សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ធៀម ដែន ហៅតក់ យកឈ្មោះ លោក បែន រ័ត្ន ស្នងការនគ របាលខេត្ត កំពង់ចាម គាប ជម្រិតយក លុយពី ប្រជាពលរដ្ឋ

លោក ធៀម ដែន ហៅតក់ យកឈ្មោះ លោក បែន រ័ត្ន ស្នងការនគ របាលខេត្ត កំពង់ចាម គាប ជម្រិតយក លុយពី ប្រជាពលរដ្ឋ

ក្នុងតំណែងជាប្រធានប៉ុស្តិ៍បឹងជ្រោង ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម លោក ធៀម ដែន ហៅតក់ ត្រូវបានគេ រាយការណ៍ឱ្យដឹងថា បាននិងកំពុងបំពេញការងារ តាមរបៀបជិះសេះលែងដៃ ដែលជាឱកាសក្នុងការរក ប្រភពចំ ណូល ខុសច្បាប់ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនដូចជា ការគាបជម្រិតប្រជាពលរដ្ឋ ដែលដឹកជញ្ចូនកសិផល ទៅលក់ នៅព្រំដែនវៀតណាម និងបានប្រើប្រាស់អំណាច និងតួនាទីរកស៊ីទិញលក់ឈើផង ដើរប្រមាញ់ចាប់ឈើពី អ្នករកស៊ី ដទៃទៀតផង និងគាបឱ្យឈ្មួញរកស៊ីឈើ បង់លុយឆៅៗផង និងយកអំណាចមេប៉ូលិសខេត្តកំពង់ចាម កាងជំនួញ ឈើខុសច្បាប់ផង ។ ទោះបីយ៉ាងណាសកម្មភាពនៃការឃុបឃិតឱ្យក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ចេញតាមច្រក បឹងជ្រោង មានរូបភាពកាន់តែអនាធិបតេយ្យខ្លាំងឡើង គេមិនដែលឃើញថ្នាក់លើកោះហៅលោក ធៀម ដែន ហៅតក់ ទៅ សួរនាំ ឬដាក់ពិន័យម្តងណាឡើយ ។

ក្រៅពីការទទួលផលកំរ៉ៃពីជំនួញឈើខុសច្បាប់ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ពួកគាត់ បាននាំគ្នាដឹកជញ្ជូនកសិផលមានដំឡូងមីជាដើម ចេញទៅលក់នៅវៀតណាម ក្នុងមួយត្រាក់ទ័រ ឬមួយរថយន្ត កែច្នៃ ត្រូវលោក ធៀម ដែន ហៅតក់ គាបជម្រិតឱ្យបង់ប្រាក់ចាប់ពី ១០ម៉ឺនរៀល ដល់ ១៨ម៉ឺនរៀល ផ្ទុយស្រឡះពីគោល នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយ សម្រប សម្រួល និង លើក ទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលនាំចេញកសិផលទៅកាន់ប្រទេសជិតខាង ។

ប្រជាពលរដ្ឋបានអះអាងថា ជាគោលការណ៍ការដឹកជញ្ជូនកសិផល មិនតម្រូវឱ្យមានការបង់ពន្ធ ឬបង់ថ្លៃផ្លូវ ឱ្យក្រុម កុងត្រូលជជុះនោះទេ ប៉ុន្តែលោក ធៀម ដែន ហៅតក់ បានចាត់តាំងមន្ត្រីរបស់គាត់ឱ្យចុះប្រមូលលុយពី រថយន្តដឹក កសិផល យ៉ាងអនាធិបតេយ្យ ដើម្បីយកទៅអភិវឌ្ឍន៍មុខតំណែង ។ ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ វិញ ពេលខ្លះ អាចយកឈើទៅស្តុកទុកក្បែរព្រំដែន ឬក្បែរប៉ុស្តិ៍របស់លោក ធៀម ដែន ហៅតក់ ក៏គ្មាននរណាហ៊ាន សួរនាំ ហើយ មន្ត្រីជំនាញ និងសមត្ថកិច្ចដទៃទៀតដែលចង់ចុះទៅបង្ក្រាបឈើខុសច្បាប់ ត្រូវតែសុំការអនុញ្ញាតពី លោក ធៀម ដែន ហៅតក់ ជាមុនសិន ព្រោះជាទឹកដីដែលគាត់គ្រប់គ្រង ។

កន្លងមកការដឹកជញ្ជូនឈើតាមរថយន្តតូច ឬតាមម៉ូតូកែច្នៃ ដែលមួយជើងៗផ្ទុកបានឈើខុសច្បាប់ប្រមាណ ១ ម៉ែត្រ គូប មានរូបភាពដូចសត្វកណ្តៀរ ព្រោះការដឹកជញ្ជូនឈើចេញតាមច្រករបៀង មិនអាចធ្វើតាមទ្រង់ទ្រាយធំបានទេ គឺត្រូវតែប្តូរជារូបភាពតូចតាច ប៉ុន្តែបើសរុបចំនួននៃការដឹកជញ្ជូនឈើខុសច្បាប់ ក្នុង១ថ្ងៃៗ តាមច្រកបឹងជ្រោងនេះ មិនដឹងជា លោក ធៀម ដែន ហៅតក់ ប្រមូលលុយបានប៉ុន្មានលានរៀលនោះទេ ។

លោក ធៀម ដែន ហៅតក់ល្បីឈ្មោះជាយូរមកហើយ ដែលប្រើស្បែកជាប្រធានប៉ុស្តិ៍បឹងជ្រោង ទៅរកស៊ីទិញលក់ ឈើ ផង ដើរប្រមាញ់ចាប់ឈើពីអ្នករកស៊ី និងកាងជំនួញឈើខុសច្បាប់ឱ្យឈ្មួញទាំងតូចទាំងធំ មិនដែលឃើញមាន ផល រមាស់អ្វីទេ ក៏ព្រោះតែលោក ធៀម ដែន ហៅតក់ មានទំនាក់ទំនងល្អ ជាមួយជំនាញរដ្ឋបាលព្រៃឈើដែលមានលោក ប្រាក់ ណូម៉ា ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ចាម ។

ជាញឹកញាប់ឈ្មួញធំៗបានពឹងអាស្រ័យឱ្យលោក ធៀម ដែន ហៅតក់ ជួយកាងក្បួនឡានដឹកជញ្ជូនឈើ របស់ពួកគេ ឆ្លងកាត់ប៉ុស្តិ៍បឹងជ្រោង ក្នុងទឹកដីឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម ឆ្លងតាមព្រំដែនទៅប្រទេសយួន ។

ក្នុងនាមជាអ្នកជំនួញដឹកជញ្ជូនឈើខុសច្បាប់ និងជាអ្នករត់ការឱ្យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ លោក ធៀម ដែន ហៅតក់ បានប្រើអំណាច និងប្រើស្បែកជាប្រធានប៉ុស្តិ៍បឹងជ្រោង និងមានថ្នាក់លើជួយជ្រោម ជ្រែង ក្នុងការ បែងចែកផលប្រយោជន៍ឱ្យសមត្ថកិច្ច និងមន្ត្រីជំនាញតាមដងផ្លូវច្រើនស្អេកស្កះ ហើយមន្ត្រីមួយចំនួន ចេះតែមានការ យោគយល់ក្នុងនាមជាកម្លាំងប្រដាប់អាវុធដូចគ្នា ។

ប្រភពព័ត៌មានពីឈ្មួញរកស៊ីដឹកជញ្ជូនឈើគ្រញូងបានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា មន្ត្រីប៉ូលិសឈ្មោះ ធៀម ដែន ហៅ តក់ នេះ គាបជម្រិតយកលុយពីប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផលតាមត្រាក់ទ័រ និងតាមគោយន្តកែច្នៃ ទៅលក់នៅ ប្រទេសយួន រួមទាំងកាងឈើឱ្យឈ្មួញផងរកស៊ីផងទិញឈើខ្លួនឯងផង និងដើរបង្ខំឱ្យពួកឈ្មួញ បង់លុយឆៅៗផង ដោយ គេបានយកឈ្មោះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបនឹងឡើងកាន់តំណែងថ្មីៗមក កាង របរខុសច្បាប់របស់ខ្លួន ដូចដែលលោកស្នងការមុនៗដែរ ។

គេមិនដឹងថា តើករណីលោក ធៀម ដែន ហៅតក់នេះ លោក បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ដែលនៅមាន សិទ្ធិជាអាណាព្យាបាលប៉ុស្តិ៍បឹងជ្រោងនោះបានជ្រាបដែរ ឬអត់នោះទេ ? ជុំវិញសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋ ខាងលើ សារព័ត៌មាន ដំណឹងភ្នំពេញ មិនអាចស្វែងរកការបំភ្លឺពីលោក ធៀម ដែន ហៅតក់បាននោះទេ ៕

ben_roath_1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់