សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ចុះ​បន្ដ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ក្រីក្រ ភូមិ​អណ្តូង និង​ភូមិ​កប់​ស្រូវ​សង្កាត់ គោក​រការ ខណ្ឌ​ព្រែក​ព្នៅ

លោក ឃួ​ង ស្រេង ចុះ​បន្ដ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ក្រីក្រ ភូមិ​អណ្តូង  និង​ភូមិ​កប់​ស្រូវ​សង្កាត់ គោក​រការ ខណ្ឌ​ព្រែក​ព្នៅ

ភ្នំពេញ​៖ បើទោះបី​ព្រឹទ្ធ​កាល​៣​វិច្ឆិកា បាន​បិទ​បញ្ចប់​ក៏ពិតមែន ក៏​ប៉ុន្តែ​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​–១៩ របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ធ្វើ ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ធ្វើ​យ៉ាងណា​បង្ការ​ទប់ស្កាត់​ឲ្យបាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​–១៩​នេះ ដោយសារ​ថា យើង​អាច​ភ្លេចកូ​វីដ​–១៩ តែ កូវី​ដ​–១៩ មិន​បាន​ភ្លេច​យើង​នោះ​ទេ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០២០ នេះ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​ជា ស៊ីណា ឃួ​ង ស្រេង បាន​បន្ដ ចុះ​ចែក​ម៉ាស របស់​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នំ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ខ្នង​ផ្ទះ​នៅក្នុង​សហគមន៍​ក្រីក្រ ភូមិ​អណ្តូង​០១​ដល់​០៥ និង​ភូមិ​កប់​ស្រូវ​តូច​. សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​–១៩ ។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា​៖ ម៉ាស នេះ​ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ដល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ម៉ាស​ដែល​អាច​បោក​ទឹក​បាន ហើយ​ក្នុង​ឱកាស​នោះដែរ លោក​ឃួង ស្រេង ក៏​បាន​ណែនាំ​អោយ បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​មាន​អនាម័យ សំអាត​ខ្លួនប្រាណ ពិសេស​គឺ​ការ​លាងដៃ​និង​សាប៊ូ ជែល និង​ពាក់​ម៉ាស​ជាប្រចាំ ។

​លោក​បន្ដថា ៖​ព្រឹទ្ធ​កាល​៣​វិច្ឆិការ​បាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ តែ​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​–១៩​ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ គឺ​នៅតែ​បន្តធ្វើ ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខា ភិ​បាល ដោយ​ធ្វើ​យ៉ាងណា​បង្ការ​ទប់ស្កាត់​ឲ្យបាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​–១៩​នេះ ដោយសារ​ថា យើង​អាច​ភ្លេចកូ​វីដ​–១៩ តែ កូវី​ដ​–១៩​មិន​បាន​ភ្លេច​យើង​នោះ​ទេ​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​៕. សំរិត​

Filed in: ព័ត៌មានជាតិ