សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលា​រាជធានី​ទទួល​ម៉ា​សម្តេច​តេជោ​២​លាន​ចែកជូន​ប្រជាពលរដ្ឋ​តាម​សហគមន៍​ក្នុង​ខណ្ឌ័​ទាំង​១៤

សាលា​រាជធានី​ទទួល​ម៉ា​សម្តេច​តេជោ​២​លាន​ចែកជូន​ប្រជាពលរដ្ឋ​តាម​សហគមន៍​ក្នុង​ខណ្ឌ័​ទាំង​១៤

ភ្នំពេញ ៖ នា​រាត្រី​ថ្ងៃទី​១១ វិច្ឆិការ​នេះ សាលា​រាជធានី​ទទួលបាន​ម៉ាស់​ក្រណាត់​ចំនួន​២​លាន​ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​។ ម៉ាស់​នេះ​ត្រូបវបាន​បែងចែក​ជូ​ន​តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ចំណុះ​សាលា​រាជធានី​និង​ជូន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ប្រគល់ជូន​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​យក​ទៅ​ប្រគល់​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យកមក​ប្រើប្រាស់ ខណៈ​ដែល​ជំងឺ​កូវី​ដ​-១៩​ដែល​បាននិងកំពុង​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ ។
​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី បាន​ថ្លែងថា សម្ដេច​តេជោ​ហ៊ុនសែន តែង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​កន្លងមក​នេះ សម្ដេច​បាន​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការលិចលង់​ដោយ​ទឹកជំនន់ ហើយ​មក​ដល់​ពេល​នេះ​សម្ដេច​នៅ​បាន​បន្ត​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ថែមទៀត​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភា​ព​ក្នុង​ការការពារ​នូវ​ជំងឺ​កូវី​ដ​–១៩​បន្ទាប់ពី​មាន​ព្រិត្តិការណ៍​៣​វិច្ឆិកា ។​

​លោក​អភិបាល​បញ្ជាក់ថា ម៉ាស​នេះ អាច​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ម្នាក់​២​ម៉ាស ដោយ​ម៉ាស​នេះ​អាច​បោកគក់​បាន ហើយក៏​អាច​ប្រើប្រាស់​បាន​ពី ២​ខែ​ទៅ​៣​ខែ​ផង​ដែរ បើ​យើង​ចេះ​ថែរក្សា​វា​បាន​ល្អ​។​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ពាក់​ម៉ាស​ការពារ​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​នូវ​ជំងឺ​កូវី​ដ​–១៩ ។​

Filed in: ព័ត៌មានជាតិ