សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បាន​ដាក់​បទបញ្ជា​ឲ្យ ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ត​វិធាន​១០​ចំណុច តាម អនុសាសន៍​របស់​សម្តេច​តេជោ​

លោក ឃួ​ង ស្រេង បាន​ដាក់​បទបញ្ជា​ឲ្យ ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ត​វិធាន​១០​ចំណុច តាម អនុសាសន៍​របស់​សម្តេច​តេជោ​

ភ្នំពេញ ៖ តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក កើត ឆែ អភិបាលរង​រាជធានី ភ្នំពេញ​ថា អភិបាល រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង នៅ​រសៀល​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០២០ នេះ បាន​ដាក់បទបញ្ជា ទៅ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​គោរព​ទៅ​តាម​ការណែនាំ ទាំង​១០​ចំណុច របស់​អាជ្ញាធរ​រាជធានី ភ្នំពេញ ដែល បាន​ដាក់ចេញ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា​កន្លងមកនេះ និង​ជា​ពិសេស អនុវត្ត ឱ្យបាន​ម៉ឹងម៉ាត់ បំផុត ទៅតាម អនុសាសន៍ ណែនាំ​ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ដែល សម្ដេច បាន ណែនាំ កាលពី ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ នេះ ។

​ដោយឡែក​សម្រាប់​មន្ទីរ​ពាក់ព័ន្ធ​ក៏​ត្រូវតែ​អនុវត្ត​ឲ្យបាន​ល្អ​ទៅ​តាម​ការណែនាំ​នេះ​ផង​ដែរ​ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យបាន​ការរី​ក​រាលដាល​ជំងឺ​កូវី​ដ​_១៩​ខណៈ​ជំងឺ​នេះ​បាន​និង​កំពុង​រីក​រាល​ដាល​ចូល​សហគមន៍​។​

១០​ចំណុច​នៃ​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​យោង​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​ក្នុង​ការទប់ស្កាត់​ការឆ្លង​មេ​រោគកូ​វីដ​-១៩​នៅក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ​រួម​មានៈ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩​នៅក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​មន្ទីរ​-​រង្គ​ភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពាណិជ្ជករ​អាជីវករ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដូច​ខាងក្រោម ៖
១-​ត្រូវធ្វើ​ការផ្អាក​រាល់​ការជួបជុំ​ឬ​ការប្រមូលផ្ដុំ​ដូចជា​កម្មវិធី​អាពាហ៍ពិពាហ៍​កម្មវិធី​ជប់លៀង​ឬ​ការជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០២០​។​

២-​អនុញ្ញាត​ឱ្យ​មាន​ការជួប​ជុំ​មិនឱ្យ​លើស​ពី​២០​នាក់​ក្នុង​ករណី​ចាំបាច់​ប៉ុន្តែ​ការជួបជុំ​នេះ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាង​តិច​ចម្ងាយ​១,៥​ម៉ែត្រ​ពី​ម្នាក់​ទៅ​ម្នាក់ ។​

៣-​ត្រូវ​ចាត់តាំង​កម្លាំង​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​និង​ណែនាំ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោលៗ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ឱ្យ​ទៅ​ធ្វើ​តេស្ត​រក​មេ​រោគកូ​វីដ​១៩ ។ ក្នុងករណី​លទ្ធផល​តេស្ត​អវិជ្ជមាន​ត្រូវធ្វើ​ចត្តា​ឡី​ស័កតាម​ការណែនាំ​រប​ស់​ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​សុខាភិបាល​។​

៤-​ត្រូវ​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​នៅតាម​ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន​និង​កន្លែង​លក់ដូរ​នានា​ឱ្យ​អនុវត្ត​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩ ក្នុង​នោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ខាងលើ​ត្រូវ​រៀបចំ​ជែល​ឬ​អាល់កុល​លាងដៃ​នៅមុខ​ច្រកទ្វារ​ចេញ​-​ចូល​និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឱ្យ​ធ្វើការ​វាស់​កម្ដៅ​ភ្ញៀវ​ទាំង​អស់​ដោយ​ឈរ​តម្រង់​ជួរ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​មុននឹង​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ​ព្រមទាំង​ត្រូវ​រៀបចំ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាង​តិច​១,៥​ម៉ែត្រ​ពី​ម្នាក់​ទៅ​ម្នាក់​ក្នុង​ពេល​អង្គុយ ។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ​មិន​អនុវត្ត​តាម​ការណែនាំ​ទេ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​

៥-​ត្រូវ​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​ការអនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​មួយចំនួន​ដូច​ជា​ក្លឹប​ហាត់ប្រាណ​រោងភាពយន្ត​KTV​ក្លឹប​កម្សាន្ត​(​រង្គសាល​ខារ៉ាអូខេ​ឌី​ស្កូ​តែ​ក​បៀរហ្គាឌិន​)​អាជីវកម្ម​ម៉ាស្សា​សុខភាព​និង​ស្ប៉ា​។​

៦-​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចត្តា​ឡី​ស័​កតាម​ផ្ទះ​ដែល​បញ្ជូន​មក​ពី​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចត្តា​ឡីស័​ក​ទាំងរស់​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ត្រូវ​រៀបចំ​ចាត់ចែង​ការងារ​បន្ត​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការតាមដាន​សុខភាព​។​

៧-​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មិន​មាន​ការចាំបាច់​មិន​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​។ ក្នុងករណី​ដែល​មាន​តម្រូវការ​ចាំបាច់​ជៀស​មិន​ផុត​មិន​ត្រូវ​ឱ្យ​មាន​ការ​កកកុញ​តាម​ភ្លើង​ចរាចរណ៍​នានា​(​ភ្លើងស្តុប​)​នៅក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។​)[Forwardedfrom​សំរិត​សួស​សួស​]

៨-​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើការ​ផ្លាក​រាល់​ការប្រជុំ​ចាប់ពី​ពេល​នេះ​រហូតដល់​ថ្ងៃទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០២០​។​

​ចំពោះ​ទីតាំង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ត្រូវ​រៀបចំ​ចាំបាច់​ឱ្យ​មាន​ការ​វាស់​កម្ដៅ​ការពាក់​ម៉ាស់​ការលាង​ដៃ​សម្លាប់​មេរោគ​និង​រៀបចំ​កន្លែង​អង្គុយ​ចម្ងាយ​១,៥​ម៉ែត្រ​ពី​ម្នាក់​ទៅ​ម្នាក់​ដោយ​កំណត់​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​មិនឱ្យ​លើស​ពី​២០​នាក់​ក្នុង​ពេល​ម្តងៗ ។​

៩-​ចំពោះ​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​វាស់​កម្ដៅ​ការពាក់​ម៉ាស់​និង​ការ​លាងដៃ​សម្លាប់​មេរោគ​ព្រមទាំង​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គម្លាត​សុវត្ថិភាព​សង្គម​។​

១០-​ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩​ផ្សេង​ទៀត​របស់​ក្រសួង​សុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​កំពុង​នៅ​ជា​ធរមាន​។​

​ទទួលបាន​សេចក្តីណែនាំ​នេះ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​និង​មន្ទីរ​-​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​យ៉ាង​មុតមាំ​លើ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់​បំផុត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​និង​សូម​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​សេចក្តីណែនាំ​ខាងលើ​កុំបី​ខាន​៕

 

Filed in: ព័ត៌មានជាតិ