សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​បរិស្ថាន រំលឹក​ពីប្រវ​ត្ដ​បេតិកភណ្ឌ ធម្មជាតិ ភ្នំ​ដូនពេញ​

ក្រសួង​បរិស្ថាន រំលឹក​ពីប្រវ​ត្ដ​បេតិកភណ្ឌ ធម្មជាតិ ភ្នំ​ដូនពេញ​

​ភ្នំពេញ ៖ ក្រសួង​បរិស្ថាន បាន​រំលឹក​អំពី បេតិកភណ្ឌ​ធម្មជាតិ វ​ប្បធ​ម៏ និង​ប្រវត្ដិសាស្ដ្រ ភ្នំ​ដូនពេញ ដោយ​ដកស្រង់​ចេញ​ពី​ប្រភព​Heritages Dairy- បេតិកភណ្ឌ ប្រចាំថ្ងៃ បានបញ្ជាក់​ថា តំបន់​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ នៃ​ភ្នំ​ដូនពេញ​ពិតជា​អច្ចារ្យ​ណាស់ ។

​ក្រសួង​បរិស្ថាន បាន​បន្តថា រាប់សែន​ឆ្នាំកន្លងមក ធម្មជាតិ​បាន​បង្កើត​ទួល​ធម្មជាតិ មួយ​។ ទួល នេះ​ហៅថា បេតិកភណ្ឌ​ធម្មជាតិ​។ នៅ​លើ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នេះ មនុស្ស​(​លោកយាយ​ឈ្មោះ ពេញ ហៅថា ដូន ពេញ និង​អ្នកភូមិ​)​បាន​កសាង​ស្នាដៃ​(​លើកដី​ពូន​ទៅ​ជា​ភ្នំ​លើ​ទួល​នោះ​)​។ ភ្នំ​នេះ ហៅថា ភ្នំ ដូនពេញ​។ ភ្នំ​នេះ ជា​បេតិកភណ្ឌ​វប្បធម៌ ព្រោះ ជា​ស្នាដៃ​របស់​មនុស្ស​។​

​ប្រវត្តិសាស្ត្រ​កម្ពុជា​ចារ​ថា នៅ​គ​.​ស​. ១៣៧២ ព្រះវិហារ​មួយ ត្រូវបាន​កសាងឡើង​ពី​ឈើ និង​ប្រក់​ស្បូវ នៅលើ​ភ្នំ​នេះ សម្រាប់​តម្កល់​ទេវរូប​ធ្វើ​ពី​ថ្ម មួយអង្គ និង​ព្រះ​ពុទ្ធរូប​សំរិទ្ធ​៤​អង្គ រកឃើញ ដោយ​ដូនពេញ ក្នុង​កំណាត់ឈើ​គគីរ​អណ្តែត​មកទើ​នៅ ច្រាំងទន្លេ​ម្តុំនោះ​។ ក្រោយមក ដូនពេញ​បាន​និមន្ត ព្រះសង្ឃ​មក​គង់នៅ​ជើងភ្នំ ហើយ​ទីនោះ​ត្រូវ​បាន​ហៅ​ថា​វត្ត​ភ្នំ​ដូនពេញ​។ បច្ចុប្បន្ន​គេ​និយម​ហៅ​កាត់​ថា​វត្ត​ភ្នំ​(​សូម​ស្វាគមន៍​រាល់​មតិ​បេីមាន​ខ្វះ ឬ​លើស​)​។​

​ប្រវត្តិសាស្ត្រ​កម្ពុជា បង្ហាញ​ទៀត​ថា​នៅ​គ​.​ស​. ១៤៣៤ ព្រះបាទ​ពញាយ៉ាត​យាង​ចូល​មក​គង់​ក្នុង​រាជវាំង​សង់​ថ្មី​នៅ​ទិសអាគ្នេយ៍​នៃ​ភ្នំ​ដូនពេញ និង នៅ គ​.​ស​.១៤៣៧ ព្រះអង្គ​ប្រទាន​នាម​ក្រុង​ថ្មី​នេះ​ថា ក្រុង​ចតុម្មុខ​មហានគរ​ភ្នំ​ដូនពេញ ដើម្បី​កុំឱ្យ​បាត់​ឈ្មោះ និង​កេរដំណែល​របស់​ដូនពេញ​។ ទ្រង់ បាន​បញ្ជា​ឱ្យ​ឧកញ៉ា​តេ​ជោស្រី​ចៅហ្វាយស្រុ​ក​សំរោង​ទង​លើកដី​បំពេញ​រាជធានី​ថ្មី ព្រម​ទាំង​លើក ដី​បំពេញ​ភ្នំ​ដូនពេញ​ឱ្យ​រីក​ធំ​ខ្ពស់​ឡើង និង​កសាង​ព្រះ​ចេតិយ​ធំ​មួយ​នៅ​ក្រោយ​វិហារ​ចាស់​របស់​ដូនពេញ​។ បច្ចុប្បន្ន​នេះ​បើ​មើល ពី​ចំងាយ គេ​ឃើញ ចេតិយ​ព្រះ​រាជវង្ស​ព្រះ​ចៅ ពញាយ៉ាត​ដ៏​ធំ​លេ​ី​កំពូលភ្នំ​ដូនពេញ​។ សូម​ចូលរួម​អភិរក្ស​តំបន់​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ ជា​ព្រលឹង​ជាតិ​របស់​យើងទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ