សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ប្តី​ប្រពន្ធ ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ប្តី​ប្រពន្ធ ករណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​

រតនគិរី​៖ ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​មាន​ការសម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី កាលពី​វេលា​ម៉ោង​១៩៖៣០​នាទី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ស្រុក​អូរយ៉ាដាវ បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង ស្ថិតក្នុង​ភូមិ​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដោយ​ដកហូត​បាន​សត្វព្រៃ​មួយចំនួន​។​

​នគរបាល​ដែល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ បានឱ្យដឹងថា ជនជាតិ​វៀតណាម ប្តី​ឈ្មោះ ដូ វ៉ាំង​ហ៊ុង អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យឿ​ង យិ​ងិន វត្ថុតាង​ដកហូត​បាន​រួម​មាន​៖ សត្វ​សំ​ពោធ​ចំនួន ៣​ក្បាល​, សត្វ​កា​ធា​យ​ចំនួន ១​ក្បាល និង​ទូរស័ព្ទដៃ ២​គ្រឿង​។​

​សមត្ថកិច្ច​បាន​បន្តថា មុន​ឈានដល់​ការចុះ​បង្ក្រាប​នេះ គឺ​កម្លាំង​សម្ងាត់​បាន​តាមដាន​សកម្មភាព​នេះ ជា​យូរ​មក​ហើយ​ទើប​សុំ​យោបល់​ថ្នាក់លើ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​

​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ដោយ​ឡែក​ទៀត​បង្ហើប​ឱ្យដឹងថា ជនជាតិ​វៀតណាម​២​នាក់ ប្តី​ប្រពន្ធ​ប្រកបមុខរបរ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ ទៅ​ប្រទេស​វៀតណាម តាម​មធ្យោបាយ​រថយន្ត​ផ្ទាល់ខ្លួន ជា​យូរណាស់​មកហើយ​, ដោយ​មាន​សមត្ថកិច្ច​ខិលខូច​មួយចំនួន​ដែល​បាន​ទទួល​ផលប្រយោជន៍​ជួយ​កាង​ពីក្រោយ​ឱ្យ​ថែមទៀត​ផង​។​

​បច្ចុប្បន្ននេះ ជនជាតិ​វៀតណាម​២​នាក់ ប្តី​ប្រពន្ធ និង​វត្ថុតាង​ត្រូវបាន​មន្ត្រីនគរបាល​ស្រុក​អូរយ៉ាដាវ ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​ចាត់ចែង​បន្ត​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សារព័ត៌មាន យើង មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហុង វណ្ណ​រាន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ បានទេ​។ ប៉ុន្តែ​ករណី​ខាងលើនេះ ត្រូវបាន​គេ​បង្ហើប​ឱ្យដឹងថា​កំពុងមាន​អ្នករត់​ការណ៍​ខ្វែង​ខ្វាត់ ដើម្បី​ឱ្យ​ជនជាតិ​វៀតណាម​២​នាក់ ប្តី​ប្រពន្ធ​នេះ​រួច​ពី​សំណាញ់​ច្បាប់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ