សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ករណី​ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់​

​បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ករណី​ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់​

​ខេត្ត​រតនគិរី​៖ មនុស្ស​២​នាក់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ក្រុង បាន​លុង ធ្វើ​ការបង្ហាញ មុខ​ជា​សាធារណ​: កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា​នេះ​ក្រោយ​ពី​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​បាន​លុង សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍ សង្កាត់​ឡា​បាន​សៀក បាន​ធ្វើ​ការចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី​រសៀល ថ្ងៃទី​២០ ខែ​សីហា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង រតនគិរី​។​

​សមត្ថកិច្ច​វ​បានអោយដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ ប៊ុត វណ្ណី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង និង​ទី​២​ឈ្មោះ​ឡេះ រំ​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក  ។​

​ប្រភព​ដដែល​បន្តថា​ក្នុង​ការឃាត់​នោះ សមត្ថកិច្ច​បាន ដកហូត​វត្ថុតាង​រួម​មាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​ថង់​តូច អាវុធ​កែច្នៃ​ចំនួន​២​ដើម គ្រាប់​ចំនួន​៦​គ្រាប់ រថយន្ត​ចំនួន​១​គ្រឿង ទូរស័ព្ទ​១​គ្រឿង ជញ្ជីង​ថ្លឹង​មួយ​គ្រឿង​និង​សម្ភារៈ​សេព​គ្រឿងញៀន​១​ចំនួន​ទៀត​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​កំពុង​ត្រៀម​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តរតនគិរី​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

 

 

IMG-20160823-WA0024 IMG-20160823-WA0025

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ