សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ខៀវ កាញារីទ្ធ​៖ ស្ថានីយ​ផ្សាយ​បន្ត វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា នៅលើ​ភ្នំ​បូកគោ ខេត្ត​កំពត ត្រូវបាន​ជួសជុល​កែលម្អ​ជាថ្មី​ឡើងវិញ​

លោក ខៀវ កាញារីទ្ធ​៖ ស្ថានីយ​ផ្សាយ​បន្ត វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា នៅលើ​ភ្នំ​បូកគោ ខេត្ត​កំពត ត្រូវបាន​ជួសជុល​កែលម្អ​ជាថ្មី​ឡើងវិញ​

កំពត​៖ ស្ថានីយ​ផ្សាយ​បន្ត វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា នៅលើ​ភ្នំ​បូកគោ ខេត្ត​កំពត ត្រូវ​បា​ជួសជុល​កែលម្អ​ជា​ថ្មី​ឡើងវិញ ដើម្បី​ឱ្យ​ការផ្សាយ​បន្ត​អាច​ផ្សាយបាន​ទៅកាន់​តំបន់​ឆ្ងាយៗ ដើម្បី​បម្រើការ ស្តាប់​និង​ទស្សនា​របស់​ប្រជាពលរដ្ឋ បាន​កាន់តែ​ទូលំ​ទូ លាយ ។

​ក្នុងឱកាស​អញ្ជើញ​ទៅ​ពិនិត្យមើល អគារ ស្ថានីយ​ផ្សាយ​បន្ត​វិទ្យុ និង ទូរទស្សន៍ នៅលើ​ភ្នំ​បូកគោ ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០២០​។

​ក្នុងឱកាស​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ណែនាំ​ដល់​ក្រុម​ការងារ​ជំនាញ ត្រូវ​ពន្លឿន​ការជួសជុល​អគារ​នេះ​ឡើងវិញ ដើម្បី​បម្រើ​ឱ្យ​ការផ្សាយ​កាន់តែ​មាន​គុណភាព លឿន ច្បាស់ បាន​ឆ្ងាយ ខណៈ ដំណើរការ​នៃ​គោលនយោបាយ​ឌីជីថល របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ដាក់ចេញ ក្នុង​គម្រោង​ចន្លោះ​ឆ្នាំ​២០២១ រហូតដល់​ឆ្នាំ​២០២៣ គឺ​ទីតាំង​នៅ​លើ ភ្នំ​បូកគោ​នេះ ក៏​ជា​គោលដៅ​មួយ​នៃ​បង្គោល​អង់​តែ​ន សម្រាប់​ជា​គម្រូ វិទ្យុ និង​ទូរទស្សន៍ ឌីជីថល​នេះ​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា ទីតាំង​នៅ​លើ​ភ្នំ​បូកគោ​នេះ មាន​លក្ខណ​:​អំណោយផល​ល្អ សម្រាប់​ដាក់​ស្ថានីយ​ផ្សាយ​បន្ត វិទ្យុជាតិ​FM ៩៦ ,​វិទ្យុ FM វត្តភ្នំ ,​វិទ្យុ FM ខេត្ត​កំពត និង​ផ្សាយ​បន្ត​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​អាច​ផ្សាយបាន​ទៅកាន់ តំបន់​ឆ្ងាយៗ ពិសេស​សម្រាប់​អ្នកនេសាទ​នៅ​សមុទ្រ អាច​បើក​មើលឃើញ និង​ស្តាប់​បាន​ពី​ការផ្សាយ​របស់​វិទ្យុ និង​ទូរទស្សន៍​អំពី​ដំណឹង និង​ព័ត៌មាន​ថ្មីៗ​ទាន់​ហេតុការណ៍ ។

​លោក​បន្តថា​៖ អ្វី​ដែល​សំខាន់​គឺ​ការផ្សាយ អំពី​ការព្យាករណ៍​អាកាសធាតុ សម្រាប់​អ្នកនេសាទ​នៅ​សមុទ្រ​បានដឹង ដែល​បញ្ចៀស ពី​ឧបទ្ទវហេតុ​ផ្សេងៗ​ដែល​អាច​កើតមាន​។ ក្នុង​គម្រោង​នៃ​ការសាងសង់​អគារ​នេះ ក៏​ទុក​សម្រាប់​ឱ្យ​មន្ត្រី ក្រសួង​ព័ត៌មាន មក​លេង​កម្សាន្ត និង​ស្នាក់នៅ​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បន្តថា​៖ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្រសួង​ព័ត៌មាន កាន់តែ​មាន​កិច្ច​ការងារ​ជាច្រើន​ដែល​ត្រូវ​បំពេញ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ វិស័យ​ព័ត៌មាន និង​សោតទស្សន៍​កាន់តែ​រីកចម្រើន ស្រប​តាម​ការវិវត្តន៍ នៃ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា និង​ស្រប​តាម​ទិស​ស្លោក ប្លែក លឿន ទុកចិត្តបាន នៅ ពេលណា ទីណា​ក៏បាន ។​

​អគារ​ស្ថានីយ​ផ្សាយ​បន្ត​ពី​វិទ្យុ និង​ទូរទស្សន៍​ខេត្ត​កំពត​នេះ ត្រូវបាន​កសាង​ឡើង​តាំងពី​អំឡុង​ឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែ​សាងសង់ មិនទាន់​រួចរាល់​ហើយ​ទុក ចោល ដែល​ជាហេតុ​ធ្វើឱ្យ​អគារ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ដែល​ទាមទារ​ឱ្យ​មាន​ការជួសជុល ឡើង វិញ ដើម្បី​អាច​ដាក់​សម្ភារ ម៉ាស៊ីន​ផ្សាយ​ដែល​អាច​ផ្សព្វផ្សាយ គ្របដណ្តប់ តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ និង​ភាគ​នារតី នៃ​ប្រទេស​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ