សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម៉ាស​ចំនួន​១​ម៉ឺន ម៉ាស៊ីន​វាស់​កំដៅ​៥០​គ្រឿង ត្រូវបាន ប្រគល់​ជូន​ក្រសួង​ព័ត៏មាន ដើម្បី​ប្រើប្រាស់​ការពារកូ​វិដ​-១៩

ម៉ាស​ចំនួន​១​ម៉ឺន ម៉ាស៊ីន​វាស់​កំដៅ​៥០​គ្រឿង ត្រូវបាន ប្រគល់​ជូន​ក្រសួង​ព័ត៏មាន ដើម្បី​ប្រើប្រាស់​ការពារកូ​វិដ​-១៩

ភ្នំពេញ ៖ ក្រុមហ៊ុនមេ​ឌី​ខ​ល ខូ​អិល​ធី​ឌី លក់​សម្ភារ​បរិក្ខា​ពេទ្យ បានផ្តល់​អំណោយ​សប្បុរស​ធ​ម៏ ជា​ម៉ាស់ ចំនួន​១​ម៉ឺន និង​ម៉ាស៊ីន​វាស់​កំដៅ​ចំនួន​៥០​គ្រឿង ដល់ ក្រសួង​ព័ត៌មាន ដើម្បី​រួមចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ បាល ក្នុង​ការប្រយុទ្ធប្រឆាំង ការពារ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​។

​ក្នុង​ឱកាស​ទទួល​ម៉ាស់​ចំនួន​១ ម៉ឺន​ម៉ាស់ និង​ម៉ាស៊ីន វាស់​កំដៅ​ចំនួន​៥០ គ្រឿង ដែលជា​អំណោយ​របស់​លោក អ៊ូ វ៉ាន់ដា ប្រធាន​ក្រុមហ៊ុន មេ​ឌី​ខ​ល ខូ​អិល​ធី​ឌី លក់​សម្ភារ​បរិក្ខា​ពេទ្យ​នោះ​។ ពិធី​ប្រគល់​និង​ទទួល​នេះ បាន​ប្រព្រឹត្ដទៅ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ ២០២០ នៅ​ទីស្ដីការ​ក្រសួង​ព័ត៏មា​ន ។

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏ បាន​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ដែល​បាន​នាំយក​អំណោយ សប្បុរស​ធ​ម៏ មាន​សារប្រយោជន៍​ក្នុង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ ដើម្បី​ការពារ​ការរីក​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ។

​លោក បានបញ្ជាក់​ថា អំណោយ​ទាំងនេះ នឹង​ធ្វើកា​របែង​ចែង​ដល់​គ្រប់​អគ្គនាយកដ្ឋាន​ទាំង​៥​ចំណុះឱ្យ​ក្រសួង​ព័ត៌មាន ទុក​ឱ្យ​មន្ត្រី ប្រើប្រាស់​ក្នុង​ការការពារ​មេរោគ ជាពិសេស ជំងឺ​កូវី​ដ​-១៩​។​

​លោក អ៊ូ វ៉ាន់ដា បានបញ្ជាក់​ថា អំណោយ​ទាំងនេះ គឺជា​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួម​ទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង​ព័ត៌មាន ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការ​វ៉ាស់​កំដៅ ពាក់​ម៉ាស និង​លាង​សំអាត​ដៃ​ជាប់​ជាប្រចាំ ឱ្យស្រប​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ដែល​បាន​ដាក់ចេញ ក្នុង​ការរួម​គ្នា​អនុវត្តន៍​ឱ្យមាន ប្រសិទ្ធ ភាព​ខ្ពស់ ៕

Filed in: ព័ត៌មានជាតិ