សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ នៅ​ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​បី ប៉ុន្តែ​យើង​អាច ដោះស្រាយ​ទទួល បាន​ដោយ​ជោគជ័យ

លោក ឃួ​ង ស្រេង​៖ នៅ​ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​បី ប៉ុន្តែ​យើង​អាច ដោះស្រាយ​ទទួល បាន​ដោយ​ជោគជ័យ

ភ្នំពេញ​៖ សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​៣ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន យើង​បាន​ជំ​នៈ និង​ដោះស្រាយ​ទទួលបាន​ជោគជ័យ នោះ​គឺ​បញ្ហា​សំរាម​,​បញ្ហា​ទឹក​ជំនន់​ទឹកភ្លៀង និង​ជម្ងឺ​កូវី​ដ​–១៩ ។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន បញ្ជាក់​បែប​នេះ នៅក្នុង​ពិធី​ចុះ​សំណេះសំណាល អ​គុណ និង​ផ្ដល់​អំណោយ​សប្បុរស​ធ​ម៏​ជូន​ដល់ កម្លាំង ប្រជា​ការពារ​សណ្ដាប់ធ្នាប់ ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ ព្រែក​ព្នៅ​៥០​នាក់ និង​ខណ្ឌ​ឫស្សីកែវ​៥០​នាក់ នា​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា ២០២០ ដើម្បី​ជា​ការលើកទឹកចិត្ត ដែល​កងកម្លាំង​សណ្ដាប់ធ្នាប់​របស់​យើង​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការទប់ស្កាត់​នូវ​បញ្ហា​ប្រឈម​ទាំងបី​ខាងលើ នេះ ទទួលបាន​ជោគជ័យ ។​

​ចំពោះ​បញ្ហា​ប្រឈម​៣ ដែល​បាន​លើកឡើង នេះ​លោក​ឃួង ស្រេង បានបញ្ជាក់​ថា​៖ បញ្ហា​ទី​១ គឺ​បញ្ហា​សំរាម ដោយសារតែ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម មិន​ព្រម​ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្នុង​ខណៈនោះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ក្រសួងមហាផ្ទៃ​បានសម្រេច​បញ្ចេញ​នូវ​កម្លាំង​ចម្រុះ ដើម្បី​ធ្វើ​ការប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​ប្រជា​ការពារ​ជា​កម្លាំង​ស្នូល ក្នុង​កិច្ច​ប្រតិបត្តិការ នៃ​ការប្រមូល​សំរាម​នេះ រហូត​យើង​ទទួលបាន លទ្ធផល ជោគជ័យ ដោយ​ក្នុង​មួយថ្ងៃ យើង​អាច​ប្រមូល​សំរាម​បាន​រហូត​ដល់​៣​ពាន់​តោន​។​

​ចំណែក​បញ្ហា​ប្រឈម​ទី​២​នោះ គឺ​បញ្ហា​ទឹកជំនន់​ដែល​បាន​ជន់​លិច​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ។ ប៉ុន្តែ​បញ្ហា​ប្រឈម​នេះ​ត្រូវបាន ដោះស្រាយ​ទទួលបាន​ជោគជ័យ​ផងដែរ​ដោយសារ​តែ​យើង​បាន​ប្រើប្រាស់​នូវ​កម្លាំង​សរុប​មាន​ទាំង​កងកម្លាំងប្រដាប់អាវុធ​និង​កម្លាំង​ស៊ីវិល​រួម​សហការ​គ្នា ដោយ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​ទី​ទួល​សុវត្ថិភាព ជាមួយនឹង​ការ​ផ្ដល់​ជា​ស្បៀងអាហារ​ជូន​ពួកគាត់​គ្រប់គ្រាន់​ផង​ដែរ ។​

​ដោយឡែក​ចំពោះ​បញ្ហា​ប្រឈម​ទី​៣​នោះ គឺ​ព្រឹត្តិ​កាល​ថ្ងៃទី​០៣​វិច្ឆិកា ដែល​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ជំងឺ​កូវី​ដ​–១៩ ក្នុងនោះ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ យើង​បាន​គ្រប់គ្រង​បញ្ហា​កូវី​ដ​–១៩ នេះ​ទទួលបាន​ជោគជ័យ ដោយ​មិន​បាន​ធ្វើឱ្យ​រាលដាល​ដល់​សហគមន៍​នោះទេ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចែក​អំណោយ​ជូន​ទៅ​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ទាំង​ពីរ​ខណ្ឌ​ខាងលើ​នេះ ក្នុង​លោ​កម្លាំង​សណ្តាប់ធ្នាប់​ម្នាក់​ទទួលបាន​អង្ករ ២៥​គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹក​ស៊ី​អ៊ី ជាមួយនឹង​ការចែក​ម៉ាស ជូន​ពួកគាត់​ផងដែរ ។​សកម្មភាព​ទាំងនេះ​ធ្វើឡើង ដើម្បី​ជា​ការលើកទឹកចិត្ត​ដូច​ជា​ការ​តបស្នង​ចំពោះ កងកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំង​អស់​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ទាំង​ការថែរក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។
ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ក្នុង​ឱកាស​នោះដែរ លោក​ឃួង ស្រេង ក៏​បាន​សូុម​អោយ​កម្លាំង​មាន​សមត្ថ​កិច្ច​ផ្សេង​ទៀត​កុំ​ច្រណែន ដោយសារ​តែ​កម្លាំង​ប្រជា​ការពារ ប្រាក់ខែ​របស់គាត់​នៅមានកំរិត ពោល​គឺ​បាន​តែ​៦៧​រៀល​ម៉ឺន​ប៉ុណ្ណោះ​ក្នុង​១​ខែ ៕

Filed in: ព័ត៌មានជាតិ