សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា និង​បាន​ប្រើប្រាស់​ផ្លូវ​ថ្មី​៣​ខ្សែ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​១ កន្លែង អាច​និង​កើតឡើង ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា បើកភ្លើង​ខៀវ ឲ្យ​វិស័យ​ឯកជន​វិនិយោគ

កម្ពុជា និង​បាន​ប្រើប្រាស់​ផ្លូវ​ថ្មី​៣​ខ្សែ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​១ កន្លែង អាច​និង​កើតឡើង ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា បើកភ្លើង​ខៀវ ឲ្យ​វិស័យ​ឯកជន​វិនិយោគ

ភ្នំពេញ​៖ តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក​សូរ វិចទ័រ អ្នក សិក្សា បច្ចេក​ទេ​ជំនាញ​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណៈការ នឹង​ដឹកជញ្ជូន នៅ​ថៃ​ទី​២៣​វិច្ឆិកា​នេះ​ថា​៖ កម្ពុជា និង​បាន​ប្រើប្រាស់​ផ្លូវ​ថ្មី​៣​ខ្សែ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​១ កន្លែង អាច​និង​កើតឡើង ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា បើកភ្លើង​ខៀវ ឲ្យ​វិស័យ​ឯកជន​វិនិយោគ ។​

​លោក​បន្ដថា​៖​ទី​១.​ស្ពាន​ភ្ជាប់​ភ្នំពេញ​ទៅ​តំបន់​ស្វាយជ្រំ ប្រទេស​កូរ៉េ​បាន​ឯកភាព​ជួយ​សាងសង់​ស្ពាន​មួយ​ខ្សែ​ឆ្លងកាត់​ទន្លេ​នៅ​ភូមិសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ ភ្ជាប់​ទៅ​ខេត្តកណ្តាល​ហើយ​។ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា «​តប​តាម​សំណើរ​របស់​សម្តេច​តេជោ ហ៊ុន សែន គេ​បាន​ឯកភាព​ជួយ សាងសង់​ស្ពាន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ហើយ​។ តែ​ក្រុម​ការងារ បច្ចេកទេស នៃ​ប្រទេស​ទាំង​ពីរ​កំពុង​សិក្សា និង​រើស​ទីតាំង ដែល​មិន​ទាន់​អាច​

​បញ្ជាក់ ពី​ទីតាំង និង​ទំហំ​ទឹក ប្រាក់​ដែល​ត្រូវ​សាងសង់​នៅ​ឡើយ​នោះទេ​។ លោក​គ្រាន់តែ​បញ្ជាក់ថា ជា​ស្ពាន​ឆ្លងកាត់​ទន្លេ និង​មាន​ទីតាំង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។

​សម្តេច​តេជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា ស្ពាន​ឆ្លងកាត់​ទន្លេ​ដែល​សម្តេច​ចង់​សាងសង់​នោះ គឺ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ក្នុង​ភូមិសាស្ត្រ​ទឹកដី នៃ​ខណ្ឌ​ជ្រោយចង្វារ ឆ្ពោះ​ទៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ទី​២ គម្រោង​ផ្លូវ​បាត់ដំបង​-​សៀមរាប​គម្រោង សាងសង់ ផ្លូវជាតិ​ថ្មី​ត ភ្ជាប់​ពី​ខេត្ត​បាត់ដំបង ឆ្ពោះទៅ ខេត្តសៀមរាប ចម្ងាយ ៧២.១៥៤ ម៉ែត្រ ។ ផ្លូវ​នេះ មាន​ផលប្រយោជន៍ ប្រមាណ​៦៥ ភាគរយ ក្នុងការ ដឹកជញ្ជូន អ្នកដំណើរ និង ប្រមាណ​៧០ ភាគរយ នៃ​ការ​ដឹកទំនិញ​ហើយ​ចំណេញ​ទាំង​ពេល​វេលា និង ចម្ងាយ​ផ្លូវ​ជិត​ជាង​ផ្លូវ​មុន​ជាង ១០០ គី​ឡូ ម៉ែត្រ​ហើយ​ចំណាយ​ថវិកា តិចជាង ។ សម្រាប់ ទុនវិនិយោគ ចំនួន ទឹកប្រាក់ ២៨៨.៨៨០.០០០ ដុល្លារ ជា​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ជាមួយ សាធារណរដ្ឋ ប្រជាមានិត​ចិន ។ ឯ​ការចំណាយ​ដល់​ផលប៉ះពាល់ គោល​ន​យោ បាយ​ជា​របស់​រាជរដ្ឋាភិបាល កម្ពុជា ។ ផែនការ​សាងសង់​៤០​ខែ​គ្រោង​បញ្ចប់ នៅ​ចុងឆ្នាំ​២០២៤ ។​

​ទី​៣.​ផ្លូវ​ក្រវាត់ក្រុង​ទី​៤ ផ្លូវ​ក្រវាត់ក្រុង​ទី​៤​នេះ ទំនង​ជា​ភ្ជាប់​ផ្លូវជាតិ​លេខ​៤១ ទៅ​ផ្លូវ​ជាតិ​លេខ​៥១ ដែល​ធ្លាប់បាន​បង្ហាញ​លើ​គេហទំព័រ​ក្រសួង​សាធារណការ​រួចហើយ និង​លើក​យ​ប្រធានបទ​នេះ នៅក្នុង​កិច្ចប្រជុំ​ឆាប់ៗ​នេះ​ផង​ដែរ​។

​សូមបញ្ជាក់​ថា​៖ កាល​ពី​សន្និសីទ​សារព័ត៌មាន​ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក៏​បាន​មានប្រសាសន៍ថា​៖​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤​ត្រូវបាន​ដាក់ ឱ្យ​ធ្វើ​ការសិក្សា​ហើយ គម្រោង​នៃ​ការសាងសង់​ផ្លូវ​ក្រ វ៉ាត់​ក្រុងទី​៤ កំពុង​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន​នោះ​ផងដែរ ។

​លោក​ទេសរដ្ឋមន្ដ្រី​ក៏​បាន​បន្ដទៀតថា ចំពោះ​ទីតាំង​លម្អិត​ពី​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤ មិន​ទាន់​បង្ហាញ​ជា​ផ្លូវការ​នោះ​ទេ ពី​ព្រោះ​ខ្លាច​អ្នករកស៊ី​ដីធ្លី​ឬ​ប្រជាជន​ទិញ​ដី​ទុក ដែល​បណ្ដាល​ឱ្យ​ដីធ្លី​នៅតាម​តំបន់​ទាំង នោះ ឡើងថ្លៃ ហើយ​ផ្ដល់​ផល​ពិបាក​ដល់​រាជ​រដ្ឋា ភិបាល​ក្នុង​សាងសង់ ឬ​មាន​បញ្ហា​ជាមួយ​ម្ចាស់​ដី ត្រូវ​ដោះស្រាយ លើស​ថវិកា​ដែល​ដូច ការគ្រោងទុក​ដូច​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​។​

​ទី​៤-​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​គម្រោង សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​នេះ​មាន​ប្រវែង​ប្រមាណ ១៦០​គីឡូ​វ​ម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​សាងសង់​។ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​៣​ជម្រើស ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ​និង​ផល ប៉ះពាល់ ជា​ផ្លូវ​រចនា​ឡើង​សម្រាប់​ល្បឿន​លឿន​បំផុត​ត្រឹម​១២០​គី​ឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ស្រប​តាម​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា និង​វៀតណាម​។ ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល​ត្រូវការ​សិក្សា​ពិនិត្យ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​លើ​ជម្រើស​ផ្លូវ​ទាំង​៣​នេះ មុននឹង​ធ្វើ​ការសម្រេច​ថា​តើ​ត្រូវ​ជ្រើសរើស​យក​ជម្រើស​ផ្លូវ​មួយណា ជាពិសេស ក្រសួង​រង់ចាំ​លទ្ធផល​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ ពី​ក្រុមហ៊ុន​នៅ​ពាក់ កណ្ដាល​កាលពី ខែតុលា​ខែវិច្ឆិកា​និង​ធ្នូ​ឆ្នាំ​២០២០​នេះ ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុង​ការសម្រេចចិត្ត ៕.

Filed in: ព័ត៌មានជាតិ