សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មហាវិទ្យាល័យ​សភា​ពាណិជ្ជ​សាស្ត្រ​របស់​ប្រទេស​ថៃ គ្រោង​បើក​សាខា​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ​ធុរកិច្ច និង​ពាណិជ្ជកម្ម​

មហាវិទ្យាល័យ​សភា​ពាណិជ្ជ​សាស្ត្រ​របស់​ប្រទេស​ថៃ គ្រោង​បើក​សាខា​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ​ធុរកិច្ច និង​ពាណិជ្ជកម្ម​

ភ្នំពេញ​៖ ប្រតិភូ​មហាវិទ្យាល័យ​សភាពា​ណិជ្ជសាស្ត្រ​ថៃ​(UTCC) គ្រោង​នឹង​បើក​សាខា​នៅក្នុង ប្រទេស កម្ពុជា ដើម្បី​បង្កើត​ជម្រើស​ដល់​និស្សិត​ដែល​ចង់​បន្ត​សិក្សា​ក្នុង​ប្រទេស​សមាជិក អាស៊ាន និង​ផ្តល់​អាហារូបករណ៍​បន្ថែម​ដល់​និស្សិត​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធាន មនុស្ស​លើ​វិស័យ​ធុរកិច្ច និង​ពាណិជ្ជកម្ម​។

​នេះ​គឺជា​ការលើកឡើង​របស់​លោក​បណ្ឌិត ចាក់គ្រីន ស្រ៊ី​មូន​(Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ ដែល បាន​ដឹកនាំ​ប្រតិភូ​មក សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​លោក អ៊ូ​ក សោភ័ណ បាន​ស្វាគមន៍​ចំពោះ​គម្រោង​ខាងលើ និង​បាន​ស្នើ​ឱ្យ​ប្រតិភូ UTCC សិក្សា​អំពី​លទ្ធភាព​ពង្រីក​សាខា​ដំបូង​ទៅកាន់​ខេត្ត​សៀមរាប និង​សហការ​ជាមួយ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​មានដេ​ប៉ាតឺ​ម៉ង់​ភាសា​ថៃ ព្រមទាំង​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ ដែល​ស្ថិតនៅ​ក្រោម​ក្រសួង​ពាណិជ្ជកម្ម​។ ឯកឧត្តម ឯកអគ្គរាជទូត​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែង​អំណរ គុណ​រាជរដ្ឋាភិបាល​ថៃ ដែល​កន្លងមក​បាន​ផ្តល់​អាហារូបករណ៍​ដល់ និស្សិត​កម្ពុជា មក​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​ថៃ ក្រោម​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​របស់ ព្រះអង្គម្ចាស់ក្សត្រី​យ៍មហាច​ក្រី​សិរិន​ថន​៕

Filed in: ព័ត៌មានជាតិ