សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី និង​ខណ្ឌចំការមន ត្រៀម ធ្វើ​ពិធី​សូត្រមន្ត បង្សុកូល ឧទ្ទិស​កុសល ដល់​ជនរងគ្រោះ​ស្លាប់​នៅលើ​អតីត​ស្ពាន​ពេជ្រ​គម្រប់​ខួប​១០​ឆ្នាំ នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​នេះ​

​រដ្ឋបាល​រាជធានី និង​ខណ្ឌចំការមន ត្រៀម ធ្វើ​ពិធី​សូត្រមន្ត បង្សុកូល ឧទ្ទិស​កុសល ដល់​ជនរងគ្រោះ​ស្លាប់​នៅលើ​អតីត​ស្ពាន​ពេជ្រ​គម្រប់​ខួប​១០​ឆ្នាំ នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​នេះ​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀប​កម្មវិធី​សូត្រមន្ត បង្សុកូល និង​រាប់បាត្រ ឧទ្ទិស​កុសល ជូន​ដល់​ជនរងគ្រោះ​ដែល បាន​បាត់បង់​ជីវិត នៅលើ​ស្ពាន​ពេជ្រ គម្រប់​ខូប​១០​ឆ្នាំ (២២​វិច្ឆិកា ២០១០-២២​វិច្ឆិកា​២០២០) ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ កាលពី យប់​ថ្ងៃ​ទី​២២ វិច្ឆិកា​២០១០ ឬ​ថ្ងៃ​ទី​៣ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ។

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ ជាមួយគ្នានេះ​ដែរ​លោក​ក៏​បាន​ធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ចំការ មន ជា​អ្នករៀបចំ​ធ្វើ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ថ្ងៃ​ទី​២២​ខែ វិច្ឆិកា​នេះ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ឱ្យ​អភិបាល ខណ្ឌចំការមន លោក ថេង សុ​ថុល រៀបចំ​ប្រារព្ធ​ពិធី​សូត្រមន្ត​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ទៅ​តាម​ប្រពៃណី ព្រះ ពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ ដែល​ប្រព្រឹត្ត ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។ ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នេះ​ធ្វើ​នៅ​ខាង​មុខ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ស្ថិតនៅ​ជាប់​ស្ពាន​នាគ​នៃ​តំបន់​កោះ​ពេជ្រ ជា​ទី​ដែល​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​កាលពី​១០​ឆ្នាំមុន ដែល មាន​ការចូលរួម​ពី មន្ត្រីរាជការ​, អាជ្ញាធរ​ដែនដី​,​សាច់ញាតិ​ក្រុមគ្រួសា​របស់​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ទៀត​ផង​ដែរ ។​

​សូមបញ្ជាក់​ថា​៖ កាលពី​យប់​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​បាន​កើតឡើង​នៅលើ​ស្ពាន​កោះ​ពេជ្រ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៣៥៣​នាក់ និង​រង​របួស​ជាង​៤០០​នាក់​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ