សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ដ្រី​បច្ចេកទេស​ក្រសួង​ធនធានទឹក​បញ្ចប់​ការងារ​អន្ដរា​គម​ន៏ ស្ដារ​ប្រឡាយ​ដែល​គោក​រាក់​នៅ​ខេត្ដ​ ​ក្រចេះ​

មន្ដ្រី​បច្ចេកទេស​ក្រសួង​ធនធានទឹក​បញ្ចប់​ការងារ​អន្ដរា​គម​ន៏ ស្ដារ​ប្រឡាយ​ដែល​គោក​រាក់​នៅ​ខេត្ដ​ ​ក្រចេះ​

​ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​របស់​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម បានឲ្យ​ដឹង​នៅ​ថ្ងៃ​០១​រោច​ខែ​មិគសិរ​ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃ​អង្គា​ទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។

​លោក​ប៉ុញ ស​ច្ច​: រដ្ឋលេខាធិការ ក្រសួង​ធនធាន ទឹក និង​ឧតុនិយម លោក​ឆាន់ សាផាន់ រដ្ឋលេខាធិការ ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​ជា​ប្រធាន​មុខព្រួញ​ការងារ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ប្រចាំ​ស្រុក​ឆ្លូង ខេត្ដ​ក្រចេះ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នៃ ក្រសួង​ធនធាន ទឹក និង​ឧតុនិយម មន្ទី​រធន ធាន​ទឹក និង​ឧតុនិយម​ខេត្ត​ក្រចេះ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត មកពី​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ក្រចេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​វាយតម្លៃ​បញ្ចប់​ការងារ​អន្តរា​គម ន៍ ការស្តារ​ប្រឡាយទឹក និង​ស្តារ​ផ្លូវទឹក​ដែល​គោក រាក់ និង​ទីតាំង​ឧបសគ្គ​ចរន្តទឹក​ផ្សេងៗ ទៀត នៅ​ខេត្ដ​ក្រចេះ ។​

​ការងារ​ស្តារ​ប្រឡាយ​នេះ​បាន​ប្រើ​អស់​រយៈពេល​អស់​១​សប្តាហ៍​ដើម្បី​រំដោះ​ទឹក​លិច​ពី​ទីតាំង​សម្រាប់​បង្កបង្កើន​ផល​ស្រូវប្រាំង​ចំនួន​១.០៨០​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ពង្រ និង​ឃុំ​ខ្សាច់​អណ្តែក ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ដោយ​មាន​ការពិភាក្សា​និង​ដើរ​ពិនិត្យ​ទីតាំង​ជាក់ ស្តែង​ហើយ​បានសម្រេច​ឯកភាព​ជា​គោល​ការណ៏ ។

​ជា​លទ្ធផល​ទី​១-​ស្តារ បើក​ផ្លូវទឹក លើ​ទីតាំង​គោក​រាក់ និង​ទីតាំង​ឧបសគ្គ​ចរន្តទឹក​ក្នុង​ស្ទឹង​ព្រែកជីក​ភ្ជាប់​ពី​ទីតាំង​លិច​ទម្លាក់​ចូល ក្នុង​ព្រែក​តាកុ​ចបន្ត​ហូរ​ធ្លាក់ចូល​ទន្លេ​មេគង្គ​បាន​ប្រវែង​៥​គី​ឡូ ម៉ែត្រ​។ ២-​ជីក​កាយ​ប្រឡាយ​ដោះ​ទឹក​ថ្មី​១​កន្លែង ពី​បឹង​ជី​ឡែង មក​ទម្លាក់​បញ្ចូល​ក្នុង​បឹង​ជ្រៃ បន្ត​ហូរ​មក​ទន្លេមេគង្គ​បាន​ប្រវែង ៦០០​ម៉ែត្រ ។ គ្រឿងចក្រ​ប្រើប្រាស់​សរុប​មាន​អេះ​ស្កា​ទ័រ​(Excavator)​ដៃ​វែង​ចំនួន ០៣​គ្រឿង និង​ដៃខ្លី​ចំនួន​០២​គ្រឿង​។ ៣- មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ក្រចេះ នឹង​បន្ត​ដឹកនាំ​ប្រជាពលរដ្ឋ​បារ និង​ប្រមូល​កំប្លោក ដោយ​ប្រើប្រាស់​ទូក​បន្ត​២​ទៅ​៣​ថ្ងៃ​បន្ថែមទៀត​។ ៤-​អំពី​ស្ថានភាព​ផ្លូវទឹក​នៅ​ក្នុង​ស្ទឹង​ព្រែកជីក​និង ក្នុង​ប្រឡាយ​ពង្វាង​ទឹក​ក្រោយ​ពី​គ្រឿងចក្រ​បាន ដំណើរការ​កាយ​ស្តារ​រួច​មក​ពិនិត្យ​ឃើញថា ជា​លទ្ធផល​ល្បឿន​ទឹក​ហូរ​ខ្លាំង​ជាង​មុន​ជំរុញ​ឱ្យ​ទឹក​នៅ​ផ្នែក​ខាងលើ​ចាប់ផ្តើម​ស្រក​ចុះ​មាន​កម្រិត​ច្រើន​រំដោះ​បាន​ទីតាំង​សម្រាប់​បង្កបង្កើន​ផល​ជា​បណ្តើរៗ​។ ៥-​ចំពោះ​ស្ថានភាព​ផ្ទៃដី​បង្កបង្កើន​ផល​ស្រែប្រាំង​របស់ ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​ខ្សាច់​អណ្តែត និង ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បាន​លិច​កន្លងមក បច្ចុប្បន្ន​នេះ​បាន​ភ្ជួរ​រាស់​សាបព្រោះ​បាន​ចំនួន​ជាង ៤០​ភាគរយ​ហើយ នៃ​ផ្ទៃដី​ចំនួន ១.០៨០​ហិកតា ទឹក​ចាប់ផ្តើម​ស្រក​ចុះ​កាន់តែខ្លាំង និង​ការងារ​បង្កបង្កើនផល​កាន់តែ​មាន​ល្បឿន​លឿន​ទៅ​មុខ​មិន​មាន​ជា​ចំណោទ​ជា បញ្ហា​អ្វី​ទៀត​ទេ ។​

​បន្ទាប់ពី​ការពិនិត្យ និង​វាយ​តម្លៃ​របស់​ក្រុម​ការ ងារ​នៅលើ​ទីតាំង​អន្តរាគមន៍​កាយ​ស្តារ បើក​ផ្លូវទឹក មកដល់​ពេលនេះ​បាន​អនុវត្តន៍​គ្រប់​ទីកន្លែង​អស់​ហើយ មិន​មាន​ទីតាំង​ណា​បន្ត​អន្តរាគមន៍​ទៀត​ទេ​។ ហេតុនេះ​គ្រឿងចក្រ​ទាំង​០៥​គ្រឿង ត្រូវ​បញ្ចប់​ដំណើរការ​ជា ស្ថារ​ពរ​និង​រក្សា​ទុក​ទូក​តូចៗ និង​កម្លាំង​ពលកម្ម​ដោយ​មនុស្ស​បន្ត​ធ្វើ​ដោយ​ដៃ​រុញច្រាន​កំប្លោក​វែកផ្លូវ​ទឹក​ហូរ​ជា​បន្ត ៕

Filed in: ព័ត៌មានជាតិ