សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ​៖ ការដោះស្រាយ​បញ្ហា​លិចលង់​ដោយ ទឹកជំនន់​ជា​ប្រធានបទ​ធំ ដែល​បាន លើក ឡើង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​១​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​៖ ការដោះស្រាយ​បញ្ហា​លិចលង់​ដោយ ទឹកជំនន់​ជា​ប្រធានបទ​ធំ ដែល​បាន លើក ឡើង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​១​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​មួយ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​របស់ លោក​ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការដោះស្រាយ​បញ្ហា​ទឹក​លិចលង់​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យបាន​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង មាន​វិធានការ​ទៅលើ​ការដោះស្រាយ​នូវ​បញ្ហា​ការលិចលង់​ដោយ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ យើង​បាននិងកំពុង​ទប់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ឲ្យបាន​ខ្ពស់ ហើយ​ការងារ​នេះ​យើង​បាន​សុំ​គោល​ការ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ពន្លឿន​ការងារ នេះ​ឲ្យបាន​លឿន កាត់បន្ថយ​បាន​នូវ​ហានិភ័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះថា​ការលិចលង់​ដោយ​ទឹកជំនន់​នេះ មាន​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​ប៉ា សុជាតិ​វង្ស ក្នុងឱកាស​នោះ​ក៏​បាន​មានប្រសាសន៍ថា បញ្ហា​លិចលង់​នេះ​គឺជា​រឿង​ធំ​មួយ​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​ការដោះស្រាយ​ធ្វើយ៉ាងណា​ឱ្យ​បាន​ប្រសើរ ជៀសវាង​នូវ​ការលិចលង់​ដោយ​ទឹកជំនន់ ។​

​លោក ប៉ា សុជាតិ​វង្ស ក៏​បាន​ការកោតសរសើ​រ​ផងដែរ ចំពោះ អភិបាល ខណ្ឌ កងកម្លាំងប្រដាប់អាវុធ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ដែល​បាន​ខិតខំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក​បាន​ទាន់ពេលវេលា ។ លោក​បាន​សម្តែង​ការកោតសរសើរ​ដល់​ការដឹកនាំ​និង​ការខិតខំ​ប្រឹងប្រែង​ខិតខំ​ជំនៈកា​រលំ​បាក​ក្នុង​ការប្រមូល​ដឹក​សំរាម​ចេញពី​ទីក្រុង ក្នុង​រយៈពេល​ដែល​កម្ម​ករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម ព្រមទាំង​បាន​ធ្វើ​ចលនា​ឲ្យ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ចូល​ធ្វើការ​ឡើង​វិញ ។​

​លោក​ប៉ា សុជាតិ​វង្ស ក៏​បាន​អគុណ​ដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ចុះ​ជំរុញ​និង​ប្រជុំ​ដក​បទពិសោធន៍​ការងារ​សមាគម​មនុស្ស​ចាស់​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ខណ្ឌ​អាណត្តិ​ទី​៣​លើក​ទី ១៤​នៅ​ថ្ងៃ​ទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​

​លោក​ប៉ា សុជាតិ​វង្ស ក៏​បាន​កោតសរសើរ​ផងដែរ​លើ​ការគ្រប់គ្រង​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយាដី ដែល​របាយការណ៍​មាន​វឌ្ឍនភាព​និង​បាន​ធ្វើ​ការដោះស្រាយ​ទំនាស់​មួយ​ករណី​លើ​ទំនាស់​សរុប​២៨​ករណី​ដែល​មាន ។ លោក​ក៏​បាន​អគុណ​ចំពោះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក្នុង​ការយកចិត្តទុកដាក់ លើ​ការងារ​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​គំនូស​ចរាចរណ៍​អនុវត្តបាន​៨០០​ម៉ែត្រការ៉េ នៅ​ផ្លូវ​មុនី​រ៉េត​និង​ផ្លូវ​សា​ដឺ​ហ្គោល ការលុបបំបាត់​សំបុកមាន់​អនុវត្តបាន ១៤៨២​ម៉ែត្រការ៉េ នៅលើ​ផ្លូវ​តូច​ធំ​នានា​ក្នុង​រាជធានី​ភ្នំពេញ​និង​ការ​លុប​ស្នាម​ប្រេះ​អនុវត្តបាន ៣៥០​ម៉ែត្រការ៉េ នៅ​ផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៦ ៕

Filed in: ព័ត៌មានជាតិ