សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​សាខា​ម៉ៅ​សេទុង និង​មជ្ឈមណ្ឌល​ភាសា​អេអា​យ​អាយ សាខា​ម៉ៅ​សេទុង​

​ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​សាខា​ម៉ៅ​សេទុង និង​មជ្ឈមណ្ឌល​ភាសា​អេអា​យ​អាយ សាខា​ម៉ៅ​សេទុង​

​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ម៉ៅ​សេទុង និង​មជ្ឈមណ្ឌល​ភាសា​អេអា​យ​អាយ​សាខា​ម៉ៅ​សេទុង ជា​បណ្តោះអាសន្ន ។​

​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ចូល​ក្នុង​សាលារៀន​និង​រីក​រាលដាល​ក្នុង​សហគមន៍​និង​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រេច​ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ម៉ៅ​សេទុង​និង​មជ្ឈមណ្ឌល​ភាសា​អេអា​យ​អា​យ សាខា​ម៉ៅ​សេទុង ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ គ្រឹះស្ថាន​សិក្សា​នេះ​ត្រូវ​បន្ត​ដំណើរការ​បង្រៀន​និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​បុគ្គលិក​អប់រំ​មាតាបិតា​អ្នកអាណាព្យាបាល​និង​សិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថាន​សិក្សា​ខាងលើ​សូម​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​និង​ក្នុង​ករណី​មាន​ការសង្ស័យ​សូម​ទំនាក់ទំនង​ទៅ​សេវា​សុខាភិបាល ។

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​បុគ្គលិក​អប់រំ​មាតាបិតា​អ្នកអាណាព្យាបាល​សិស្សានុសិស្ស​គ្រប់រូប​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​”៕

Filed in: ព័ត៌មានជាតិ