សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម៉ាស និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស​ព្រះរាជាណាចក្រ​កម្ពុជា​យក​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន ទីម័​រឡេ​ស្ត ហើយ​នៅ​ព្រឹក​នេះ​

ម៉ាស និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស​ព្រះរាជាណាចក្រ​កម្ពុជា​យក​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន ទីម័​រឡេ​ស្ត ហើយ​នៅ​ព្រឹក​នេះ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២០ លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំយក ម៉ាស និង​សម្ភារ​បរិក្ខារ​ពេទ្យ អំណោយ​រាជ រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ទី​ម័រ​លេស្ត​ជាមិ​ត្ត ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​សូម​រំលឹក​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​បានបញ្ជាក់​ថា​ក្នុង​ចំណោម ម៉ាស់ ១​លាន​៥​ម៉ឺន​នោះ មាន​ម៉ាស់​ធម្មតា​ចំនួន​១​លាន និង​ម៉ាស់​ក្រណាត់​ចំនួន​៥​ម៉ឺន រួមទាំង​សម្ភារៈ​បរិក្ខា​មួយចំនួនទៀត ។

​ចំពោះ​សម្ភារៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ជូន​ប្រទេស​ទីម័​រឡេ​ស្ត​រួមមាន ម៉ាស់​ចំនួន ១​លាន ម៉ាស់​ក្រណាត់ ៥​ម៉ឺន ម៉ាស់ N95 ចំនួន ១​ម៉ឺន វែន​តា​សុវត្ថិភាព​ចំនួន ១​ម៉ឺន សំលៀក​បំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល​ចំនួន ១​ម៉ឺន​ឈុត ម៉ាស៊ីន​វាស់​កំដៅ​ចំនួន​២៥០ របាំងមុខ​ចំនួន ១​ម៉ឺន ឧបករណ៍​ជំនួយ​ការដកដង្ហើម​សម្រាប់​ប្រយោធនក​ម្ម​ចំនួន​១០ ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូឌែ​ល Vista 120 ចំនួន​១០ ម្សៅ​ថ្នាំ​បាញ់​សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្លរ៉ាមីន​ប្រភេទ​B) ២៥០​កេស ស្បែកជើង​ក៏​វែង​សុវត្ថិភាព ៥០០​គូ និង​សាប៊ូ​លាងដៃ ១​ម៉ឺន​ដុំ​។ អំណោយ មនុស្សធម៌​ដែល បាន​ផ្តល់ជូន​នៅក្នុង​ឱកាស នេះ ជា​សាក្ខីភាព​បញ្ជាក់​ឱ្យ​ឃើញ​ពី​មនោសញ្ចេតនា​ជិតស្និទ និង​សាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា ជាមួយ​ប្រជាជន​ទី​ម័រ​លេស្ត នៅ​ក្នុង​គ្រា​ដ៏​លំបាក​នៃ​វិបត្តិ​សុខភាព​ពិភពលោក​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក​។ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ម៉ាស់​ចំនួន​ជាង ២​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ដល់​ប្រទេស​ឡាវ និង​ផ្តល់​ម៉ាស់​ចំនួន​ជាង ២​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​ទាំងនោះ​៕

Filed in: ព័ត៌មានជាតិ