សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បាន​អរគុណ​សម្ដេច​តេជោ ហ៊ុន សែន ដែល​ផ្ដល់​អំណោយ ម៉ាស​ជា​លើក​ទី​២ ចំនួន​១​លាន​ម៉ាស សម្រាប់ ចែក​ជូន​ពលរដ្ឋ​រស់​នៅ​រាជធានី ភ្នំពេញ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩​ដែល​ឆ្លង​សហគម​ន៏​២៨ វិច្ឆិកា

លោក ឃួ​ង ស្រេង បាន​អរគុណ​សម្ដេច​តេជោ ហ៊ុន សែន ដែល​ផ្ដល់​អំណោយ ម៉ាស​ជា​លើក​ទី​២ ចំនួន​១​លាន​ម៉ាស សម្រាប់ ចែក​ជូន​ពលរដ្ឋ​រស់​នៅ​រាជធានី ភ្នំពេញ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩​ដែល​ឆ្លង​សហគម​ន៏​២៨ វិច្ឆិកា

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​អំណរ គុណ សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​បាន​ផ្ដល់​អំណោយ​ជា​ម៉ាស​លើក​ទី​២ ចំនួន​១​លាន​ម៉ាស សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ការពា​រការ​ជំងឺ​កូវី​ដ​-១៩ ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖ សម្តេច​សម្រេច​បញ្ចេញ​ម៉ាស​ចំនួន​២​លាន​បន្ថែមទៀត​, ដោយ​ក្នុង​នោះ​មួយ​លាន​សម្រាប់​រាជធានី​ភ្នំពេញ និង​មួយ​លាន​ទៀត​សម្រាប់​ខេត្ត​សៀមរាប ដើម្បី​ចូលរួម​ប្រើប្រាស់​ជា​បន្ទាន់ ក្នុង​ការជួយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​លោក ឃួ​ង ស្រេង ក្នុងនាម​កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ បាន​គោរព អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​បាន​ផ្ដល់​អំណោយ​ម៉ាស​ចំនួន​១​លាន​ម៉ាស ជូន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ចែក​បន្ដ​ជូន​ប្រជាពលរដ្ឋ ក្រីក្រ ។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា កាយវិការ​នេះ បាន​បង្ហាញ​ឲ្យឃើញ​អំពី​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ មកលើ​ប្រជាពលរដ្ឋ ខណៈ​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​ខ្លាំង​ជាមួយ​ជំងឺ​កូវី​ដ​-១៩ ពិសេស​ក្រោយ​កម្ពុជា​ផ្ទុះ​នូវ​ការឆ្លង​ជំងឺ​នេះ​ចូល​សហគមន៍​ជា​លើក ដំបូង ដែល​ត្រូវបាន​ហៅថា​ជា​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

​សូមបញ្ជាក់​ថា​៖ ការបញ្ចេញ​ម៉ាស​ចំនួន​២​លាន (​លើក​ទី​២) សម្រាប់​រាជធានី​ភ្នំពេញ ១​លាន​ម៉ាស និង​ខេត្ត​សៀមរាប ១​លាន​ម៉ាស នៅពេលនេះ គឺជា​ការ​បន្ថែម​ដែល​កាលពី​មុន​បាន​បញ្ចេញ​ចំនួន​២​លាន​ម៉ាស ម្តង​រួចមកហើយ សម្រាប់​រាជធានី​ភ្នំពេញ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ ២០២០​នេះ នៅ​កម្ពុជា​រកឃើញ​អ្នក​មាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប ៣២៩​នាក់ (​ស្រី ៧៤​នាក់ និង​បុរស ២៥៥​នាក់​) ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះ ស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២៥​នាក់​៕

Filed in: ព័ត៌មានជាតិ