សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ គ្រប់រូប បន្ត​អនុវត្ត​ឲ្យ​ហ្មត់ចត់ តាម​អនុសាសន៍ សម្តេច​តេជោ និង​ក្រសួង​សុខាភិបាល ដើម្បី​ការពារ ជំងឺ​កូវី​ដ​-១៩ ឆ្លង​ក្នុង​សហគមន៍ ទ្រង់ទ្រាយ​ធំ​

លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ គ្រប់រូប បន្ត​អនុវត្ត​ឲ្យ​ហ្មត់ចត់ តាម​អនុសាសន៍ សម្តេច​តេជោ និង​ក្រសួង​សុខាភិបាល ដើម្បី​ការពារ ជំងឺ​កូវី​ដ​-១៩ ឆ្លង​ក្នុង​សហគមន៍ ទ្រង់ទ្រាយ​ធំ​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ ដ ល់​ប្រជាពលរដ្ឋ រស់​នៅក្នុង​រាជធានី​ភ្នំពេញ សូមមេត្តា​បន្ត​អនុវត្ត តាម​ការអំពាវនាវ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល ឲ្យបាន​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ការពារ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​

​ជាមួយគ្នានេះដែរ អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​បន្ត​រស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ (​ក្នុង​ករណី​ចាំបាច់​)​។ ជាពិសេស​នៅក្នុង កាលទេសៈ​នេះ សូម​មើល​ការខុសត្រូវ​កូនចៅ​ខ្លួន ដោយ​កុំ​ឱ្យ​ដើរចេញ ក្រៅ​ផ្ទះ​រហេតរហូត បើ​មិន​ចាំបាច់​។ តែបើ​អាក់ខាន​មិន​បាន​នោះ នៅ​ពេល​ចេញ​ដើរ ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច ហើយ​សូម​កុំ​ឱ្យមាន​ការជួបជុំ​គ្នា កុះករ​ច្រើនពេក​(​កាត់បន្ថយ​ជា​អតិបរិមា នូវ​ចំនួន​មនុស្ស ជួបជុំគ្នា​)​។​

​បន្ថែម​ពី​នេះ​លោក ឃួ​ង ស្រេង ក៏​បាន​ក្រើន​រំ​ឮ​ក ដល់​ប្រជាពលរដ្ឋ ត្រូវ​លាង​សម្អាត​ដៃ ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ជាមួយ​អាល់​កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឱ្យបាន​ញឹកញាប់ កុំ​យក​ដៃ​ដែល​មិន​បាន​លាង​សម្អាត មក​ប៉ះ​ផ្ទៃ​មុខមាត់​របស់​ខ្លួន និង​ត្រូវ​រក្សា​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​ឱ្យ​លើសពី មួយ​ម៉ែត្រ​កន្លះ ឡើងទៅ​ជា​ចាំបាច់​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃទី​២៨​ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្ញើ​សារ​ណែនាំ ពិសេស​បន្ទាន់​មួយ​ទាំងយប់ ក្រោយ​ពេល​រក​ឃើញ​ក្រុមគ្រួសារ របស់​អគ្គនាយក​ពន្ធ​នា​គារ ក្រសួងមហាផ្ទៃ ចំនួន​៦​នាក់ មាន​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​ការឆ្លង​ក្នុង​សហគមន៍ លើកដំបូង​នៅ​កម្ពុជា​។​

​បើ​ទោះបីជា​យ៉ាងណា សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ មេត្តា​កុំ​មានការ​ស្លន់ស្លោ ឬ​ឆោឡោ​រហូត​បាត់បង់​ការគ្រប់គ្រង តែ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ពាក់ព័ន្ធ​ការការពារ​ខ្លួន តាមរយៈ​ការពាក់​ម៉ាស់ ការ​លាងដៃ ការ​អនាម័យ​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល​។ ក្នុងករណី​មាន​ការសង្ស័យ ត្រូវ​រក​ការបញ្ជាក់​ពី​គ្រូពេទ្យ ឱ្យបាន​ឆាប់​។ សម្តេច​តេជោ ក៏​បាន​ស្នើ​សុំ​កុំឱ្យ​មាន​ការ ប្រមូលផ្តុំ​ណាមួយ​។ សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច​នឹង​មិន​អំពាវនាវ ឱ្យមាន​ការបិទ​សាលារៀន នៅ​ភ្នំពេញ និង​ខេត្ត​ពាក់ព័ន្ធ​ទេ​។ អ្វី​ដែល​ជា​ការចាំបាច់ នៅពេលនេះ គឺ​តម្រូវការ​នូវ​ការពាក់​ម៉ាស់ ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព តែប៉ុណ្ណោះ​។ សម្តេច​តេជោ បាន​បន្ថែមថា ត្រូវ​ទុក​សាលារៀន ដំណើរការ​ធម្មតា ទៅ​តាម​គន្លង​ថ្មី​។​

​សូមបញ្ជាក់​ថា កម្ពុជា​បាន​រកឃើញ ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ជា​លើកដំបូង នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​ធ្វើ​តេស្ត​រក ឃើញ​វិជ្ជមាន ជំងឺ​កូវី​ដ​-១៩ លើ​ក្រុម​គ្រួសារ អគ្គនាយក​ពន្ធនាគារ​កម្ពុជា រួម​នឹង​អ្នករស់នៅ ជាមួយ​សរុប​៦​នាក់​។ ក្រសួង​សុខាភិបាល មិនទាន់​បាន​រកឃើញ ពី​ប្រភព​នៃ​ការឆ្លង ជំងឺ​កូវី​ដ​-១៩​នេះ​នៅឡើយ​។​

​ជា​វិធានការ​ទប់ស្កាត់ ការរីក​សាយភាយ ឬ​ការចម្លង​កាន់តែខ្លាំង រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​វិធានការ បន្ទាន់​មួយ​ចំនួន ដូចជា​ការបិទ​ផ្សារ​ទំនើប​អ៊ី​អន ១ និង​ការតម្រូវ​ឱ្យ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ដែល​រួមមាន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផង​នោះ ចាប់ផ្តើម​ធ្វើ​ចត្តា​ឡី​ស័ក និង​យក​សំណាក ពិនិត្យ​រក​មេរោគ​។​

​ក្រសួង​សុខាភិបាល បាន​អំពាវនាវ ដល់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​នេះ នាំគ្នា​ទៅ​យក​សំណាក ពិនិត្យ​រក​មេរោគ ក្នុង​នោះ​ប្រជាពលរដ្ឋ​ធម្មតា ទៅ​កាន់​ផ្សារ​ទំនើប​អ៊ី​អន ១ សម្រាប់​មន្ត្រីរាជការ ត្រូវ​យក​សំណាក នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង កើត​ជំងឺ​កូវី​ដ​១៩ សរុប ៣១៥​នាក់ ក្នុងនោះ​ព្យាបាល ជាសះស្បើយ ៣០១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១៤​នាក់​៕

Filed in: ព័ត៌មានជាតិ