សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ចូលរួម​មហាសន្និបាត​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​១៣០ ប្រទេស តាម​វីដេអូ​ខុន​ហ្វ្រិ​ន មិន​ប៉ះពាល់​ជ​ម្ងី​កូវី​ដ​-១៩​ឡើយ

លោក ឃួ​ង ស្រេង ចូលរួម​មហាសន្និបាត​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​១៣០ ប្រទេស តាម​វីដេអូ​ខុន​ហ្វ្រិ​ន មិន​ប៉ះពាល់​ជ​ម្ងី​កូវី​ដ​-១៩​ឡើយ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោក​នួន ផា​រ័ត្ន អភិបាលរង​រា​ធា​នី បាន​ចូលរួម កម្មវិធី​មហាសន្និបាត សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​លើ​ក​ទី​៤០ នៅ​ឆ្នាំ​២០២០​នេះ​បាន ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ទុយ​នី​ស ប្រទេស​ទុយ​នី​ស៊ី ហើយ​កិច្ចប្រជុំ​នេះ​មាន ការចូលរួម​ប្រជុំ​ដោយផ្ទាល់​និង​ការប្រជុំ​តាមរយៈ​ការ បញ្ជូន​រូបភាព និង​សំឡេង មក​ពី​បណ្តាល​ទីក្រុង​ចំនួន​១៣០​ស្មើ​និង ១៣០​ប្រទេស ដែល​ជា​ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង បើទោះបី​លើ​ពិភពលោក​ប្រឈម​នឹង​ជ​ម្ងី​កូវី​ដ​-១៩

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ដទៅ​នៅ​ល្ងាច​ថ្ងៃទី​០៩​ធ្នូ ឆ្នាំ​២០២០ សំរាប់​ទីក្រុង​ភ្នំពេញ បាន បើក​កិច្ចប្រជុំ​នេះ តាមរយៈ​ការបញ្ជូន​រូបភាព​និង​សំឡេង​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ពិភាក្សា​ក្នុង​កម្មវិធី​មហាសន្និបាត​នេះ​។​

​កិច្ចប្រជុំ​ត្រូវបាន​បែងចែក​ជា​៣​ផ្នែក​ធំៗ ៖ ទី​១ សន្និសីទ​ស្ដីពី​ទីក្រុង​កំពុងអភិវឌ្ឍន៍​និង​ប្រព័ន្ធ​ឌី​ជីតាល់​។​ទី​២ កិច្ចប្រជុំ​ការិយាល័យ​កន្ត្រៃ​លើក​ទី​៩២ របស់​សមាគម​AIMF​។ ទី​៣ កម្មវិធី​បើក​មហាសន្និបាត​លើក​ទី​៤០​របស់​សមាគម​AIMF ដែលមាន​២ ផ្នែក​សំខាន់ៗ ។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក​ស្រី​ANNE Hidalgo អភិបាល​ទីក្រុង​ប៉ារីស​និង​ជា​ប្រធាន​សមាគម AIMF ។

​ពាក់ព័ន្ធ​នឹង​ពិធី​បើក​សន្និបាត​ស្តី​ពី​ទីក្រុង​កំពុង​អភិវឌ្ឍន៍​និង​ប្រព័ន្ធ​ឌី​ជីតាល់ នេះ គឺជា​មហាសន្និបាត​លើក​ទី​៤០ របស់​សមាគម​AIMF ហើយ សមាគម​AIMF​តែងតែ​ប្រារព្ធ​ធ្វើ​ជាមួយ​នឹង​សន្និសីទ​បច្ចេកទេស​ក្រោម​ប្រធាន បទ​ដាច់​ដោយ ឡែក ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយ​ទៀត​សម្រាប់​ឆ្នាំ​២០២០​នេះ ។ សមាគម​AIMF​បាន​រៀបចំ​សន្និសីទ​មួយ​ក្រោម​ប្រធានបទ​ទីក្រុង​កំពុង​អភិវឌ្ឍន៍​និង​ប្រព័ន្ធ​ឌី​ជីតាល់​។​

​ទីក្រុង​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដោយផ្ទាល់​និង​តាមរយៈ​ការបញ្ជូន​តាម​រូបភាព​និង​សំឡេង​នេះ មាន​ទីក្រុង​មួយចំនួន បាន​លើក ឡើង​ពី​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​ឌីជីថល​នេះ មាន​ប្រព័ន្ធ​ឌីជីថល ធ្វើឲ្យ​សេដ្ឋកិច្ច​មាន ការអភិវឌ្ឍ​រីកចំរើន​យ៉ាង​លឿន​បំផុត ហើយ​ប្រព័ន្ធ​ឌីជីថល​នេះ​ក៏​មាន​គុណវិបត្តិ​មួយ​ចំនួន​ផងដែរ បើ​យើង​ប្រើប្រាស់​មិន​ត្រូវ​ទិសដៅ​។​

​សូមបញ្ជាក់​ថា នៅវេលា​ម៉ោង​១១​និង ៣០​នាទី​យប់​ថ្ងៃទី​០៩​ខែ​ធ្នូ​នេះ កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២​របស់​សមាគម AIMF​និង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ស្រី​ANNE Hidalgo អភិបាល​ទីក្រុង​ប៉ារីស​និង​ជា​ប្រធាន​សមាគម AIMF ៕​

Filed in: ព័ត៌មានជាតិ