សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​ពេល​សវនាការ​ទាំង​អស់​រយៈពេល ២ សប្តាហ៍​

សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​ពេល​សវនាការ​ទាំង​អស់​រយៈពេល ២ សប្តាហ៍​

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេល​សវនាការ​ទាំងអស់​ជា​បណ្ដោះអាសន្ន​បន្ទាប់ពី​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩​ត្រូវបាន​រកឃើញ​នៅលើ​ស្រី្ដ​ជា​ភរិយា​លោក​អគ្គនាយក​ពន្ធនាគា​រ​។

​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការលើក​ពេល​សវនាការ​រយៈពេល​២​សប្តាហ៍​ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០២០​ដោយហេតុ​ថា​មាន​ការពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​Covid-19​ដល់​ពន្ធនាគារ​និង​មណ្ឌល​អប់រំ​កែប្រែ​។​ម្យ៉ាង​ទៀត​ក៏​មាន​មន្ត្រី​មួយចំនួន​តម្រូវឱ្យ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​ផងដែរ​។​

​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើ​ក​ពេល​សវនាការ​ទាំងអស់​ចាប់ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​បន្ទាប់ពី​ពន្ធនាគា​រទាំង​៣​នៅ​រាជធានី​ភ្នំពេញ​បាន​ស្នើសុំ​ផ្អាក​រាល់​ការបញ្ជូន​អ្នក​ជាប់​ឃុំ​មក​សវនាការ​។​

​សាលាដំបូង​រាជ​ធាខី​ភ្នំពេញ​សូម​ជម្រាប​ជូន​លោក​លោក​ស្រី​មេធាវី​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​និង​សាធារណជន​មេត្តា​ជ្រាបថា​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ)​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​និង​មណ្ឌល​អប់រំ​កែប្រែ​ទី​២(​ម​២)​បាន​ដាក់​លិខិត​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​មាន​កម្មវត្ថុ​ស្នើ​សុំ​ផ្អាក​រាល់​សវនាការ​សម្រាប់​ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​និង​មណ្ឌល​អប់រំ​កែប្រែ​ទី​២​រយៈពេល​២(​ពីរ​)​សប្ដាហ៍​គិត​ចាប់ពី​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០២០​ដោយហេតុ​ថា​មាន​ការពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19​ដល់​ពន្ធនាគារ​និង​មណ្ឌល​អប់រំ​កែប្រែ​ហើយ​មាន​មន្ត្រី​មួយចំនួន​ដែល​តម្រូវឲ្យ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​ដូចនេះ​ការនាំ​ជន​ជាប់ឃុំ​មក​សវនាការ​មិនអាច​ប្រព្រឹត្តទៅ​បាន​ល្អ​ពី​ព្រោះ​មិន​មាន​កងកម្លាំង​មន្ត្រី​គ្រប់គ្រាន់​និង​បង្ការ​ការរីក​រាលដាល​ដល់​ជន​ជាប់ឃុំ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ម្យ៉ាងទៀត​មន្ត្រី​មួយចំនួន​នៃ​សាលាដំបូង​ក៏​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​“​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​”​ផង​ដែរ​ហេតុនេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​សូម​លើក​សវនាការ​ដែល​បាន​គ្រោងទុក​នៅក្នុង​ចន្លោះ​ពេល​ពី​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០២០​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​មាន​ជន​ជាប់​ឃុំ​នៅពេល​ក្រោយ​វិញ​លើកលែងតែ​ករណី​ចាំបាច់​មួយ​ចំនួន​ដែល​លោក​លោកស្រី​ចៅក្រម​ពិនិត្យ​តាម​ការជាក់ស្តែង​។​ចំពោះ​ការបំពេញ​ការងារ​រដ្ឋបាល​ប្រចាំ​ថ្ងៃ​និង​ការផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​នៅ​ដំណើរការ​ជា​ធម្មតា​ប៉ុន្តែ​សូម​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ពាក់​ម៉ាស់​លាងដៃ​រក្សា​គម្លាត​ចៀសវាង​ការប្រមូលផ្តុំ​និង​តាមដាន​សុខភាព​ជា​ប្រចាំ​៕​

Filed in: ព័ត៌មានជាតិ