សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចិន ប្រាប់​អាមេរិកឲ្យ បញ្ឈប់​ការបង្កើន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ !

​ចិន ប្រាប់​អាមេរិកឲ្យ បញ្ឈប់​ការបង្កើន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ !

ចិន​៖ យោងតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ឲ្យដឹងថា ប្រទេស​ចិន បានទាមទា​ឱ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ការបង្កើន​ចំណង​ទាក់ទង​ជាមួយ​កោះ​តៃវ៉ាន់​។​ប្រតិកម្ម​របស់​ចិនដីគោគ​កើតឡើង បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីនតោន និង​តៃប៉ិ​(​តៃវ៉ាន់​)​បានប្រកាសថា ពួកគេ​នឹង​បើក​កិច្ចចរចា​សេដ្ឋកិច្ច នៅក្នុង​ខែ​វិច្ឆិកា​នេះ​។

​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ បាន​ហៅ​កិច្ចចរចា​នេះ​ថា​ជា «​ព្រឹត្តិការណ៍​ដ៏​សំខាន់​» នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ប្រទេស​ចិន បានចាត់ទុក​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​ដោយ​លទ្ធិប្រជាធិបតេយ្យរ​បស់​ខ្លួន មិន​មាន​សិទ្ធិ​ក្នុង​ការបង្កើត​ចំណង​ទាក់ទង​ជា​ផ្លូវការ​ជាមួយ​ប្រទេស​ដទៃទៀត​ឡើយ​។ ប៉ុន្តែ នា​ពេល​ថ្មីៗ​នេះ ចិន​បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ពេល​ដែល​កោះ​តៃវ៉ាន់​បាន​ទទួល​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក ដូច​ជា​ការ​លក់​អាវុធ​ថ្មីៗ និង​ការធ្វើ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទៅ​ទីក្រុង​តៃប៉ិ ជាដើម​។​

​នៅ​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វិន​ពីន (Wang Wenbin) បាន​គូសបញ្ជាក់ថា​៖« ចិន​បាន ជំទាស់​រាល់​ការផ្លាស់ប្តូរ​ជា​ផ្លូវការ​ណាមួយ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​តៃប៉ិ ដោយបាន​ទទូច​ដល់​សហរដ្ឋអាមេរិក​ឱ្យ​បញ្ឈប់​រាល់​ការផ្លាស់ប្តូរ ជា​ផ្លូវការ​ណាមួយ​ដែល​ទាក់ទង ជាមួយ​កោះ​តៃវ៉ាន់ និង​បញ្ឈប់​ការបង្កើន​ចំណង​ទាក់ទង​ដ៏​សំខាន់​នេះ​ផងដែរ​»​។​

​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​បានឱ្យដឹង​ដែរ​ថា កោះ​តៃវ៉ាន់​នឹង​បញ្ជូន​គណៈប្រតិភូ​តូច​មួយ ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន ដែល​ដឹកនាំ​ដោយ​អនុ​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សេដ្ឋកិច្ច លោក Chen Chern-chy ឱ្យទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ភាព​ជា​ដៃគូ វិបុលភាព សេដ្ឋកិច្ច​អាមេរិក​-​តៃវ៉ាន់ ដែល​គ្រោង​នឹង​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​មាន​ការកត់សម្គាល់ថា​ចាប់តាំងពី​ចិន​រុកគួ​ន​និង​បង្កើត​ច្បាប់អាជ្ញាសឹ​ក​ដែល​ធ្វើឲ្យ​ដែន​ដី​កោះ​ហុងកុង​បាត់បង់​ស្វយភា​ពដែនដី​មួយប្រព​ន្ធ័​គ្រប់គ្រង​ពីរ​មក​អាមេរិក​បាន​ងាក​មក​បង្កើន​ចំណង​ទាក់ទង​ខ្លាំង​ជាមួយ​ចិន​ដៅ​កោះ​តៃវ៉ាន​ឌឺ​ចិន​ដែល​ចង់​ចូល​មក​គ្រប់គ្រង​កោះ​តៃវ៉ាន់​៧០​ឆ្នាំ​មកហើយ​នោះ​មិន​បាន ៕

Filed in: អន្តរជាតិ