សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សកម្មភាព​ការងារ​សង្គម របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រយៈពេល​យុទ្ធនាការ ព្រឹត្ដិការណ៏​៣​វិច្ឆិកា កន្លងមកនេះ

សកម្មភាព​ការងារ​សង្គម របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រយៈពេល​យុទ្ធនាការ ព្រឹត្ដិការណ៏​៣​វិច្ឆិកា កន្លងមកនេះ

ភ្នំពេញ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​១​សប្តាហ៍​កន្លងមកនេះ បាន​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​យុទ្ធនាការ ព្រឹត្ដិការណ៏​៣​វិច្ឆិកា កន្លងមកនេះ បាន​យ៉ាងច្រើន​កម្មវិធី ហើយ​កម្ម​ពិធី​ទាំង នោះ គឺ​សុទ្ធតែ​បំរើ​ឲ្យ ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​លើ​សកម្មភាព ពាក់ព័ន្ធ នឹង​ជម្ងឺ​កូវី​ដ​–១៩ ។​ចំពោះ​សកម្មភាព​ការងារ​ទាំង នេះ រួមមាន​៖
១-​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រាត្រី​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០ បាន​ទទួល​ម៉ាស របស់​សម្តេច​តេជោ​ចំនួន​២​លាន​ម៉ាស​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ខណៈដែល​ជម្ងឺ​កូវី​ដ​–១៩ បាន​បន្ត​ការឆ្លង ក្រោយ​ព្រឹត្តិការណ៍ ថ្ងៃទី​៣​វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។​

២–​លោក ឃួ​ង ស្រេង និង​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា បាន​ចុះ​ចែក​ម៉ាស​ការពារ​ជម្ងឺ​កូវី​ដ​–១៩ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤០០​គ្រួសារ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ចិន​សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។​

៣– លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា​ឆ្នាំ​២០២០​បានទទួល អំណោយ ជា​អង្ក​ចំនួន​១០០​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥៥​ពាន់​ដុល្លារ ពី​សប្បុរសជន ដើម្បី​បន្ត​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាន​ក្នុង​រដូវ​កាលកូ​វីដ​–១៩​នេះ ។​

៤- អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១២​ខែវិច្ឆិកា​ឆ្នាំ ២០២០ បាន​ចុះ​ទៅ​គោលដៅ​រង្វង់​មូល​កួច​កាណុង​ខាងលិច​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​ចែក​ម៉ាស់​ក្រណាត់​ជូន​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ដែល​ពិធី​នេះ​ធ្វើឡើង​ដើម្បី​ជា​ការ​រំលឹក​អោយ​ប្រជាពលរដ្ឋ ពាក់​ម៉ា​ក់ជាប់​ជានិច្ច​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​–១៩​។​

៥- លោក​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ ២០២០​បាន​បន្ត​ចុះ​ចែក​ម៉ាស់​ក្រណាត់​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​តាម​ដងផ្លូវ នៅ​ចំណុច​ស្តុប​អុីន​ធើ​កុងទីណង់តាល់ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

៦- លោក​ឃួង ស្រេង អភិបាល​រាជធានី កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ទទួល​អាកុល​និង​ជែល​ពី​សប្បុរសជន នៅ​សាលា​រាជធានី​ភ្នំពេញ ។​

៧- លោក​ឃួង ស្រេង អភិបាល​រាជធានី កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បន្ត​យក​ម៉ាស់​ទៅ​ចែក​ជូន​បងប្អូន​កម្មក​រ​សំណង់​ជាង​៧០០​នាក់​នៅក្នុង​បុរី​មួយកន្លែង ស្ថិតនៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ដើម្បី​ការពារ​ការឆ្លង​ជម្ងឺ​កូវី​ដ​–១៩ ដែល​ម៉ាស​ទាំងនេះ​ជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ