សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​លើក​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​ការលិចលុង ដោយ​ជំនន់​ទឹកភ្លៀង

លោក ឃួ​ង ស្រេង​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​លើក​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​ការលិចលុង ដោយ​ជំនន់​ទឹកភ្លៀង

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​លើក​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែមទៀត ដើម្បី​បង្កើន​សមត្ថភាព​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក ភ្លៀង​នៅ​រដូវវស្សា​ខាងមុខ ។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ផែនការ​បំពាក់​ម៉ាស៊ីនបូមទឹក​ថ្មី​ទំហំ​១​ម៉ែត្រ​កន្លះ​១ គ្រឿង និង​ទំហំ​១​ម៉ែត្រ​២​តឹក​ចំនួន​២​គ្រឿង រួម​ទាំង​ការស្តារ​ប្រឡាយ​ទឹក​ឱ្យ​កាន់តែ​ធំ និង ជីក​បុក​ស៊ី​ផាយ​អម​សងខាង​ប្រឡាយ នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​ពន្លឿន​ការបូមទឹក​ឱ្យ​បានលឿ​ន បញ្ចៀស​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹក​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយៗ​ទៀត ។​

​ការសម្រេច​លើក​ផែនការ​បំពាក់​ម៉ា​ស៊ី​បូមទឹក​ថ្មី​រួមទាំង​ការស្តារ​ប្រលាយ​នៅ​ស្ថានីយ​បូមទឹក​បឹង​ទំ ពុង​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពី​ការអភិវឌ្ឍ​ស្ថានីយ​បូម​បឹងទំពុន នៅ​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឆ្នាំ​នេះ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​រួម​ទាំង​សមត្ថភាព​បូមទឹក​នៅ មាន កម្រិត​បាន​ធ្វើឱ្យ​តំបន់​មួយចំនួន​រង​ការ​ជន់​លិច​ដោយសារ​ជំ​នន​ទឹកភ្លៀង ដែល​បង្ក​ការរំខាន​ដល់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ស្ថានីយ​បូមទឹក​បឹងទំពុន នេះ​បាន​ទទួល​ទឹក​ពី​ផ្ទៃ​រង​ទឹកភ្លៀង​ជាច្រើន ដូចជា​ហូរ​ពី បឹង​សាឡាង តំបន់​ម៉ុង​ឌី​យ៉ាល់ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣​ខណ្ឌ​ទទួល​គោក តំបន់​លូ​ប្រាំ ស្ទឹងមានជ័យ និង​មួយ​ផ្នែក​ទៀត​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ ដូច្នេះ​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ឡើងវិញ​ដើម្បី​មាន​សមត្ថភាព​រំដោះ​ទឹក​បាន​លឿន​។​

​លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​នេះ​ចាប់ពី​ដើម​រដូវប្រាំង នេះ​តទៅ​ដើម្បី​ធ្វើ​យ៉ាងណា​កុំ​មាន​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ឆ្នាំ​២០២១ ខាង​មុខ​ត​ទៀត​។ ឯកឧត្ដម​បាន​បញ្ជាក់​ពី​គោលបំណង​ថា​៖ ថ្ងៃ​នេះ​ដែល​យើង​បាន រៀបចំ​ប្រជុំ ជាមួយ​មន្ដ្រី​ជំនាញ គឺ​ដើម្បី​ធ្វើ​កិច្ច​ការងារ យើង​បន្ថែមទៀត ទី​១​ត្រូវ​សិក្សា​បន្ថែម​ពី​ស្ថានីយ​បូម ទី​២​ត្រូវ​រៀបចំ​បុក​ស៊ី​ផាយ ស្តារ​អាង​ស្តុក​ទឹក​ឡើងវិញ នេះ​ជា​ចំណុច​សំខាន់​ធ្វើ​យ៉ាងណា​ឱ្យ​ទឹក​ទៅដល់ ហើយ​មាន​ទឹក​បូម​នៅ ស្ថានីយ​មាន​សមត្ថភាព​បូមទឹក​នេះ​ទាន់ពេលវេលា ធ្វើយ៉ាងណា​កុំ​ឱ្យ​លិច ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ស្ថានភាព​ម៉ាស៊ីនបូមទឹក​បឹងទំពុន​បច្ចុប្បន្ន ដំណើរការបាន​៦​គ្រឿង ដែល​៤​គ្រឿង​ជា​ម៉ាស៊ីន​ចាស់​អាច​បូម​បាន​១០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី និង​ម៉ាស៊ីន​ថ្មី​ចំនួន​២​គ្រឿង អាច​បូ​ប​បាន​ចំនួន​៥ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ដែល​សរុប​ទាំងអស់​១៥​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី ដូចនេះ​មិន​បំពេញ​សេចក្តីត្រូវការ​បានឡើយ ។

​លោក​បាន​បន្តថា តាម​ការសិក្សា​បានឱ្យដឹងថា​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​ហូរ​ទៅ​ស្ថានីយ​បឹងទំពុន​មាន​ទំហំ ៣០៣២ ហិកតា ប្រសិនបើ​ទឹកភ្លៀង​៣០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង នោះ​ចំនួន​ទឹកភ្លៀង​នឹង​កើនឡើង ជាង​៩​សែន ៩​ពាន់​ម៉ែត្រគូប ភ្លៀង​៤០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង បរិមាណ​ទឹក​ជាង​១​លាន​២​សែន និង​ប្រសិនបើ​ភ្លៀង​ខ្លាំង​៦០ មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ​បរិមាណ​ទឹកនឹង​ជាង​១​លាន​៨​សែន ម៉ែត្រគូប ដូច្នេះ​បរិមាណ​នេះ​មិន​ទាន់​ឆ្លើយតប​នឹង​ម៉ាស៊ីនបូមទឹក​នោះទេ ។ លោក​បាន​បន្តថា ដើម្បី​ដោះ​បញ្ហា​ទឹក​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ស្ថានី​បូមទឹក​បឹងទំពុន​នេះ គឺ​ត្រូវ​អនុវត្ត​វិធានការ​ចំនួន​៦​ចំនុច ។ យើង​មាន​វិធានការ​ចំនួន​៦​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​នេះ ទី​ដ​១ បង្កើន​សមត្ថភាព​បូម​ទឹក ពី​១៥ ម៉ែត្រគូប ទៅ​២៧​ម៉ែត្រគូប ទី​២ ជីក​ស្តារ​អាង​ស្តុក​ទឹក​បឹង​តូច​ទំហំ​១២​ហិកតា​ឱ្យបាន​ជ្រៅ និង​បុក​ស៊ី​ប​ផាយ​ការពារ ទី​៣​ជីស្តារ​ភក់​សំរាម​ឱ្យបាន​ជា​ប្រចាំ ទី​៤ ជួសជុល​ស្ពាន​នៅ​អម​សង​សាង​ប្រ ឡាយ ទី​៥ បង្កើន​សមត្ថភាព​បូម​ទឹក​នៅ​ស្ថានីយ​ឡូ​ប្រាំពី​៨​ម៉ែត្រ គូ​ប ទៅ​២០​ម៉ែត្រគូប និង​ទី​៦ ត្រូវ​បំពាក់ ម៉ាស៊ីនភ្លើង​ដែល​មាន​កម្លាំង​៣​ពាន់​កា​វ៉េ​ហា ដើម្បី​ការពារ​នៅពេល​ដាច់​ចរន្ត​អគ្គិសនី​។

​សូមបញ្ជាក់​ថា តាម​ផែនការ​អភិវឌ្ឍ​ស្ថានី យ​បូមទឹក​បឹងទំពុន​នេះ គ្រោង​ប្រើប្រាស់​រយៈពេល​៩​ខែ ដោយ ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ