សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​៤​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី បេតិក ភ​ណ្ឌ វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​

សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​៤​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី បេតិក ភ​ណ្ឌ វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​ការអបអរសាទរ​ខួប​៤​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី បេតិក ភ​ណ្ឌ វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។​

​នៅលើ​ផេក​ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន បានសរសេរថា​៖ នៅ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​៤ ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ មនុស្ស​ជាតិ​របស់ អង្គការ​យូណេស្កូ​(៣០ វិច្ឆិកា ២០ ១៦-៣០ វិច្ឆិកា ២០២០) នៅ​ទីក្រុង អា ឌី ស អា​បា​បា ប្រទេស​អេត្យូ​ពី​។ សម្តេច​តេជោ​គូសបញ្ជាក់​ថា ចាប៉ីដងវែង ជា​ឧបករណ៍ តន្ត្រី វ័យ ចំណាស់​មួយ​របស់​កម្ពុជា ដែល​ជា​ឧបករណ៍​ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ អង្គរវត្ត​ផង ដែ រ ។ ជាមួយគ្នានេះ ចាប៉ី​អាច​លេង​បាន​មាន​អម​ជាមួយ​បទ​ចម្រៀង ព្រមទាំង​អាច​ច្នៃប្រឌិត និង​បង្កើត បទ ថ្មី ៗ ដោយ​ខ្លួនឯង​ទៀតផង​។ បទ​ចម្រៀង​ចាប៉ី​ជាទូទៅ​រៀបរាប់​អំពី​រឿងបុរាណ ឬ​រឿង​អប់រំ​ខ្លីៗ ដ ល់ ប្រជាជន​ពី​គុណធម៌ និង​វប្បធម៌​ជាដើម​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏អរ​គុណ​ដល់​ព្រឹទ្ធាចារ្យ សិ ល្ប ក​រ ចាប៉ីដងវែង​ទាំងឡាយ ដែល​បាន​ចូលរួម​ក្នុង​ការថែរក្សា​នូវ​សិល្បៈ​មួយ​នេះ ឱ្យ បាន​គង់ វង្ស និង​អរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​តែងតែ​ខ្នះខ្នែង ក្នុង​ការសិក្សា ស្រាវ ជ្រា វ​ក៏ដូចជា រៀបចំ​ស្នើ​ទៅ​អង្គការ​យូណេស្កូ ក្នុង​ការដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌​របស់ កម្ពុជា មួ យ ចំនួន​ចូលក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

​សម្តេច​តេជោក៏សូម​ឱ្យ​បងប្អូន​ជនរួមជាតិប​ន្ត​ថែរក្សា​សម្បត្តិ បេ តិក​ភណ្ឌ​វប្បធម៌​ជាតិ​យើង​ឱ្យ​នៅ​គង់វង្ស ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ