សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថៃ​ស្ទាក់ចាប់​រថយន្ត​ខ្មែរ​ដែល​លប​ឆ្លងដែន​ចូល​ទៅ​ដឹកឈើ​គ្រញូង

ថៃ​ស្ទាក់ចាប់​រថយន្ត​ខ្មែរ​ដែល​លប​ឆ្លងដែន​ចូល​ទៅ​ដឹកឈើ​គ្រញូង

ឈើ​គ្រញូង​ចំនួន​ពីរ​គល់​ធំៗ  និង​រថយន្ត​ទីកូ​មួយគ្រឿង  ត្រូវបាន​កំលាំង​យោធា​ថៃ  សហការ​ជាមួយ​ក្រុម​តម្រួត​ថៃ  ធ្វើការ​ស្ទាក់​ចាប់​ទាំង​កណ្តាលយប់  ខណៈ​ដែល​រថយន្ត​នេះ កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​វិលត្រឡប់​មក​ទឹកដី​កម្ពុជា​វិញ ។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ថៃ​បានអោយដឹងថា  នៅ​យប់​ថ្ងៃទី​២១  ខែ​សីហា  ឆ្នាំ​២០១៦  វេលា​ម៉ោង ៧ យប់  កម្លាំងយោធា​ថៃ​បាន​សហការ​ជាមួយនឹង​ក្រុម​តម្រួត​ថៃ បាន​ធ្វើការ​ស្ទាក់​ចាប់រ​ថយ​ន្ត​ខ្មែរ​១​គ្រឿង​ម៉ាក​ទី​កូ  ពណ៍​ក្រហម  ពាក់​ស្លាក​លេខ ភ្នំពេញ​.  ២D- ៥៩ ៣៤  ដែល​បើកបរ​ដោយ​ជនជាតិខ្មែរ រស់​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ របាយការណ៍​បាន​បន្តថា  កិច្ច​ប្រតិបត្តិការ​នេះ​គឺ​សមត្ថកិច្ច​ថៃ​បាន​ធ្វើ​ការដកហូត​នូវ​ឈើ គ្រញូង​ប្រភេទ​ក្រា​ក់  ចំនួន​ពីរ​ដុំ​ធំៗ  ដែល​អ្នកបើកប​រលាក់​ទុក​នៅ​ក្នុង​ឃ្លុប​ខាងក្រោយ​ដោយ​គេ​បាន​ចូលទៅ​ក្នុង​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ដើម្បី​ដឹក​ឈើ​គ្រញូង នេះ​ចេញ​មក​កម្ពុជា​វិញ ហើយ​ក៏​ត្រូវ​កំលាំង​ស្ទាក់​ចាប់​តែ​ម្តង ។

​ក្រោយពី​បាន​បញ្ជូន​ខ្លួន​ទៅ​អង្គភាព​យោធា​ដើម្បី​ធ្វើ​ការសាកសួរ រក​មេ​ឈ្មួញ​រួច​មក​ទើប​ដឹងថា ថៅកែ ធំ​ដែល​នៅ​ពីក្រោយ​ខ្នង​ក្នុងការ​រកស៊ី​ឈើ​គ្រញូង​ពី​ថៃ មក​កម្ពុជា គឺជា​ស្ត្រី​ឈ្មោះ ស្រីអូន (​ជនជាតិខ្មែរ​)  ដោយ​គេ​ជា​អ្នកស៊ីឈ្នួល​ក្នុង​ការ​ចូល​ទៅ​ដឹកឈើ​តែប៉ុណ្ណោះ  ហើយ​នេះ​គឺជា​លើក​ទី ៤ ហើយ​ដែល​គេ បាន​ឆ្លង​ដែន​ចូល​ទៅក្នុង​ទឹកដី​ថៃ​ដើម្បី​ប្រកប​មុខរបរ​នេះ តែ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កំលាំង​ជំនាញ  បំពេញ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​បញ្ជូន​ខ្លួន  ទៅកាន់​តុលា​ក្នុង​ការចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕

 

IMG-20160823-WA0054 IMG-20160823-WA0050 IMG-20160823-WA0053

Filed in: ព័ត៌មានជាតិ