សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំយក​អំណោយ​សប្បុរស​ធ​ម៏ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ​១០៦​គ្រួសារ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំយក​អំណោយ​សប្បុរស​ធ​ម៏ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ​១០៦​គ្រួសារ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង

ស្វាយរៀង​៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង រួម​ជាមួយ​ប្រតិភូ​អមដំណើរ​បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត នៅ​ស្រុក​រំដួល នៃ​ខេត្ត​ស្វាយ រៀង សរុប​ចំនួន ១០៦​គ្រួសារ ដែល​ជា​ជន​ចាស់ជរា​គ្មាន​ទីពឹង​ជនពិការ នា​ថ្ងៃ​អាទិត្យ ៧​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកស្រី ក៏​បាន​មានប្រសាសន៍ថា ទោះបី​ជំងឺ​ឆ្លងកូវី​ដ​-១៩ មានការ​រី​រាលដាល នៅលើ​ពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជា ពិសេស ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព​និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់និន្នការន​យោ បាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ ។ ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ដោយ​មិន​គិត​ភាពលំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់​ទី​នោះ​ភ្លាម​ដោយ​មិន​រួញរា​ឡើយ​។​

​លោកស្រី​ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​គោរព​និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៃ​រលក​ទី​២ ខណៈពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាត្បា​ត​យ៉ាងខ្លាំង​ដោយ សារ​ជម្ងឺ​មួយ​នេះ​។

​លោកស្រី​ក៏​បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការ​ចិញ្ចឹមសត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យមាន ប្រសិទ្ធិភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។

​អំណោយ​ដែល​ត្រូវ​ផ្តល់ ជូន​ពលរដ្ឋ​ទាំង ១០៦​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹក​ស៊ី​អ៉ីវ ៦​ដប កន្ទេល​បត់ ១ ឃី​ត ១​កញ្ចប់ និង​ថវិកា​ធ្វើដំណើរ​ចំនួន​៥​ម៉ឺន​រៀល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ