កៅស៊ូ​កំណាត់​ផ្លូវ​លេខ​៧៤​ប្រប​នឹង​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​បាន​ធ្វើ​សកម្មភាព​នា​ថ្ងៃ​ទី​១៧​ធ្នូ​នេះ​ក្រោយ​ពី​ផ្លូវ​នេះ​ទទួលរង​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​។​

​ក្រោម​ការណែនាំ​ពី​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ​នេះ បាន​ចុះ​ពិនិត្យ​ដំណើរការ​នៃ​ការជួសជុល​កែលំអរ​ផ្លូវ​ជា​ច្រើន​ខ្សែ​នេះ ដើម្បី​អោយ​ការដ្ឋាន​ដំណើរការ​បាន​ល្អប្រសើរ​។​

​ក្រុម​មន្ត្រី​បច្ចេកទេស​បានឲ្យដឹងថា កំណាត់​ផ្លូវ​លេខ​៧៤​ដែល​ត្រូវ​អ៊ុត​កៅស៊ូ​បន្ថែម​នាពេល​នេះ​មាន​ប្រវែង​២៦០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ​ដោយ​កែលំអរ​គ្រឹះ និង​ចាក់​អ៊ុត​កៅស៊ូ​ពីលើ​កៅស៊ូ​ចាស់​ប្រភេទ ម៉ាក​ដាំ​ដែល​បាន​ធ្វើឡើង​ជា​យូ​ឆ្នាំ​មក ហើយ ដោយ​ចាក់​អ៊ុត​កៅ​បន្ថែម​ជា​លើក​ដំបូង​ដើម្បី​ធានា​ការប្រើប្រាស់​បានយូ ។​

​ម្យ៉ាងទៀត​កំណាត់​ផ្លូវ​នេះ ក៏​ជា​ផ្លូវ​ដែល​មាន​
​សារសំខាន់​លើ​ការរំដោះ​ចរាចរ និង​សំរួល​លំហូរ​ចរាចរណ៏​នៅ​តំបន់គ​ល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ផងដែរ​។​

​លោក សាំ ពិសិដ្ឋ បានឲ្យិដឹងថា ក្រោយ​ទឹកជំនន់​ទឹកភ្លៀង​ស្រក​អស់ ផ្លូវ​ចំនួន ២៩​ខ្សែ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការខូចខាត ។​

​ក្រោម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការដឹកនាំ​ផ្លាល់​ពី​លោក​ឃួង ស្រេង ផ្លូវ​ដែល​ខូចខាត​ទាំងអស់​នឹង​ត្រូវ​បាន​ជួសជុល​កែលំអរ​ឡើង​វិញ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន ក្តីសប្បាយរីករាយ​ក្នុងការ​ធ្វើ​ដំណើរបាន​ងាយស្រួល​។​

​អាជ្ញាធរ​ក៏​ដូច​មន្ត្រី​ជំនាញ បាន​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើ​ដំណើរ​ចំពោះ​ការរំខាន​ដោយ​មាន​ការបិទផ្លូវ ឬ​បិទ​ទីតាំង​បណ្តោះអាសន្ន​នៅពេល​ការដ្ឋាន​ចាប់ដំណើរការ​។​ការយកចិត្តទុកដាក់​របស់​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ពិតជា​បាន​ជួយ​សំរាល​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​កែប្រែ​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ស្រស់បំព្រង​ថែម​ទៀត​។

​រយះពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ការជួសជុល​ផ្លូវ និង​ពង្រីក​ផ្លូវ​ទៅ​ដំណាលគ្នា​តែម្តង​។​ចំពោះ​មុខ​ក្នុង​ខណ្ឌ​ដូនពេញ មាន​ផ្លូវ​លេខ ៧៤,​ផ្លូវ​លេខ​៧២,៧៦,​រង្វង់​មូល​គួច​កាណុង​និង​កំណាត់​ផ្លូវ​ប៉ាស្ទ័រ​ចាប់ពី​ផ្លូវ​លេខ​១១៤(​ផ្លូវ​ក្រមួនស​)​ដល់​ផ្លូវ​ព្រះសីហនុ​ប្រវែង​១៨០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​កន្លះ​នឹង​ត្រូវ​ធ្វើ​ការជួសជុល​កែលំអរ​ដោយ​ធ្វើ​គ្រឹះ​ជាថ្មី និង​ពង្រីក​បន្ថែម​នៅ​កន្លែង​ខ្លះ ៕

Filed in: ព័ត៌មានជាតិ