សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឃួង ស្រេង និង​មន្ដ្រី​ក្រសួង​ ​សុខាភិបាល បាន​ចុះ​ពិនិត្យ​ទីតាំង នៅ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​សំណាក​លើក​ទី​២ នៅ​ថ្ងៃ​ទី​០៨ ធ្នូ​នេះ​

​លោក​ឃួង ស្រេង និង​មន្ដ្រី​ក្រសួង​ ​សុខាភិបាល បាន​ចុះ​ពិនិត្យ​ទីតាំង នៅ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​សំណាក​លើក​ទី​២ នៅ​ថ្ងៃ​ទី​០៨ ធ្នូ​នេះ​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង មន្ដ្រី​សុខាភិបាល ,​មន្ដ្រី​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យ​មើល​ទីតាំង ធ្វើ សំណាក ដើម្បី​យក​សំណាក​ជា​លើក​ទី​២ សម្រាប់​អ្នក ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល នៃ​ព្រឹត្ដិការណ៍​សហគមន៍​២៨​វិច្ឆិកា សម្រាប់​ព្រឹក​ថ្ងៃទី​០៨ ធ្នូ​នេះ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​គ្រោង​ទទួល​ចំនួន​ជាង ៥០០០​នាក់ រយៈពេល ៧​ថ្ងៃ​ទើប​បញ្ចប់ ។

​លោកស្រី​យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ថ្លែងថា ការយក​សំណាក​លើក​ទី​២ សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ ស្អែក​តទៅ​។ ចំណែក​នៅ​ក្រសួង​មហាផ្ទៃ គឺ​ក្រុមការងារ របស់​សុខាភិបាល​ចំនួន​១០​ក្រុម បាន​នឹង​កំពុង​តេស្ដ​សំណាក ហើយ​នឹង​រួចរាល់​នៅ​ថ្ងៃ​នេះ​ផ្ទាល់​តែម្ដង សរុប​តេស្ដ​ប្រហែល​ពី ២,០០០-២,៥០០​នាក់​។​

​លោកស្រី បាន​បញ្ជាក់ទៀតថា​៖ ដើម្បី​ការពារ​ហានិភ័យ ចំពោះ​ប្រជាពលរដ្ឋ អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ឬ​សម្រាប់​អ្នក​ប៉ះពាល់​ប្រយោល ហើយ​គិត​ថា​ខ្លួន​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់ ត្រូវតែ​រួសរាន់​មក​ធ្វើ​តេស្ដ​បាន​។ ដោយឡែក​អ្នក​ដែល​ប៉ះពាល់​ប្រយោល ស្ទើរតែ​គ្មាន​ហានិភ័យ ត្រូវធ្វើ​ចត្ដា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ហើយ​បើ​សុខភាព​មាន​ភាពប្រែប្រួល សូម​ទំនាក់​ទំនាក់​ភ្លាមៗ​ទៅ​ប្រព័ន្ធ​ទូរស័ព្ទ​១១៥ និង​ប្រព័ន្ធ ទូរស័ព្ទ​ផ្សេងទៀត របស់​ក្រសួង​សុខាភិបាល ឬ​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ក្បែរ​ផ្ទះ​ខ្លួន ។

​លោកស្រី​បន្ដ​ថា ចំពោះ​មុខ​នេះ​យើង​ដឹង​ហើយ​ថា យើង​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការ​រា​ត​ចូល​សហគមន៍ ជំងឺ​កូវី​ដ​-១៩ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ទាំងអស់ ក្រសួង​សុខាភិបាល​តែ​មួយ​ផ្នែក មិន​អាច​ធ្វើបាន​ទេ ដែល​ទាមទារ​ឱ្យមាន​សហការ​គ្នា​ជា​ក្រុម គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស គឺ​ប្រជាពលរដ្ឋ​តែម្ដង​។​

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ ត្រូវតែ​លាង​សម្អាត​ដៃ ឱ្យបាន​ញឹកញាប់ ពាក់​ម៉ាស និង​រក្សា​គម្លាត​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ ពេល​ដែល​ចេញ​ទៅ​ក្រៅ​។​

​កន្លង​មក​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ គឺ​អត់​បាន​ពាក្យ​ម៉ាស ទេ ដូច្នេះ​ប្រហែស​តែ​មួយ​ភ្លាម អាច​ចម្លងជំងឺ​កូវី​ដ​នេះ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ជាង​ច្រើន​នាក់​ទៀត ។​

​លោកស្រី​បាន​ថ្លែងថា «​គួរឱ្យ​សោកស្ដាយ ដែល​ក្នុង​ព្រឹត្ដិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ដែល​រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​ចំនួន ៣២​ករណី​ហើយ​។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវតែ​រួមគ្នា អនុវត្ដ​ឱ្យ និង​គោរព​នូវ​វិធាន​សុខាភិបាល ឱ្យបាន​ម៉ត់ចត់ បើ​ធ្វេសប្រហែស​តែ​បន្ដិច គឺ​អាច​ឆ្លង​រីក​រាលដាល​កាន់តែច្រើន​» ។ ជា​រៀងរាល់​ព្រឹក​ក្រុមបច្ចេកទេស តែងតែ​ប្រជុំ​, ជាក់ស្ដែង​នៅ​ព្រឹក​មិញ​នេះ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ផ្ទាល់ ដើម្បី​អង្កេត​តាមដាន​នៃ​ការវិវឌ្ឍ​នេះ​ជំងឺ​នេះ ដោយ​មិន​មែន​ពិនិត្យ​មើល​តែ​កន្លែង​ណា​ដែល​កើត ឬ​ឆ្លង​ហើយ​នោះ​ទេ គឺ​ក្រសួង មាន​ក្រុម​ការងារ​បច្ចេកទេស​ពិសេស ដែល​រហូត​មកដល់ពេលនេះ គឺ​កំពុងតែ​ស្រាវជ្រាវ​ជា​ប្រចាំ ដើម្បី​រក​មូលហេតុ​នេះ​ការចម្លង​ជំងឺ​កូវី​ដ​-១៩​នេះ​។​

​សូមបញ្ជាក់​ថា​៖ គិតពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល បាន​ធ្វើ​តេសត្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៏​សហគមន៍​២៨ វិច្ឆិកា សរុប​ចំនួន​១១៣០៥​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជ​មានកូ​វីដ​១៩ ថ្មី​ចំនួន ៣២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព ចាក់អង្រែ​។​

​ជាមួយគ្នានេះ ក្រសួង​សូម​អញ្ជើញ​អ្នក​ប៉ះពាល់ ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ទាំងអស់ អញ្ជើញ​ទៅ​ធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប៉ះពាល់ និង​តាម​បណ្តា​មន្ទីរ​សុខាភិបាល​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​ដែល​ពេលនោះ សម្រាប់​អ្នក​ប៉ះពាល់​នៅតាម​ខេត្ត​) ។

​បើ​គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន​៣៤៨ នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣០៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤២​នាក់​៕

Filed in: ព័ត៌មានជាតិ