សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​ជលផល ខេត្ដ​ស្ទឹងត្រែង ចំណាយ​ថវិកា​១​លាន​ដុល្លារ សាងសង់​ស្ថានីយ​ស្រាវជ្រាវ និង​ផលិត​កូន​ត្រី​ពូជ​ដ៏​ធំ លើដី​១០ ហិកតា

​រដ្ឋបាល​ជលផល ខេត្ដ​ស្ទឹងត្រែង ចំណាយ​ថវិកា​១​លាន​ដុល្លារ សាងសង់​ស្ថានីយ​ស្រាវជ្រាវ និង​ផលិត​កូន​ត្រី​ពូជ​ដ៏​ធំ លើដី​១០ ហិកតា

​ស្ទឹងត្រែង​៖ រដ្ឋបាល​ជលផល ខេត្ដ​ស្ទឹង​ត្រែ បាន​សាងសង់​ស្ថានីយ​ស្រាវជ្រាវ និង​ផលិត​កូន​ត្រី​ពូជ​ដ៏​ធំ លើក ដំបូង ដោយ​គ្រោង​ចំណាយ​ថវិកា​របស់​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេមេគង្គ​ដំណាក់កាល​ទី​៣ ចំនួន ១​លាន​ដុល្លារ នៅលើ​ផ្ទៃដី​ជាង​១០​ហិកតា ។

​ក្នុង​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី នៅ​ចំណុច​អូរ​ខ្លុង ភូមិ​-​ឃុំ​សាម​ឃួ​យ ស្រុក​សេ សាន ខេត្ត​ស្ទឹងត្រែង ថ្ងៃទី​១៣ ធ្នូ ឆ្នាំ ២០២០ ក្រោម​វត្ដ​មាន លោក ឆេង ផែន អគ្គនាយករង​រដ្ឋបាល​ជលផល និង​ជា​នាយក​គម្រោង​មេគង្គ មានប្រសាសន៍ថា​៖​មជ្ឈមណ្ឌល​គ្រោង បញ្ចប់​ការសាងសង់​នៅ​ខែ​ធ្នូ ឆ្នាំ​២០២១ ។​

​លោក​បន្តថា​៖ នៅពេល​បង្កើត​បាន​ស្ថានីយ​នេះ​រួច យើង​អាច​ផ្ទេរ​បច្ចេកទេស​ឱ្យ ដល់​កសិករ ទាំង​ការផលិត​កូន​ត្រី ក៍​ដូចជា ការចិញ្ចឹម​ត្រី​សាច់ ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ការបណ្តុះបណ្តាល​កសិករ​ឱ្យក្លាយ ទៅ​ជា​គ្រូ និង​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ វារីវប្បកម្ម​ឱ្យមាន នៅតាម​មូលដ្ឋាន ។

​លោក​បន្ដថា ទាំង​ការផលិត​កូន​ត្រី ការផលិត​ត្រី​សាច់ ការរៀបចំ​កន្លែង​ភ្ញាស់​ពូជ​ត្រី​សំខាន់ៗ​នៅ​ស្ថានីយ៏ ដ៏​ធំ​មួយ​នេះ អាច​បំពេញ​សេចក្តីត្រូវការ​និង​ផ្គត់ផ្គង់​កូន​ត្រី​សម្រាប់​ខេត្ត​នៅ​ភូមិភាគ​ឦសាន្ដ ។

​លោក ទំ នី រ៉ូ ប្រធានខ័​ណ្ឌ​ជលផល​ស្ទឹងត្រែង​បានឱ្យដឹងថា នេះ​ជា​ការបង្កើន ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ជលផល ទៅ តាម ច្បាប់​ស្តីពី​ជលផល​ដើម្បី​កាត់បន្ថយ​ការធ្វើ​នេសាទ​ហួស​កម្រិត​។ មួយចំណែក ទៀត ផ្នែក​ជលផល​អាចមាន​លទ្ធភាព​ជួយ​កែប្រែ​កសិករ​និង​អ្នក នេសាទ ដែល​ធ្លាប់តែ​ពឹងផ្អែក​លើ​ធនធាន​ធម្មជាតិ​ឱ្យ​ក្លាយទៅជា​កសិករ​ចិញ្ចឹម​ត្រី​វិញ​។​

​សូមបញ្ជាក់​ថា ៖ នេះ​ជា​លើក​ទី​១​ហើយ ដែល​ខេត្តស្ទឹងត្រែង​មាន​ស្ថានីយ​ស្រាវជ្រាវ និង​ផលិត​កូន​ត្រី​ពូជ សម្រាប់​ផ្តល់ បច្ចេកទេស និង​ចែកចាយ​ពូជ​ត្រី​ទៅ​វារីវប្បកម្ម​ជា​លក្ខណៈ​គ្រួសារ ឈាន​ទៅធ្ចើជា​ម្ចាស់​ក្នុង​ការ​ផលិតកូ​ន​ត្រី និង​ធ្វើ​ជា​អ្នក​ចែកចាយ​ពូជ​ត្រី​ទៅ​តាម​បណ្តា​ខេត្ត​និង​ទៅ​ប្រទេស​ជិតខាង​វិញ​៕

Filed in: ព័ត៌មានជាតិ