សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល រាជធានី​ភ្នំពេញ ផ្ដល់​អំណោយ​អា​កុល​៦០ កាន និង​ម៉ាស​៣​ម៉ឺន​ម៉ាស ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ជា​សម្ព័ន្ធមេត្រីភាព ដើម្បី​យក​ទៅ​ប្រើប្រាស់ និង​ទប់ស្កាត់​ជម្ងឺ​កូ​វិដ​-១៩

រដ្ឋបាល រាជធានី​ភ្នំពេញ ផ្ដល់​អំណោយ​អា​កុល​៦០ កាន និង​ម៉ាស​៣​ម៉ឺន​ម៉ាស ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ជា​សម្ព័ន្ធមេត្រីភាព ដើម្បី​យក​ទៅ​ប្រើប្រាស់ និង​ទប់ស្កាត់​ជម្ងឺ​កូ​វិដ​-១៩

ភ្នំពេញ​៖ សម្ភារៈ​បង្កា​ជំងឺ​កូ​វិដ​-១៩ មាន​អាកុល​ចំនួន​៦០​កាន និង​ម៉ាស​ចំនួន​៣ ម៉ឺន​ម៉ាស​ត្រូវ​បាន​រដ្ឋបាល រាជធានី​ភ្នំពេញ ផ្ដល់ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​បាន​ចង​សម្ព័ន្ធមេត្រីភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជម្ងឺ​កូ​វិដ​-១៩ ខណៈ​ជម្ងឺ​នេះ​បាន នឹង​កំពុង​រាលដាល​ចូល​ដល់​សហគម​ហើយ​នោះ​។

​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង នា​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ ឌឹ​ម បូ​ណា មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​នេះ​មាន​អាកុល និង​ម៉ាស ត្រូវបាន​ប្រគល់ ជូន​ទៅ​អង្គភាព​ចំនួន​៧​អង្គភាព​មាន ៖ -​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣ អាកុល​ចំនួន​១៤​កាន និង​ម៉ាស​ចំនួន​៦០០០​ម៉ាស​។ -​កងពល​តូច​អន្ដរា​គម​ន៏​លេខ​៧ អា​កុល​១០​កាន និង​ម៉ាស​៥០០០​ម៉ាស ។ -​កងពលតូច​អន្តរាគមន៍​លេខ​៩ អាកុល​ចំនួន​១០​កាន ម៉ាស​ចំនួន​៥០០០ ម៉ាស់ ។ -​កងពល​តូច​អន្ដរា​គម​ន៏​លេខ​៨ អា​កុល​១០​កាន និង​ម៉ាស ៥០០០​ម៉ាស ។ -​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំនួន​១០​កាន ម៉ាស​៥០០០​ម៉ាស ។
-​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំការ​ព្រះវិហារ​ចំនួន​៣​កាន និង​ម៉ាស​២០០០​ម៉ាស ។​-​វរៈ​នគរបាល​ការពារ​ព្រំដែន ៧៩៣ អាកុល​ចំនួន​៣​កាន និង​ម៉ាស​២០០០​ម៉ាស ។
​សរុប​ទាំងអស់​អាកុល​ចំនួន​៦០​កាន និង​ម៉ាស​ចំនួន​៣​ម៉ឺន ម៉ាស ។

​លោក​ឧត្តមសេនីយ៍ទោ ឌឹ​ម បូ​ណា មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ក្នុងឱកាស​នោះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ឃួ​ង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ​ចំពោះ​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​កន្លង មក​តែង​ផ្តល់​នូវ​គ្រឿង​ឧបភោគ បរិភោគ​ថវិកា​ជា​រៀង​រហូត​មក ដើម្បី​ផ្ដល់​ការលើកទឹកចិត្ត​ដល់ កងទ័ព​ឲ្យ​កាន់តែ​មាន​ភាព​អង់អាច​ក្លាហាន​ឡើង ៕

Filed in: ព័ត៌មានជាតិ