សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ លទ្ធផល​នៃ​កិច្ចប្រជុំ AIMF ភ្នំពេញ ទទួលបាន​គម្រោង​សំខាន់ៗ ជាច្រើន​នៅ​ឆ្នាំ​២០២១ មាន​ចំនួន​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​

លោក ឃួ​ង ស្រេង ៖ លទ្ធផល​នៃ​កិច្ចប្រជុំ AIMF  ភ្នំពេញ ទទួលបាន​គម្រោង​សំខាន់ៗ ជាច្រើន​នៅ​ឆ្នាំ​២០២១ មាន​ចំនួន​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ សម្រាប់​លទ្ធផល​នៃ​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤០ និង​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍ លើក​ទី​៩២ របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​(AIMF) តាម​ការ​បញ្ចូន​រូបភាព និង​សម្លេង​នៅ​ទីក្រុង​ទុយ​នី​ស ប្រទេស​ទុយ​នេ​ស៊ី នា​ពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មកនេះ រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​សំខាន់ៗ​ជាច្រើន នៅ​ឆ្នាំ​២០២១ ដែល​មាន​ចំនួន​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ ហើយ ទន្ទឹម​និង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​តម្រូវឲ្យ​​ចូល រួម​បដិភាគ​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ ។

​លោក​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ធ្នូ​នេះ​ថា​៖ ក្រោយ​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍ លើក​ទី​៩២​របស់​ស​មាគ ម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នា​ពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​អនុវត្ត​សំខាន់ៗ​នៅ​ឆ្នាំ​២០២១ ដែល មានដូចជា​៖ ក​–​គម្រោង​(​សុខមាលភាព​នៅក្នុង​ទីក្រុង និង​ការគ្រប់គ្រង​កាកសំណល់​ភក់​បង្គន់​)​ដែល​មាន​ទំហំ​ទឹក ប្រាក់​ចំនួន​ប្រមាណ​២.០៨​លាន​ដុល្លារ អាមេរិក ក្នុង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​បដិភាគ​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក និង​ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម ចំណែក​ថវិកា​ប្រមាណ ២ លាន​ដុល្លារ ទៀត ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់ សមាគម និង​ដៃគូ​អភិវឌ្ឍ​ន៏ ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ខ​–​គម្រោង​(​ការត្រៀមខ្លួន​ឆ្លើយតប​នឹង​ស្ថានភាព​អាសន្ន និង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​–១៩)​ដែល មាន​ទំហំ​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លា​រអា មេរិក​។ គ​–​នៅក្នុង​ការបោះឆ្នោត​កែសម្រួល​សមាសភាព​សមាជិក​នៃ​ការិយាល័យ​អចិន្ត្រៃយ៍ របស់​សមាគម​ឡើងវិញ រាជធានី​ភ្នំពេញ​តំណាង​ឱ្យ​ទីក្រុង​នៅក្នុង​ទ្វីប​អាស៊ី នឹង​បន្ត​ធ្វើ​ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍​សម្រាប់​ឆ្នាំ​២០២១–២០២២​បន្តទៀត​។ កិច្ចប្រជុំ​បន្ទាប់​របស់​ការិយាល័យ​អចិន្ត្រៃយ៍ នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប័រ​ដូ​(Bordeaux) សាធារណៈរដ្ឋ បារាំង នៅ​កំឡុង​ខែ​មីនា ឆ្នាំ​២០២១​។​

​លោក​បាន​បន្ដថា​៖ កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២ និង​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤០ របស់​សមាគម​(AIMF) ក្រោម​ប្រធានបទ “​ទីក្រុង​កំពុងអភិវឌ្ឍន៍ និង​ប្រព័ន្ធ​ឌីជីថល​” បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ទុយ​នី​ស​ប្រទេស​ទុយ​នេ​ស៊ី តាម​ការ​បញ្ចូន​រូបភាព​និង​សម្លេង ស្រប​តាម​ការអញ្ជើញរ​បស់ លោកជំទាវ Anne HIDALGO អភិបាល​ទីក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម​(AIMF) និង​លោកជំទាវ Souad BEN ABDERRAHIM អភិបាល​ទីក្រុង​ទុយ​នី​ស​។​

​កិច្ចប្រជុំ​នេះ សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖
១. កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២
បាន​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៩ ខែ​ធ្នូ​ឆ្នាំ​២០២០ នៅ​ប្រទេស​ទុយ​នេ​ស៊ី ត្រូវ​នឹង​ម៉ោង ១១​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​នៅ​កម្ពុជា​ទៅ​តាម​កម្មវិធី​និង​របៀបវារៈ​សំខាន់ៗ​ចំនួន​៥ រួមមាន​៖ (១)​ការពិនិត្យ​កែសម្រួល​សមាសភាព​សមាជិក​ការិយាល័យ​
​អចិន្ត្រៃយ៍​, (២)​ការអនុម័ត​លើ​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​៩១, (៣)​ការបោះឆ្នោត​ជ្រើសរើស​ពានរង្វាន់​ស្ត្រី​ប្រើប្រាស់​ភាសា​បារាំង​, (៤)​របាយការណ៍​ថវិកា​ឆ្នាំ​២០២០ និង​គម្រោង​ថវិកា​ឆ្នាំ​២០២១ និង​(៥)​របាយការណ៍​របស់​លោក​អគ្គលេខាធិការ​សមាគម​ស្តីពី​ផែនការ​សកម្មភាព និង​គម្រោង​កិច្ចសហប្រតិបត្តិកា​ររ​បស់​សមាគម​។
២. កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤០ ពិធី​បើក​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤០​បាន​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ទីក្រុង​កំពុងអភិវឌ្ឍន៍ និង​ប្រព័ន្ធ​ឌីជីថល​” ក្រោម​អធិបតីភាព ឯកឧត្តម Hichem MECHICHI នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទុយ​នេ​ស៊ី និង​លោកជំទាវ Anne HIDALGO អភិបាល​ទីក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម​(AIMF) ។

​មហាសន្និបាត​បាន​ប្រារព្ធ​ធ្វើ​ទៅ​តាម​កម្មវិធី និង​របៀបវារៈ​ដែល​បានកំណត់ ដោយ​អង្គ​មហាសន្និបាត​បានធ្វើការ​បោះឆ្នោត​អនុម័ត​លើ​សេចក្តីព្រាង​ឯកសារ​របស់​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍ កាលពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២០ និង​ឯកសារ​នៃ​មហាសន្និបាត​លើក​ទី​៣៩ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩​កន្លងទៅ​។

​អង្គ​មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសរើស​ទីក្រុង​គី​ហ្គាលី (Kigali) ប្រទេស​រ៉ា​វ៉ាន់ដា​(Rwanda) ជាទី​តាំង​សម្រាប់​ប្រារព្ធ​ធ្វើ​មហាសន្និបាត​លើក​ក្រោយ នៅ​កំឡុង​ខែកក្កដា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ